មហាសន្និបាតជំរុញឲ្យយើងដើរជាមួយនឹងព្រះ
មហាសន្និបាតដែលមានប្រធាន«ចូរដើរជាមួយនឹងព្រះ»បានបញ្ជាក់នូវការណែនាំយ៉ាងច្បាស់របស់ព្រះយេហូវ៉ាម្ដងហើយម្ដងទៀតដែលថា៖ «គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ!»។ (អេសា. ៣០:២១) បើយើងអនុវត្តតាមការណែនាំដែលបានទទួលនោះ នេះនឹងជួយយើងឲ្យ‹ប្រយ័តដោយមធ្យ័ត ដែលយើងរាល់គ្នាដើរយ៉ាងណា›។ (អេភ. ៥:១៥) ការរំពឹងគិតអំពីអ្វីដែលយើងបានរៀន នឹងជួយយើងពេលដែលបន្តដើរតាមឬ«ប្រព្រឹត្តតាមសេចក្ដីពិត»។—៣យ៉ូន. ៣
ចូរប្រើសំនួរបន្តបន្ទាប់ថែមទាំងកំណត់របស់ខ្លួន ដើម្បីរៀបចំនិងចូលរួមផ្នែករៀនសាឡើងវិញអំពីកម្មវិធីមហាសន្និបាតឆ្នាំមុន។ ការរៀនសាឡើងវិញនឹងត្រូវធ្វើឡើងក្នុងកម្មវិធីប្រជុំអប់រំកិច្ចបំរើ នៅសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៤ ខែមករា។
១. ទោះជាហេណុករស់ក្នុងគ្រាដ៏ច្របូកច្របល់ក៏ពិតមែន ហេតុអ្វីគាត់អាចដើរជាមួយនឹងព្រះបាន? (ហេ. ១១:១, ៥, ៦; យូ. ១៤, ១៥; «ចូរដើរជាមួយនឹងព្រះនៅគ្រាច្របូកច្របល់»)
២. តើយើងអាចអនុវត្តតាមគោលការណ៍នៅលូកា ១៦:១០ ក្នុងរឿងអ្វីខ្លះ? («តើអ្នក‹ស្មោះត្រង់ក្នុងការតូចបំផុត›ឬទេ?»)
៣. (ក) ចូរប្រាប់មេរៀនបួនយ៉ាងពីហូសេជំពូក៦ដល់៩ ដែលជួយឲ្យយើងដើរជាមួយនឹងព្រះ។ (ហូ. ៦:៦, ៧; ៧:១៤; ៨:៧) (ខ) តើមានចំណុចអ្វីទៀតក្នុងហូសេជំពូក១០ដល់១៤ ដែលជួយឲ្យយើងដើរជាមួយនឹងព្រះ? (សុន្ទរកថាចែកជាផ្នែកៗ: «បទទំនាយរបស់ហូសេជួយឲ្យយើងដើរជាមួយនឹងព្រះ»)
៤. តើស្វាមីនិងភរិយាដែលជាគ្រីស្ទានពិតអាចធ្វើយ៉ាងណាដើម្បីពង្រឹងចំណងអាពាហ៍ពិពាហ៍របស់ខ្លួន? (សុ. ១២:៤; អេភ. ៥:២៩; «ចូរកុំឲ្យអ្នកណាពង្រាត់‹មនុស្សដែលព្រះទ្រង់បានផ្សំផ្គុំគ្នាឡើយ›»)
៥. តើយើងបង្ហាញការគោរពចំពោះកិច្ចប្រជុំដ៏ពិសិដ្ឋរបស់យើងយ៉ាងដូចម្ដេច? (សាស. ៥:១; អេសា. ៦៦:២៣; «ការបង្ហាញសេចក្ដីគោរពចំពោះកិច្ចប្រជុំដ៏ពិសិដ្ឋរបស់យើង»)
៦. (ក) ដើម្បីមានប្រសិទ្ធភាពជានិច្ចក្នុងកិច្ចផ្សព្វផ្សាយ តើយើងគួរពិចារណាលក្ខណៈបីយ៉ាងអ្វីនៃកិច្ចការផ្សាយនោះ? (អេសា. ៥២:៧; សាក. ៨:២៣; ម៉ាក. ៦:៣៤) (ខ) ចំពោះអ្នក តើសៀវភៅដំណឹងល្អសំរាប់មនុស្សគ្រប់សាសន៍មានលក្ខណៈអ្វីខ្លះដែលមានប្រយោជន៍ច្រើនបំផុត? («ដំណឹងល្អសំរាប់មនុស្សគ្រប់សាសន៍» «ជួយអស់អ្នកដែលនិយាយភាសាផ្សេង»)
៧. តើយើងអាចជួយឲ្យអ្នកថ្មីមានទំនុកចិត្តក្នុងការផ្សាយសារព្រះរាជាណាចក្រដោយដូចម្ដេច? (ចៅ. ៧:១៧; «ជួយមនុស្សជាច្រើនឲ្យចូលរួមជាមួយនឹងយើងក្នុងកិច្ចបំរើផ្សាយ»)
៨. តើយើងបង្ហាញជំនឿស៊ប់របស់យើងថា«ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់»យ៉ាងដូចម្ដេច? (សេផា. ១:១៤; «[ចូរ]ដើរដោយជំនឿ មិនមែនដោយមើលឃើញទេ»)
៩. (ក) តើការធ្វើឲ្យគេជំពប់ដួលគឺជារឿងធ្ងន់ធ្ងរប៉ុនណា? (ម៉ាក. ៩:៤២-៤៨) (ខ) តើយើងអាចធ្វើអ្វីដើម្បីកុំឲ្យយើងជំពប់ដួល? (ទំនុក. ១១៩:១៦៥) (គ) តើយើងអាចចៀសវាងពីការធ្វើឲ្យអ្នកឯទៀតជំពប់ដួលយ៉ាងដូចម្ដេច? (១កូ. ១០:២៤; «ចូរជៀសវាងពី‹ហេតុដែលនាំឲ្យអ្នកឯទៀតជំពប់ដួល›»)
១០. តើយើងអាចរក្សាឲ្យមានតុល្យភាពខាងវិញ្ញាណយ៉ាងដូចម្ដេចស្តីអំពីការរកគូអាពាហ៍ពិពាហ៍ ការថែទាំសុខភាព និងការរកស៊ី? (ទំនុក. ២៦:៤; ម៉ាថ. ៦:២៥; ១ធី. ៦:៩; ‹ចូរឲ្យយើងដឹងខ្លួនជានិច្ច›)
១១. (ក) តើមានចំណុចអ្វីខ្លះដែលគួរឲ្យកត់សម្គាល់ពេលដែលព្រះយេស៊ូសំណេះសំណាលជាមួយនឹងអ្នកឯទៀត? (លូ. ១០:៤២; ២៤:៣២) (ខ) តើការកំសាន្តសប្បាយបែបណា ដែលធ្វើឲ្យខ្លួនអ្នកនិងអ្នកឯទៀតមានកម្លាំងចិត្តឡើងវិញ? (១កូ. ១០:៣១-៣៣; «ការល្អៗដែលធ្វើឲ្យមានកម្លាំងចិត្តឡើងវិញ»)
១២. យោងទៅតាមទំនុកដំកើងទី២៣ តើយើងទទួលពរអ្វីខ្លះដោយសារយើងជាចៀមរបស់ព្រះយេហូវ៉ា? តើយើងមានភារកិច្ចអ្វីខ្លះ? (១កូ. ១០:២១; «ព្រះយេហូវ៉ាជាអ្នកគង្វាលរបស់យើង»)
១៣. តើគ្រីស្ទានធ្វើតាមឱវាទរបស់ព្រះឲ្យ«លៃយកឱកាសឲ្យទាន់ពេល»យ៉ាងដូចម្ដេច? (អេភ. ៥:១៦; «ការ‹លៃយកឱកាសឲ្យទាន់ពេល›»)
១៤. (ក) ‹ពេលជំនុំជំរះ›ដែលត្រូវរៀបរាប់នៅវិវរណៈ ១៤:៧ តើនោះរួមបញ្ចូលអ្វី? (ខ) តើយើងបង្ហាញថាយើងពិតជាមិនរួមចំណែកក្នុងបាប៊ីឡូនដ៏ធំយ៉ាងដូចម្ដេច? («ចូរ‹ចាំយាម›! ដ្បិតពេលជំនុំជំរះបានមកដល់ហើយ») (គ) ក្នុងសៀវភៅថ្មីចូរចាំយាមចុះ! តើអ្នកចូលចិត្តចំណុចអ្វីខ្លះ?
១៥. សូមប្រាប់គុណសម្បត្ដិបីយ៉ាង ដែលយើងត្រូវមានជាចាំបាច់ដើម្បីកុំឲ្យ«បោះបង់ចោលផ្លូវទៀងត្រង់»។ (២ពេ. ២:១៥; «ចូរប្រុងប្រយ័ត្នពីការ‹បោះបង់ចោលផ្លូវទៀងត្រង់›»)
១៦. តើយុវជនអាចចៀសឆ្ងាយពី«ផ្លូវរបស់មនុស្សអាក្រក់»យ៉ាងដូចម្ដេចបាន? (សុ. ៤:១៤; «យុវជនយុវតីទាំងឡាយអើយ! ចូរដើរតាមមាគ៌ាដ៏សុចរិតចុះ!»)
១៧. (ក) តើប៉ុលបានធ្វើជាគំរូល្អយ៉ាងណាស្តីអំពីការស៊ូទ្រាំ? (កិច្ច. ១៤:១៩, ២០; ១៦:២៥-៣៣) (ខ) ហេតុអ្វីបានជាយើងមិនគួរខ្លាចពួកអ្នកដែលប្រឆាំងការថ្វាយបង្គំពិត? (ឈុតសម្ដែងនិងសុន្ទរកថាចំណងជើងថា«សព្វថ្ងៃនេះ ចូរធ្វើបន្ទាល់សព្វគ្រប់ ទោះជាមានការប្រឆាំងក៏ដោយ»)
១៨. តើអ្នកដែលដើរជាមួយនឹងព្រះទទួលពរអ្វី? («ការដើរជាមួយនឹងព្រះនាំឲ្យទទួលពរឥឡូវនេះនិងជារៀងរហូត»)
ចូរយើងតាំងចិត្តស្ដាប់តាម‹ពាក្យពីក្រោយយើង› ដើម្បីអាចដើរជារៀងរហូតជាមួយនឹងព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌។—អេសា. ៣០:២១; យ៉ូន. ៣:៣៦