បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១០/០៦ ទំ. ១៥
  • ប្រអប់សំណួរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រអប់សំណួរ
  • ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ប្រអប់សំណួរ
    ២០១៣ កិច្ចបម្រើព្រះ
  • តើកោសិកានៃជីវិតគ្រាន់តែជាអ្វីដែលសាមញ្ញមែនឬ?
    ដើមកំណើតនៃជីវិត សំណួរទាំងប្រាំដែលយើងគួរឆ្ងល់
  • តើខ្ញុំវក់នឹងគ្រឿងអេឡិចត្រូនិកឬទេ?
    សំណួរយុវវ័យចង់ដឹងនិងចម្លើយដែលស្រាយចម្ងល់ ក្បាលទី១
  • ចូរបំពេញសេចក្ដីត្រូវការខាងវិញ្ញាណរបស់ខ្លួន
    ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ១០/០៦ ទំ. ១៥

ប្រអប់​សំណួរ

◼ តើ​យើង​គួរ​នឹក​ចាំ​ពី​អ្វី​ពេល​យើង​ប្រើ​ទូរស័ព្ទ​ដៃ​និង​ហ្វូនលីង?

ឧបករណ៍​ទាំង​នេះ​អាច​ផ្ដល់​លទ្ធភាព​ឲ្យ​យើង​ប្រាស្រ័យ​ទាក់ទង​ជា​មួយ​អ្នក​ឯ​ទៀត​ស្ទើរតែ​គ្រប់​កន្លែង​ទាំង​អស់​មិន​ថា​យើង​ស្ថិត​នៅ​ទីណា​ក៏​ដោយ។ ទោះបី​ជា នេះ​អាច​មាន​ប្រយោជន៍​ក៏​ពិត​មែន តែ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​ឲ្យ​ការ​ប្រើ​ទូរស័ព្ទ​ដៃ​និង​ហ្វូនលីង​រំខាន​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ឬ​នៅ​កិច្ច​ប្រជុំ​គ្រិស្ត​សា​សនិក​ឡើយ។ តើ​ការ​នេះ​អាច​កើត​ឡើង​យ៉ាង​ដូច​ម្ដេច?

តើ​ម្ចាស់​ផ្ទះ​នឹង​គិត​យ៉ាង​ណា? ពេល​ដែល​យើង​កំពុង​តែ​ធ្វើ​បន្ទាល់​ស្រាប់​តែ​ទូរស័ព្ទ​ដៃ​ឬ​ហ្វូនលីង​រោទ៍​ឡើង។ តើ​ម្ចាស់​ផ្ទះ​មាន​អារម្មណ៍​បែប​ណា​ពេល​យើង​ផ្អាក​ដើម្បី​ឆ្លើយ​ទូរស័ព្ទ​ដៃ​របស់​យើង? យើង​ប្រាកដ​ជា​មិន​ចង់​ឲ្យ​អ្វី​មួយ​បង្អាក់​អ្នក​ឯ​ទៀត​ពី​ការ​ស្ដាប់​សារ​ព្រះ​រាជាណាចក្រ​ឡើយ។ (​២កូ. ៦:៣​) ដូច្នេះ បើសិន​ជា​យើង​កាន់​ទូរស័ព្ទ​ដៃ​ឬ​ហ្វូនលីង គួរ​តែ​បន្ថយ​សំឡេង​ឲ្យ​ឮ​តិច​ៗ​ឬ​ក៏​ដាក់​ឲ្យ​ញ័រ​ប៉ុណ្ណោះ ដើម្បី​កុំ​ឲ្យ​រំខាន​ខ្លួន​យើង​ផ្ទាល់​និង​អ្នក​ឯ​ទៀត​ពេល​ផ្សព្វផ្សាយ។

ចុះ​យ៉ាង​ណា​វិញ​ពេល​ដែល​ដៃ​គូ​របស់​យើង​កំពុង​តែ​ធ្វើ​បន្ទាល់? បើ​យើង​បាន​កំណត់​ពេល​សម្រាប់​ធ្វើ​កិច្ច​បម្រើ​ផ្សាយ យើង​គួរ​ផ្ចង់​ស្មារតី​ទៅ​លើ​សកម្មភាព​នោះ មែន​ទេ? ចូរ​បង្ហាញ​ការ​គោរព​ដល់​កិច្ចការ​ដ៏​ពិសិដ្ឋ​របស់​យើង ដោយ​ទុក​រឿង​ផ្ទាល់​ខ្លួន​ដូច​ជា​របរ​រក​ស៊ី ឬ​ការ​ដើរ​លេង​កម្សាន្ត​ជា​ដើម​នៅ​ពេល​ផ្សេង​វិញ។ (​រ៉ូម ១២:៧​) ប៉ុន្តែ​នេះ​មិន​មាន​ន័យ​ថា យើង​មិន​អាច​ប្រើ​ទូរស័ព្ទ​ដើម្បី​ធ្វើ​បន្ទាល់​បន្ថែម ឬ​ក៏​ណាត់​ជួប​គ្នា​ដើម្បី​ផ្សព្វផ្សាយ​ឡើយ។

យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​យ៉ាង​ម៉ឺងម៉ាត់​ពី​ការ​ប្រើ​ទូរស័ព្ទ​ដៃ​ពេល​បើកបរ។ យោង​តាម​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា បើ​ប្រើ​ទូរស័ព្ទ​កាន់​តែ​ច្រើន​នោះ​ក៏​បង្កើន​ហេតុ​បង្ក​គ្រោះថ្នាក់​កាន់​តែ​ច្រើន​ជាង​ដែរ។ យើង​គួរ​តែ​ធ្វើ​តាម​ច្បាប់​ដោយ​ហ្មត់ចត់​ពី​ការ​ប្រើ​ទូរស័ព្ទ​ដៃ​ពេល​បើកបរ។

ដោយ​ហេតុ​ថា យើង​មក​កិច្ច​ប្រជុំ សន្និបាត និង​មហា​សន្និបាត​ដើម្បី​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ព្រម​ទាំង​ទទួល​ការ​បង្ហាត់​បង្រៀន​ពី​ទ្រង់។ ដូច្នេះ គួរ​គប្បី​ឲ្យ​យើង​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​ភាព​ពិសិដ្ឋ​នៃ​ឱកាស​ទាំង​អស់​នោះ ដោយ​បន្ថយ​សំឡេង​ទូរស័ព្ទ​ដៃ​ឬ​ហ្វូនលីង​ឲ្យ​ឮ​តិច​ៗ​ឬ​ក៏​ដាក់​ឲ្យ​ញ័រ​ប៉ុណ្ណោះ ដើម្បី​កុំ​ឲ្យ​រំខាន​ខ្លួន​យើង​ផ្ទាល់​ព្រម​ទាំង​អ្នក​ឯ​ទៀត​ដែរ។ បើសិន​ជា​មាន​រឿង​បន្ទាន់​តម្រូវ​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ភ្លាម​ៗ​ យើង​គួរ​ចាត់​ចែង​រឿង​នោះ​នៅ​ខាង​ក្រៅ​សាល​ប្រជុំ។ ពុំ​នោះ​ទេ គួរ​គប្បី​ឲ្យ​យើង​រៀបចំ​កិច្ចការ​ផ្ទាល់​ខ្លួន​ដែល​មិន​ទាក់ទង​នឹង​ការ​ថ្វាយ​បង្គំ​ពេល​ផ្សេង​ទៀត ជាជាង​យក​ពេល​ដែល​បាន​កំណត់​ទុក​សម្រាប់​ការ​ថ្វាយ​បង្គំ។—១កូ. ១០:២៤

សូម​ឲ្យ​របៀប​ដែល​យើង​ប្រើ​ទូរស័ព្ទ​ដៃ​ឬ​ក៏​ឧបករណ៍​អេឡិចត្រូនិក បង្ហាញ​ថា​យើង​ចេះ​គិត​ពី​អ្នក​ដទៃ និង​បង្ហាញ​ចិត្ត​កតញ្ញូ​ដ៏​ជ្រាល​ជ្រៅ ចំពោះ​ការ​រៀបចំ​ដើម្បី​ជួយ​យើង​ឲ្យ​រក្សា​ទំនាក់ទំនង​ជា​មួយ​នឹង​ព្រះ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក