បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ២/០១ ទំ. ១-៦
  • របៀបបញ្ចុះបញ្ចូលអ្នកឯទៀត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • របៀបបញ្ចុះបញ្ចូលអ្នកឯទៀត
  • ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ជួយអ្នកឯទៀតឲ្យជឿតាមសារព្រះរាជាណាចក្រ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • ពេលបង្រៀនចូរខំបញ្ជាក់ហេតុផលឲ្យគេជឿ
    ២០១០ កិច្ចបម្រើព្រះ
  • តើយើងគួរ«ឆ្លើយដូចម្ដេចចំពោះមនុស្សម្នាក់ៗ»?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • បង្រៀនដោយការយល់ធ្លុះនិងភាពបញ្ចុះបញ្ចូល
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
km ២/០១ ទំ. ១-៦

របៀប​បញ្ចុះបញ្ចូល​អ្នក​ឯ​ទៀត

១ សាវ័ក​ប៉ុល​បាន​ល្បី​ឈ្មោះ​ជា​អ្នក​បំរើ​ម្នាក់​ដែល​ចេះ​បញ្ចុះបញ្ចូល​អ្នក​ឯ​ទៀត។ (កិច្ចការ ១៩:២៦) សូម្បី​តែ​ស្តេច​អ័គ្រីប៉ា​បាន​មាន​បន្ទូល​ប្រាប់​គាត់​ថា៖ «បន្ដិច​ទៀត ឯង​នឹង[បញ្ចុះបញ្ចូល]យើង​ត្រឡប់​ទៅ​ជា​អ្នក​គ្រីស្ទាន​ដែរ»។ (កិច្ចការ ២៦:២៨) ហេតុ​ដូច​ម្ដេច​បាន​ជា​ប៉ុល​មាន​ការ​ប៉ិនប្រសប់​ខាង​ការ​បញ្ចុះបញ្ចូល​ម្ល៉េះ? ប៉ុល​បាន​វែកញែក​ដោយ​បញ្ជាក់​ហេតុ​ផល​ពី​បទ​គម្ពីរ ថែម​ទាំង​បាន​ផ្លាស់ប្ដូរ​អ្វី​ដែល​គាត់​និយាយ​ទៅ​តាម​អ្នក​ស្ដាប់។—កិច្ចការ ២៨:២៣

២ យើង​ក៏​ត្រូវ​តែ​ធ្វើ​តម្រាប់​តាម​ប៉ុល​ដោយ​ចេះ​បញ្ចុះបញ្ចូល​អ្នក​ឯ​ទៀត​ក្នុង​កិច្ច​ផ្សព្វផ្សាយ​របស់​យើង​ដែរ។ តើ​យើង​អាច​ធ្វើ​អ៊ីចឹង​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​ប្រើ​សមត្ថភាព​យល់​ធ្លុះ​ជ្រៅ ពេល​ដែល​យើង​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត​និង​ព្រម​ទាំង​ស្ដាប់​គេ​និយាយ​ផង​ដែរ។ (សុភាសិត ១៦:២៣) ជំហាន​បី​ដ៏​សំខាន់​នឹង​ជួយ​យើង​សម្រេច​ការ​នេះ។

៣ យក​ចិត្ត​ទុក​ដាក់​ស្ដាប់: ពេល​ដែល​មនុស្ស​ម្នាក់​ទៀត​កំពុង​តែ​និយាយ នោះ​ចូរ​ស្ដាប់​ដើម្បី​ឲ្យ​ដឹង​ពី​គំនិត​ណា​ដែល​អ្នក​ទាំង​ពីរ​មាន​ដូច​គ្នា ហើយ​ប្រើ​នោះ​ជា​មូលដ្ឋាន​សំរាប់​ការ​និយាយ​ត​ទៅ​ទៀត។ បើសិន​ជា​គាត់​មាន​ការ​ជំទាស់​ណា​មួយ ចូរ​ខិតខំ​យល់​ដឹង​ពី​មូលហេតុ​ដែល​គាត់​មាន​ការ​ជំទាស់​នោះ។ បើសិន​ជា​អ្នក​ដឹង​ច្បាស់​លាស់​អំពី​អ្វី​ដែល​គាត់​ជឿ ឬ​អំពី​មូលហេតុ​ដែល​គាត់​ជឿ​ដូច​នោះ និង​អ្វី​ដែល​បាន​នាំ​ឲ្យ​គាត់​ជឿជាក់​ដូច្នោះ នេះ​ក៏​នឹង​ជួយ​អ្នក​ដែរ។ (សុភាសិត ១៨:១៣) ចូរ​ខិតខំ​នាំ​ឲ្យ​គាត់​ប្រាប់​ពី​គំនិត​របស់​គាត់ ដោយ​មិន​ធ្វើ​ឲ្យ​គាត់​ប្រកាន់​ចំពោះ​យើង​ឡើយ។

៤ ចូរ​សួរ​សំនួរ: បើសិន​ជា​មនុស្ស​ម្នាក់​ប្រាប់​ថា គេ​ជឿ​លើ​លទ្ធិ​ឯក​ត្រី​អង្គ អ្នក​ប្រហែល​ជា​អាច​សួរ​ថា៖ «តើ​អ្នក​បាន​ជឿ​លើ​លទ្ធិ​ឯក​ត្រី​អង្គ​នេះ​តាំង​ពីដើម​មក​ឬ?» ក្រោយ​នោះ​អ្នក​អាច​បន្ត​ដោយ​និយាយ​ថា៖ «តើ​អ្នក​ធ្លាប់​សិក្សា​យ៉ាង​ហ្មត់ចត់​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​និយាយ​អំពី​រឿង​នេះ​ទេ?»។ អ្នក​ក៏​អាច​សួរ​ថា៖ «បើសិន​ជា​ព្រះ​ពិត​រួម​ចំណែក​ជា​ឯក​ត្រី​អង្គ​នោះ តើ​យើង​អាច​សង្ឃឹម​ថា​ព្រះ​គម្ពីរ​នឹង​ប្រាប់​យើង​យ៉ាង​ច្បាស់​ថា​នោះ​ជា​ការ​ពិត​បាន​ទេ?»។ ការ​តប​ឆ្លើយ​របស់​គេ​នឹង​ជួយ​យើង​វែកញែក​ជា​មួយ​អ្នក​នោះ អំពី​អ្វី​ដែល​បទ​គម្ពីរ​បាន​ចែង។

៥ ចូរ​វែកញែក​បញ្ជាក់​ហេតុ​ផល​ដោយ​ប្រើ​មូលដ្ឋាន​ដ៏​មាំមួន: ស្មរបន្ទាល់​ម្នាក់​បាន​សួរ​ស្ត្រី​ម្នាក់​ដែល​ជឿ​ថា​ព្រះ​យេស៊ូ​គឺ​ជា​ព្រះ គាត់​សួរ​ថា៖ «បើសិន​ជា​អ្នក​កំពុង​តែ​ខិតខំ​ប្រើ​ពាក្យ​ប្រៀបប្រដូច​មួយ​ដើម្បី​ពន្យល់​ថា​មនុស្ស​ពីរ​នាក់​គឺ​មាន​ឋាន:ស្មើ​គ្នា​នោះ តើ​អ្នក​នឹង​និយាយ​អំពី​ទំនាក់ទំនង​នេះ​យ៉ាង​ណា បើ​ប្រៀបប្រដូច​មក​ក្នុង​ក្រុម​គ្រួសារ​វិញ?»។ ស្ត្រី​នោះ​បាន​ឆ្លើយ​ថា៖ «ខ្ញុំ​ប្រហែល​ជា​នឹង​និយាយ​អំពី​ប្រុស​ពីរ​នាក់​ដែល​ជា​បងប្អូន​នឹង​គ្នា»។ ស្មរបន្ទាល់​នោះ​បាន​និយាយ​បន្ថែម​ថា៖ «អ្នក​ប្រហែល​ជា​ក៏​អាច​និយាយ​អំពី​គេ ជា​កូន​ភ្លោះ​ដែល​មាន​លក្ខណៈ​ដូច​គ្នា​បេះបិទ។ ក៏​ប៉ុន្តែ ពេល​ព្រះ​យេស៊ូ​បាន​បង្រៀន​ឲ្យ​យើង​គិត​អំពី​ព្រះ​ជា​ព្រះ​វរបិតា និង​គិត​អំពី​ព្រះ​យេស៊ូ​អង្គ​ទ្រង់​ផ្ទាល់​ជា​ព្រះ​រាជបុត្រា តើ​ទ្រង់​ចង់​ពន្យល់​ឲ្យ​យើង​ដឹង​អំពី​អ្វី​ទៅ?»។ ស្ត្រី​នោះ​បាន​យល់​អំពី​ចំណុច​សំខាន់​ថា មួយ​អង្គ​ជា​ព្រះ​វរបិតា​គឺ​ចាស់​ជាង​និង​មាន​អំណាច​ច្រើន​ជាង​។ (ម៉ាថាយ ២០:២៣; យ៉ូហាន ១៤:២៨; ២០:១៧) ចំណុច​នោះ​បាន​ជ្រាប​ចូល​ក្នុង​ចិត្ត​គំនិត​របស់​គាត់ ដោយ​ព្រោះ​ការ​ប៉ិនប្រសប់​ខាង​ការ​បញ្ចុះបញ្ចូល។

៦ គឺ​ពិត​មែន​ដែល​ថា មិន​មែន​មនុស្ស​ទាំង​អស់​ដែល​នឹង​ស្ដាប់​សេចក្ដី​ពិត​នោះ​ទេ មិន​ថា​ពាក្យ​ដែល​យើង​និយាយ​ដល់​គេ​គឺ​សម​ហេតុ​សម​ផល​និង​ត្រឹម​ត្រូវ​យ៉ាង​ណា​ក៏​ដោយ​។ ក៏​ប៉ុន្តែ ដូច​ប៉ុល ចូរ​ឲ្យ​យើង​ព្យាយាម​ក្នុង​ការ​ស្វែង​រក​មនុស្ស​ចិត្ត​ស្មោះ​ស​ក្នុង​តំបន់​ផ្សាយ​របស់​យើង ព្រម​ទាំង​ធ្វើ​ការ​បញ្ចុះបញ្ចូល​ឲ្យ​គេ​ស្ដាប់​ដំណឹង​អំពី​ព្រះ​រាជាណាចក្រ​ផង​ដែរ។—កិច្ចការ ១៩:៨

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក