បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៦/០២ ទំ. ១
  • ការសាបដោយសទ្ធានាំមកនូវពរជាបរិបូរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការសាបដោយសទ្ធានាំមកនូវពរជាបរិបូរ
  • ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ការសាបព្រោះពូជនៃសេចក្ដីពិតអំពីព្រះរាជាណាចក្រ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • «ចែកទានដោយសទ្ធា ហើយប្រុងប្រៀបនឹងជួយគេ»
    ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៦/០២ ទំ. ១

ការ​សាប​ព្រោះ​ដោយ​​សទ្ធា​នាំ​មក​នូវ​ពរ​ជា​បរិបូរ​

១ យើង​រាល់​គ្នា​រង់ចាំ​ដោយ​​ចិត្ត​រំភើប​ដល់​​ពេល​ដែល​​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​នឹង​សម្រេច​ជា​ពិត។ សូម្បី​តែ​ឥឡូវ​នេះ​ក៏​ដោយ​ ព្រះ​យេហូវ៉ា​ក៏​ប្រទាន​ពរ​ជា​ច្រើន​ដែល​​ធ្វើ​ឲ្យ​យើង​កាន់​តែ​រីករាយ​ដែរ។ ប៉ុន្តែ ប្រយោជន៍​ដែល​​យើង​ទទួល​ផ្ទាល់​ខ្លួន​អាស្រ័យ​ភាគ​ច្រើន​ទៅ​លើ​ការ​ព្យាយាម​របស់​យើង។ ដូច​សាវ័ក​ប៉ុល​បាន​ពោល​ថា៖ «អ្នក​ណា​ដែល​​ព្រោះ​ដោយ​​សទ្ធា នោះ​នឹង​ច្រូត​បាន​ច្រើន​វិញ»។ (២​កូ​. ៩:៦) សូម​ពិចារណា​វិស័យ​ពីរ​ដែល​​ជាប់​ទាក់ទង​នឹង​គោលការណ៍​នេះ។

២ កិច្ច​បំរើ​របស់​ខ្លួន​ផ្ទាល់: ការ​ផ្សាយ​ដំណឹង​ល្អ​ដោយ​​ធ្វើ​បន្ទាល់​នៅ​ពេល​ដែល​​យើង​មាន​លទ្ធភាព​នោះ ជា​អ្វី​ដែល​​នាំ​មក​នូវ​ពរ​ជា​ច្រើន។ (សុ. ៣:២៧, ២៨) គឺ​ល្អ​ណាស់​ដែល​​បងប្អូន​ជា​ច្រើន​កំពុង​តែ​សាប​ព្រោះ​យ៉ាង​សទ្ធា ដោយ​​ចូល​រួម​ក្នុង​កិច្ច​បំរើ​ឲ្យ​បាន​ច្រើន​ជាង​ ដោយ​​ត្រួសត្រាយ​ជំនួយ​ឬ​ត្រួសត្រាយ​ពេញ​ពេល។ យើង​ទាំង​អស់​គ្នា​អាច​សាប​ព្រោះ​ដោយ​​សទ្ធា ដោយ​​ត្រឡប់​ទៅ​ជួប​អស់​អ្នក​ដែល​​ចាប់​អារម្មណ៍ និង​បើ​មាន​ឱកាស​សុំ​បង្រៀន​អ្នក​ទាំង​នោះ​អំពី​ព្រះ​គម្ពីរ។ (រ៉ូម ១២:​១១) ការ​ព្យាយាម​តាម​វិធី​នេះ​នាំ​ឲ្យ​មាន​បទ​ពិសោធន៍​ដែល​​លើក​ទឹក​ចិត្ត​យើង និង​បង្កើន​អំណរ​របស់​យើង​ក្នុង​កិច្ច​ផ្សព្វផ្សាយ។

៣ ការ​គាំទ្រ​ព្រះ​រាជាណាចក្រ​របស់​ព្រះ: សំដី​របស់​ប៉ុល​អំពី​ការ​«ព្រោះ​ដោយ​​សទ្ធា»​បាន​សំដៅ​ទៅ​លើ​ការ​ផ្ដល់​ជំនួយ។ (២​កូ​. ៩:៦, ៧, ១១, ១៣) សព្វ​ថ្ងៃ​នេះ យើង​អាច​ជួយ​គាំទ្រ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ឲ្យ​បាន​ច្រើន ដោយ​​រួម​ធ្វើ​ពល​កម្ម​ឬ​ក៏​ដោយ​​ធ្វើ​វិភាគទាន។ យើង​អាច​ជួយ​ក្នុង​ការ​សាង​សង់​សាលព្រះរាជាណាចក្រ​និង​សាល​សន្និបាត។ យើង​ក៏​អាច​ស្ម័គ្រ​ចិត្ត​ជួយ​សំអាត​និង​ថែទាំ​កន្លែង​ថ្វាយ​បង្គំ​ទាំង​នេះ។ ម្យ៉ាង​ទៀត យើង​អាច​ធ្វើ​វិភាគទាន​ជា​ប្រាក់​សំរាប់​មុខ​ចំណាយ​ក្នុង​ក្រុមជំនុំ​តាម​តំបន់ ព្រម​ទាំង​សំរាប់​កិច្ច​ផ្សព្វផ្សាយ​ព្រះ​រាជាណាចក្រ​និង​កិច្ចការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​ដែល​​ត្រូវ​ធ្វើ​ឡើង​ទូទាំង​ពិភពលោក។ ពេល​យើង​ម្នាក់ៗ​រួម​ចំណែក​នោះ យើង​អរ​សប្បាយ​ពេល​យើង​ឃើញ​ពរ​ជា​បរិបូរ​ដែល​​ព្រះ​យេហូវ៉ា​ប្រទាន​ទៅ​លើ​កិច្ចការ​ដែល​​ទ្រង់​បាន​កំណត់​នេះ!—ម៉ាឡ. ៣:១០; លូ​. ៦:៣៨

៤ ព្រះ​បន្ទូល​របស់​ព្រះ​ដាស់​តឿន​យើង​ឲ្យ​«ធ្វើ​គុណ​នឹង​ការ​ល្អ​ជា​បរិបូរ ព្រម​ទាំង​ចែក​ទាន​ដោយ​​សទ្ធា»។ ពេល​យើង​ធ្វើ​តាម​ដំបូន្មាន​នោះ យើង​ទទួល​ពរ​ជា​បរិបូរ​ឥឡូវ​នេះ។ នៅ​ដំណាល​គ្នា​នោះ យើង «ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​ជា​គោល​យ៉ាង​ល្អ​សំរាប់​ខ្លួន ដល់​​ថ្ងៃ​ក្រោយ​វិញ ដើម្បី​​ឲ្យ​[ខ្លួន]​ចាប់​បាន​ជីវិត​អស់​កល្ប​ជា​និច្ច»។—១​ធី​. ៦:១៨, ១៩

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក