បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៥/០១ ទំ. ១
  • «ព្រះបន្ទូលនៃព្រះនោះ . . . ពូកែ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ព្រះបន្ទូលនៃព្រះនោះ . . . ពូកែ»
  • ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • «បណ្ដាំរបស់ព្រះគឺ . . . មានឫទ្ធានុភាព»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ពេលបង្រៀនចូរខំបញ្ជាក់ហេតុផលឲ្យគេជឿ
    ២០១០ កិច្ចបម្រើព្រះ
  • ចូរប្រើបណ្ដាំរបស់ព្រះ ដែលមានជីវិតរស់នៅ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចូរប្រើព្រះគម្ពីរដោយប្រសិទ្ធភាព
    ២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៥/០១ ទំ. ១

«ព្រះ​បន្ទូល​នៃ​ព្រះ​នោះ . . . ពូកែ»

១ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «ព្រះ​បន្ទូល​នៃ​ព្រះ​នោះ​រស់​នៅ ហើយ​ពូកែ​ផង»។ (ហេព្រើរ ៤:១២) តើ​សេចក្ដី​នេះ​មាន​ន័យ​យ៉ាង​ណា? គឺ​ព្រះ​បន្ទូល​ឬ​សារ​របស់​ព្រះ ដែល​មាន​ក្នុង​ព្រះ​គម្ពីរ អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​មនុស្ស។ ប្រាជ្ញា​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ គឺ​ពូកែ​នឹង​ផ្លាស់​ប្រែ​ជីវិត​របស់​មនុស្ស​ម្នាក់​ឲ្យ​បាន​ប្រសើរ​ជាង​។ ការ​រំលែក​ទុក្ខ​និង​សេចក្ដី​សង្ឃឹម​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ នោះ​អាច​ទាញ​ចិត្ត​មនុស្ស​មក​ឯ​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​អង្គ​ដែល​ប្រទាន​ជីវិត​។ សារ​ក្នុង​ព្រះ​គម្ពីរ​អាច​ជួយ​អ្នក​ស្មោះ​ត្រង់​ចាប់​ផ្ដើម​ដើរ​តាម​ផ្លូវ​ទៅ​ឯ​ជីវិត​ជា​រៀង​រហូត។ ក៏​ប៉ុន្តែ ដើម្បី​ឃើញ​លទ្ធផល​បែប​នេះ យើង​ត្រូវ​តែ​ប្រើ​ព្រះ​គម្ពីរ​នៅ​ពេល​ដែល​យើង​ធ្វើ​បន្ទាល់​ចំពោះ​អ្នក​ដទៃ។

២ ចូរ​អាន​បទ​គម្ពីរ​មួយ​នៅ​គ្រប់​ឱកាស: តាម​មើល​ទៅ អ្នក​ផ្សាយ​ភាគ​ច្រើន កម្រ​ប្រើ​ព្រះ​គម្ពីរ​នៅ​ពេល​ផ្សព្វផ្សាយ​ណាស់។ តើ​អ្នក​ធ្វើ​ដូច្នេះ​ដែរ​ឬ​ទេ? ដោយ​ព្រោះ​មើល​ទៅ​ដូច​ជា​មនុស្ស​ជា​ច្រើន មិន​សូវ​មាន​ពេល​និយាយ​យូរ​ប៉ុន្មាន​ជា​មួយ​នឹង​យើង​ទេ អ្នក​ប្រហែល​ជា​បាន​បង្កើត​ទំលាប់​គ្រាន់​តែ​ស្នើ​ផ្ដល់​ប្រកាសនវត្ថុ ឬ​គ្រាន់​តែ​សង្ខេប​ន័យ​ខ​គម្ពីរ​ណា​មួយ​ប៉ុណ្ណោះ។ យើង​សូម​លើក​ទឹក​ចិត្ត​អ្នក​ផ្សាយ​ទាំង​ឡាយ ឲ្យ​ខំ​ឆ្លៀត​អាន​យ៉ាង​ហោច​ណាស់​នូវ​ខ​តែ​មួយ​ពី​ព្រះ​គម្ពីរ ពេល​ផ្សាយ​ដំណឹង​ល្អ​នោះ។ ការ​ធ្វើ​ដូច្នេះ​អនុញ្ញាត​ឲ្យ​អ្នក​នោះ​ឃើញ​ថា សារ​របស់​យើង​ពិត​ជា​មក​ពី​ព្រះ​បន្ទូល​របស់​ព្រះ​មែន។

៣ ថ្វី​បើ​មនុស្ស​មួយ​ចំនួន​តិច​ទេ មាន​ទំលាប់​អាន​ព្រះ​គម្ពីរ នោះ​មនុស្ស​ភាគ​ច្រើន​ក៏​នៅ​មាន​ចិត្ត​គោរព​ចំពោះ​ព្រះ​គម្ពីរ​ដែរ។ សូម្បី​តែ​មនុស្ស​ណា​ដែល​រវល់​ក៏​ដោយ​ គេ​នឹង​ឆ្លៀត​មួយ​ឬ​ពីរ​នាទី​ដើម្បី​ស្ដាប់​សារ​ណា​មួយ ដែល​ត្រូវ​អាន​ចេញ​ពី​ព្រះ​គម្ពីរ​មក​តែ​ម្ដង។ បើ​អាន​បទ​គម្ពីរ​សម​គួរ​ណា​មួយ ដោយ​ចិត្ត​កក់ក្ដៅ ព្រម​ទាំង​ពន្យល់​ខ្លឹមសារ​ផង នោះ​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ដែល​ពូកែ​នឹង​មាន​ឥទ្ធិពល​ល្អ​លើ​អ្នក​ស្ដាប់​នោះ​ហើយ។ ប៉ុន្តែ តើ​អ្នក​អាច​ភ្ជាប់​ពាក្យ​ផ្ដើម​របស់​អ្នក ទៅ​នឹង​ការ​អាន​ខ​មួយ​ពី​ព្រះ​គម្ពីរ​យ៉ាង​ណា​បាន?

៤ សូម​សាក​ធ្វើ​នេះ នៅ​ពេល​ស្នើ​ផ្ដល់​ទស្សនាវដ្ដី: អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ម្នាក់​ប្រើ​បទ​គម្ពីរ​នានា​តាម​របៀប​ដែល​មាន​ប្រ​សិទ្ធិ​ភាព ក្នុង​ការ​ស្នើ​ផ្ដល់​ទស្សនាវដ្ដី។ គាត់​កាន់​ព្រះ​គម្ពីរ​តូច​មួយ​ក្បាល ដាក់​ក្នុង​ហោប៉ៅ​របស់​គាត់។ ក្រោយ​ពី​បង្ហាញ​ទស្សនាវដ្ដី និង​ការ​បញ្ជាក់​យ៉ាង​ខ្លី​នូវ​អត្ថបទ​ណា​មួយ គាត់​ក៏​បើក​ព្រះ​គម្ពីរ​ដោយ​មិន​ស្ទាក់ស្ទើរ និង​អាន​ខ​មួយ​ដែល​ទាក់ទង​នឹង​អត្ថបទ​នោះ។ យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ស្រួល ដោយ​សួរ​ថា៖ «តើ​លោក​គិត​យ៉ាង​ណា​អំពី​សេចក្ដី​សន្យា​មួយ​នេះ ដែល​ជា​ទី​លើក​ទឹក​ចិត្ត​នោះ?» និង​ចាប់​ផ្ដើម​អាន​ខ​គម្ពីរ​មួយ​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​មុន។

៥ សូម​អ្នក​មាន​គោល​ដៅ​ចង់​អាន​ព្រះ​គម្ពីរ​មួយ​ខ​ឬ​ពីរ​ខ ជូន​ចំពោះ​អស់​អ្នក​ដែល​ព្រម​ស្ដាប់​ចុះ។ ដោយ​ព្រោះ​ព្រះ​គម្ពីរ​ពូកែ​ជំរុញ​ចិត្ត​គេ នោះ​អាច​បើក​ផ្លូវ​ឲ្យ​ព្រះ​ទាញ​នាំ​មនុស្ស​កាន់​តែ​ច្រើន​នាក់​ទៀត​មក​ឯ​ទ្រង់។—យ៉ូហាន ៦:៤៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក