បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៥/០៣ ទំ. ៨
  • ព្រះបន្ទូលរបស់ព្រះជាសេចក្ដីពិត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះបន្ទូលរបស់ព្រះជាសេចក្ដីពិត
  • ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • «ព្រះបន្ទូលនៃព្រះនោះ . . . ពូកែ»
    ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • «បណ្ដាំរបស់ព្រះគឺ . . . មានឫទ្ធានុភាព»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • តើអ្នកគាំទ្រព្រះបន្ទូលរបស់ព្រះទេ?
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចូរ«កាន់ខ្ជាប់តាមសេចក្ដីពិត»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
មើលបន្ថែមទៀត
២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៥/០៣ ទំ. ៨

ព្រះ​បន្ទូល​របស់​ព្រះ​ជា​សេចក្ដី​ពិត​

១ អ្នក​តែង​ទំនុកដំកើង​បាន​សរសេរ​ថា​៖​«​បូក​រួម​អស់​ទាំង​ព្រះ​បន្ទូល​នៃ​ទ្រង់​ទៅ​ឃើញ​ថា ពិត​ត្រង់​ទាំង​អស់​»។ (​ទំនុក. ១១៩:១៦០​) តាម​រយៈ​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា ទ្រង់​ផ្ដល់​ចម្លើយ​ចំពោះ​សំនួរ​សំខាន់​បំផុត​អំពី​ជីវិត។ ទ្រង់​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​មាន​ទុក្ខ​កង្វល់។ ហើយ​ទ្រង់​ក៏​បង្ហាញ​របៀប​ដែល​យើង​អាច​ចូល​ទៅ​ជិត​ទ្រង់​ដែរ។ ស្ត្រី​កតញ្ញូ​មួយ​រូប​បាន​ពោលថា​៖​«​នៅ​ពេល​ដែល​រៀន​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ គឺ​ដូចជា​ចេញ​ពី​បន្ទប់​មួយ​ដែល​ងងឹត​មាន​បរិយាកាស​ដ៏​អាប់​អួ និង​ចូល​ក្នុង​បន្ទប់​មួយ​ដែល​មាន​ពន្លឺ​ភ្លឺ​ស្រឡះ​ជា​ទី​ពេញ​ចិត្ត​»។ តើ​អ្នក​ខំ​ប្រឹង​ប្រាប់​អ្នក​ឯទៀត​នូវ​សេចក្ដី​ពិត​ពី​ព្រះ​បន្ទូល​របស់​ព្រះ​រាល់​ដង​ពេល​ដែល​មាន​ឱកាស​ហុច​ឲ្យ​ឬ​ទេ?

២ ព្រះ​គម្ពីរ​មាន​ឥទ្ធិពល​ជំរុញ​ឲ្យ​កែប្រែ និង​ទាក់ទាញ​មនុស្ស​គ្រប់​មជ្ឈ​ដ្ឋាន: សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​មាន​អានុភាព​ទៅ​លើ​ចិត្ត និង​មាន​ឥទ្ធិពល​ជំរុញ​ឲ្យ​កែ​ប្រែ​ជីវិត។ (​ហេ​. ៤:១២​) យុវនារី​ម្នាក់​ឈ្មោះ​រ៉ូសា ធ្លាប់​រក​ស៊ី​ផ្លូវ​ភេទ ប្រមឹក​ស្រា និង​ប្រើ​ថ្នាំ​ញៀន។ គាត់​ប្រាប់​ថា​៖​«​នៅ​ថ្ងៃ​មួយ ពេល​ដែល​ខ្ញុំ​អស់​សង្ឃឹម​បំផុត មាន​ស្វាមី​ភរិយា​មួយ​គូ​ដែល​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​និយាយ​ជា​មួយ​ខ្ញុំ​អំពី​របៀប​ព្រះ​គម្ពីរ​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​យើង។ ខ្ញុំ​ក៏​ចាប់​ផ្ដើម​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ ហើយ​ឃើញ​ថា​នេះ​ជា​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់!។ អស់​រយៈ​ពេល​តែ​មួយ​ខែ ខ្ញុំ​មាន​កម្លាំង​ចិត្ត​គ្រប់គ្រាន់​ដើម្បី​ចាប់​ផ្ដើម​សាង​ជីវិត​ថ្មី​មួយ​ដែល​ប្រកប​ដោយ​ភាព​ស្អាត​ស្អំ។ នៅ​ពេល​នោះ ដោយសារ​ខ្ញុំ​មាន​គោល​បំណង​ក្នុង​ជីវិត​ហើយ ខ្ញុំ​មិន​ចាំបាច់​ពឹង​ស្រា​ឬ​ថ្នាំ​ទៀត​ទេ។ ហើយ​ដោយ​ព្រោះ​ខ្ញុំ​ចង់​ទៅ​ជា​មិត្ត​សំឡាញ់​របស់​ព្រះ​យេហូវ៉ា នោះ​ខ្ញុំ​ប្ដេជ្ញា​ចិត្ត​រស់​ឲ្យ​សម​ស្រប​តាម​ខ្នាត​តម្រា​របស់​ទ្រង់។ បើ​ខ្ញុំ​មិន​បាន​ទទួល​ប្រាជ្ញា​ពី​ព្រះ​គម្ពីរ​ទេ ខ្ញុំ​ប្រាកដ​ជា សម្លាប់​ខ្លួន​រួច​ទៅ​ហើយ​»។—ទំនុក. ១១៩:៩២

៣ ព្រះ​គម្ពីរ​ខុស​ប្លែក​ពី​សៀវភៅ​ភាគ​ច្រើន ដ្បិត​ព្រះ​គម្ពីរ​ទាក់ទាញ​ចិត្ត​របស់​មនុស្ស‹គ្រប់​ទាំង​សាសន៍ ពូជ​មនុស្ស និង​គ្រួសារ›។ (​វិ​វរ. ៧:៩​) ព្រះ​ហឫទ័យ​របស់​ព្រះ​គឺ​ចង់​ឲ្យ​«​មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ពិត​»។ (​១​ធី​. ២:៤​) ដូច្នេះ យើង​មិន​គួរ​មើល​ប្រវត្ដិ​របស់​អ្នក​ណា​ម្នាក់​ហើយ​សន្មត​ជា​មុន​ថា គាត់​នឹង​មិន​ស្ដាប់​តាម​ដំណឹង​ល្អ​ទេ។ ផ្ទុយ​ទៅ​វិញ ចូរ​ប្រាប់​សារ​ព្រះ​រាជាណាចក្រ​ដល់​មនុស្ស​គ្រប់​ទាំង​អស់ ដោយ​បង្ហាញ​សារ​ក្នុង​ព្រះ​គម្ពីរ​ផ្ទាល់​នៅ​ពេល​ដែល​អាច​ធ្វើ​ទៅ​បាន។

៤ បញ្ជាក់​បទ​គម្ពីរ: ក្នុង​កិច្ច​បំរើ យើង​មាន​ឱកាស​ជា​ច្រើន​ដើម្បី​ប្រើ​ព្រះ​គម្ពីរ។ នៅ​ពេល​ដែល​បង្ហាញ​ទស្សនាវដ្ដី ចូរ​ព្យាយាម​បើក​មើល​បទគម្ពីរ​ដែល​ត្រូវ​បាន​ជូន​ជា​យោបល់​ក្នុង​ពាក្យ​ផ្សព្វផ្សាយ។ នៅ​ពេល​ប្រើ​ឧបករណ៍​ផ្សាយ​សំរាប់​ខែ​ណា​មួយ បងប្អូន​ខ្លះ​មាន​ប្រសិទ្ធភាព​ដោយ​ជ្រើសរើស​បទ​គម្ពីរ​មួយ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​និង​អាន​បទ​គម្ពីរ​នោះ​ក្នុង​ពាក្យ​ផ្ដើម។ នៅ​ពេល​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប​ម្ដង​ៗ ចូរ​បង្ហាញ​បទ​គម្ពីរ​មួយ​ឬ​ក៏​ពីរបី​ខ​ដើម្បី​ជួយ​ម្ចាស់​ផ្ទះ​ទទួល​ចំណេះ​ត្រឹម​ត្រូវ​ថែម​ទៀត​ជា​បណ្ដើរ​ៗ។ នៅ​ពេល​ដឹក​នាំ​ការ​សិក្សា ចូរ​បង្រៀន​សិស្ស​ដោយ​ផ្ដោ​ត​អារម្មណ៍​ទៅ​លើ​បទ​គម្ពីរ​សំខាន់​ៗ។ ក្រៅ​ពី​ចូល​រួម​កិច្ច​ផ្សព្វផ្សាយ​ផ្លូវការ ចូរ​ទុក​ព្រះ​គម្ពីរ​នៅ​ជាប់​ខ្លួន​ដើម្បី​ប្រើ​ពេលមាន​ឱកាស​ធ្វើ​បន្ទាល់​ក្រៅ​ផ្លូវការ។—២​ធី​. ២:១៥

៥ សូម​ឲ្យ​យើង​ជួយ​អ្នក​ឯ​ទៀត​ទទួល​ប្រយោជន៍​ពី​ឥទ្ធិពល​ដែល​ជំរុញ​ចិត្ត​នៃ​ព្រះ​បន្ទូល​ដ៏​ពិត​របស់​ព្រះ ដោយ​ប្រើ​ព្រះ​គម្ពីរ​ក្នុង​កិច្ច​បំរើ​រាល់​ដង​ពេល​ដែល​យើង​មាន​ឱកាស​ហុច​ឲ្យ។—១​ថែ​. ២:១៣

[Study Questions]

១​. តើ​ព្រះ​គម្ពីរ​មាន​ពត៌មាន​ដ៏​សំខាន់​អ្វី?

២​. តើ​ព្រះ​គម្ពីរ​ជួយ​ធ្វើ​ឲ្យ​មាន​ជីវិត​ល្អ​ជាង​យ៉ាង​ដូច​ម្ដេច?

៣​. ហេតុ​អ្វី​យើង​គួរ​ប្រាប់​សារ​ក្នុង​ព្រះ​គម្ពីរ​ដល់​មនុស្ស​គ្រប់​គ្នា?

៤​. នៅ​ពេល​ធ្វើ​បន្ទាល់ តើ​យើង​អាច​ប្រើ​ព្រះ​គម្ពីរ​យ៉ាង​ដូច​ម្ដេច?

៥​. ហេតុ​អ្វី​បាន​ជា​យើង​គួរ​ព្យាយាម​ប្រើ​ព្រះ​គម្ពីរ​ក្នុង​កិច្ច​បំរើ​របស់​យើង?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក