បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៤/១០ ទំ. ១-៣
  • ពេលបង្រៀនចូរខំបញ្ជាក់ហេតុផលឲ្យគេជឿ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពេលបង្រៀនចូរខំបញ្ជាក់ហេតុផលឲ្យគេជឿ
  • ២០១០ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • តើអ្នកគាំទ្រព្រះបន្ទូលរបស់ព្រះទេ?
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចូរប្រើ«ដាវនៃសកម្មពល»ដោយប៉ិនប្រសប់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • របៀបបញ្ចុះបញ្ចូលអ្នកឯទៀត
    ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • «បណ្ដាំរបស់ព្រះគឺ . . . មានឫទ្ធានុភាព»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
មើលបន្ថែមទៀត
២០១០ កិច្ចបម្រើព្រះ
km ៤/១០ ទំ. ១-៣

ពេល​បង្រៀន​ចូរ​ខំ​បញ្ជាក់​ហេតុ​ផល​ឲ្យ​គេ​ជឿ

១ អ្នក​បម្រើ​ដែល​មាន​ប្រសិទ្ធភាព យល់​ដូច​សាវ័ក​ប៉ូល ថា​ការ​«​បង្រៀន​និង​ពន្យល់​បណ្ដាំ​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ​»​ មិន​គ្រាន់តែ​ជា​ការ​ដក​ស្រង់​បទ​គម្ពីរ​ប៉ុណ្ណោះ​ទេ។ (​២ធី. ២:១៥​) តើ​មាន​វិធី​ណា​ខ្លះ​ដែល​យើង​អាច​«​បញ្ជាក់​ហេតុ​ផល​ដើម្បី​ឲ្យ​ពួក​គេ​ជឿ​»​ ពេល​ប្រើ​បណ្ដាំ​របស់​ព្រះ​ក្នុង​ការ​បង្រៀន?—សកម្ម. ២៨:២៣

២ ចូរ​បង្ហាញ​អ្វី​ដែល​បណ្ដាំ​របស់​ព្រះ​ចែង: ទី​១ ចូរ​លើក​បញ្ជាក់​បទ​គម្ពីរ​តាម​របៀប​ដែល​នាំ​ឲ្យ​គេ​គោរព​ថា​អ្វី​ដែល​ចែង​ក្នុង​គម្ពីរ​គឺ​មក​ពី​ប្រាជ្ញា​របស់​ព្រះ។ ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​បណ្ដាំ​របស់​ព្រះ អាច​ជំរុញ​ចិត្ត​ម្ចាស់​ផ្ទះ​ឲ្យ​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​ពេល​យើង​អាន​ខ​គម្ពីរ។ (​ហេ. ៤:១២​) យើង​ប្រហែលជា​គ្រាន់តែ​និយាយ​ថា ​«​ខ្ញុំ​ឃើញ​ថា​ជា​ការ​ល្អ​បើ​ពិចារណា​អំពី​ទស្សនៈ​របស់​ព្រះ។ ដូច្នេះ សូម​មើល​អ្វី​ដែល​បណ្ដាំ​របស់​លោក​ចែង​អំពី​រឿង​នេះ​»។ បើ​អាច​ធ្វើ​បាន ចូរ​បង្ហាញ​អ្នក​ស្ដាប់​ពី​អ្វី​ដែល​បណ្ដាំ​របស់​ព្រះ​ចែង ដោយ​អាន​ពី​គម្ពីរ​តែ​ម្ដង។

៣ ទី​២ ចូរ​ពន្យល់​ខ​គម្ពីរ​ដែល​ទើប​អាន។ មនុស្ស​ជា​ច្រើន​ពិបាក​យល់​អត្ថន័យ​នៃ​ខ​គម្ពីរ ពេល​ដែល​ស្ដាប់​ជា​លើក​ដំបូង។ យើង​ត្រូវ​ការ​ពន្យល់​នូវ​របៀប​ដែល​បទ​គម្ពីរ​ទាក់​ទង​នឹង​រឿង​ដែល​យើង​កំពុង​ពិគ្រោះ។ (​លូក. ២៤:២៦, ២៧​) ចូរ​លើក​បញ្ជាក់​ពាក្យ​សំខាន់​ៗ។ ប្រសិនបើ​អ្នក​សួរ​អ្នក​ស្ដាប់​សំណួរ​មួយ អ្នក​អាច​ដឹង​ថា​គាត់​យល់​ច្បាស់​អំពី​ចំណុច​ក្នុង​ខ​គម្ពីរ​នោះ​ឬ​មិន​យល់។—សុភ. ២០:៥; សកម្ម. ៨:៣០

៤ វែក​ញែក​ខ​គម្ពីរ: ទី​៣ ចូរ​ខំ​ព្យាយាម​ធ្វើ​ឲ្យ​ព័ត៌មាន​ជ្រួត​ជ្រាប​ចូល​ទៅ​ក្នុង​ចិត្ត​គំនិត​របស់​អ្នក​ស្ដាប់។ សូម​ជួយ​ម្ចាស់​ផ្ទះ​ឲ្យ​យល់​ពី​របៀប​ដែល​ខ​គម្ពីរ​នោះ​ទាក់​ទង​នឹង​គាត់​ផ្ទាល់។ ការ​វែក​ញែក​ខ​គម្ពីរ​តាម​របៀប​ដែល​នាំ​ឲ្យ​ជឿ អាច​ជួយ​គាត់​ឲ្យ​ផ្លាស់​ប្ដូរ​របៀប​គិត​គូរ​របស់​គាត់។ (​សកម្ម. ១៧:២​-​៤; ១៩:៨​) ជា​ឧទាហរណ៍ ក្រោយ​ពី​អាន​ទំនុកតម្កើង ៨៣:១៨ យើង​អាច​វែក​ញែក​ថា ការ​រៀន​ដឹង​អំពី​ឈ្មោះ​របស់​មនុស្ស​ម្នាក់​គឺ​សំខាន់​ចាំ​បាច់​ដើម្បី​បង្កើត​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​បុគ្គល​នោះ។ រួច​មក យើង​ប្រហែលជា​អាច​សួរ​ថា​​«​តើ​អ្នក​គិត​ថា​ការ​ស្គាល់​ឈ្មោះ​របស់​ព្រះ​អាច​ធ្វើ​ឲ្យ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​មាន​ន័យ​ខ្លឹម​សារ​ច្រើន​ជាង​ទេ?​»។ ពេល​យើង​បញ្ជាក់​អំពី​ទំនាក់​ទំនង​រវាង​ខ​គម្ពីរ​និង​ជីវិត​របស់​ម្ចាស់​ផ្ទះ​តាម​របៀប​នេះ យើង​បង្ហាញ​ថា​ខ​គម្ពីរ​មាន​ប្រយោជន៍​សម្រាប់​គាត់។ ការ​បង្រៀន​បណ្ដាំ​របស់​ព្រះ​ដោយ​ខំ​បញ្ជាក់​ហេតុ​ផល​ឲ្យ​គេ​ជឿ​តាម​របៀប​នេះ ជួយ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ឲ្យ​មក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត​និង​ដែល​មាន​ជីវិត​រស់​នៅ។—យេ. ១០:១០

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

១​. ក្នុង​កិច្ច​បម្រើ​ផ្សាយ តើ​ការ​ប្រើ​បណ្ដាំ​របស់​ព្រះ​ដោយ​មាន​ប្រសិទ្ធភាព​ច្រើន​តែ​រួម​បញ្ចូល​អ្វី?

២​. តើ​យើង​អាច​ជួយ​មនុស្ស​ឲ្យ​គោរព​បណ្ដាំ​របស់​ព្រះ​ជាង​យ៉ាង​ដូច​ម្ដេច?

៣​. ក្រោយ​ពី​អាន​ខ​គម្ពីរ តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ជួយ​អ្នក​ស្ដាប់​ឲ្យ​យល់​ន័យ​នោះ?

៤​. តើ​អ្វី​ជា​ជំហាន​ចុង​ក្រោយ​ក្នុង​ការ​ខំ​បញ្ជាក់​ហេតុ​ផល​ឲ្យ​គេ​ជឿ​ពេល​បង្រៀន?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក