បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/០៤ ទំ. ៤
  • ភាគទី៣: ការប្រើបទគម្ពីរដោយប្រសិទ្ធភាព

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ភាគទី៣: ការប្រើបទគម្ពីរដោយប្រសិទ្ធភាព
  • ២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ដឹកនាំការសិក្សាព្រះគម្ពីរដែលរីកចំរើន
    ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរធ្វើជាអ្នកដែលប្រសប់បង្រៀន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចូរជួយសិស្សគម្ពីររបស់អ្នកឲ្យទៅជាអ្នកកាន់តាមដែលទទួលការជ្រមុជទឹក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • របៀបដឹកនាំការសិក្សាគម្ពីរដែលនាំទៅដល់ការជ្រមុជទឹក ភាគទី១
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
មើលបន្ថែមទៀត
២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១១/០៤ ទំ. ៤

ភាគ​ទី៣: ការ​ប្រើ​បទ​គម្ពីរ​ដោយ​​ប្រសិទ្ធ​ភាព

ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​ដែល​​រីក​ចំរើន

១ យើង​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​ក្នុង​បំណង​​«​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​»​ ដោយ​​ជួយ​ឲ្យ​មនុស្ស​យល់​និង​ជឿ​តាម​សេចក្ដី​បង្រៀន​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ ហើយ​អនុវត្ត​តាម​ក្នុង​ជីវិត​របស់​ពួក​គេ។ (​ម៉ាថ. ២៨:១៩, ២០; ១ថែ. ២:១៣​) ដូច្នេះ ការ​សិក្សា​នោះ​គួរ​មាន​មូលដ្ឋាន​ទៅ​លើ​បទ​គម្ពីរ។ នៅ​ដើម​ដំបូង ប្រហែល​ជា​មាន​ប្រយោជន៍​បើ​បង្ហាញ​សិស្ស​ពី​របៀប​បើក​ព្រះ​គម្ពីរ​របស់​ខ្លួន។ ក៏​ប៉ុន្តែ តើ​យើង​អាច​ប្រើ​បទ​គម្ពីរ​ដើម្បី​​ជួយ​ពួក​គេ​រីក​ចំរើន​ខាង​វិញ្ញាណ​យ៉ាង​ដូច​ម្ដេច?

២ ចូរ​រើស​បទ​គម្ពីរ​ដែល​​ត្រូវ​អាន: ពេល​ដែល​​កំពុង​តែ​រៀបចំ​សំរាប់​ការ​សិក្សា ត្រូវ​ស្វែង​យល់​ថា​តើ​បទ​គម្ពីរ​ក្នុង​វគ្គ​នេះ​មាន​ទំ​នាក់​ទំនង​យ៉ាង​ណា​នឹង​ចំណុច​ដែល​​ត្រូវ​ពិគ្រោះ​នោះ រួច​សម្រេច​ចិត្ត​ថា​តើ​នឹង​បើក​អាន​ហើយ​ពិភាក្សា​បទ​គម្ពីរ​ណា​ខ្លះ​ពេល​ដែល​​សិក្សា។ ធម្មតា ជា​ការ​ល្អ​បើ​អាន​បទ​គម្ពីរ​ដែល​​បង្ហាញ​មូលដ្ឋាន​សំរាប់​ជំនឿ​របស់​យើង។ បទ​គម្ពីរ​ដែល​​គ្រាន់​តែ​ប្រាប់​ពី​ប្រវត្ដិ​រឿង​ប្រហែល​ជា​មិន​ចាំបាច់​អាន​ឡើយ។ ចូរ​គិត​ពិចារណា​ពី​សេចក្ដី​ត្រូវ​ការ​និង​កាលៈទេសៈ​របស់​សិស្ស​ម្នាក់​ៗ​។

៣ ចូរ​ប្រើ​សំនួរ: ជាជាង​ពន្យល់​បទ​គម្ពីរ​ជូន​សិស្ស​របស់​អ្នក ចូរ​ឲ្យ​គាត់​ពន្យល់​អ្នក​វិញ។ អ្នក​អាច​ជួយ​គាត់​ធ្វើ​ដូច្នេះ​ដោយ​​ប្រើ​សំនួរ​យ៉ាង​ប៉ិន​ប្រសប់។ ប្រសិន​ជា​ចំណុច​សំខាន់​ក្នុង​បទ​គម្ពីរ​នោះ​លេច​ធ្លោ​ជាក់​ស្តែង​ហើយ ប្រហែល​ជា​អ្នក​អាច​សួរ​តែ​សំនួរ​ថា តើ​បទ​គម្ពីរ​នោះ​គាំទ្រ​ពត៌​មាន​ក្នុង​វគ្គ​យ៉ាង​ដូច​ម្ដេច? ក្នុង​ករណី​ផ្សេង​ទៀត ប្រហែល​ជា​ត្រូវ​សួរ​សំនួរ​មួយ​ឬ​សំនួរ​ច្រើន​ដែល​​ជាក់លាក់​ជាង​ដើម្បី​ជួយ​នាំ​ឲ្យ​សិស្ស​យល់​យ៉ាង​ត្រឹម​ត្រូវ។ បើ​ត្រូវ​តែ​ពន្យល់​ថែម​ទៀត អ្នក​អាច​ពន្យល់​ក្រោយ​សិស្ស​បាន​តប​ឆ្លើយ​រួច​ហើយ។

៤ ចូរ​បង្រៀន​ស្រួល​យល់: ធម្មតា អ្នក​ជំនាញ​ប្រើ​ធ្នូ​បាញ់​ព្រួញ​តែ​មួយ​ទេ គឺ​ចំ​គោល​ដៅ​តែ​ម្ដង។ ស្រដៀង​គ្នា​ដែរ អ្នក​បង្រៀន​ដែល​​ប៉ិនប្រសប់​ក៏​មិន​ចាំបាច់​និយាយ​ច្រើន​ដើម្បី​​បញ្ជាក់​ចំណុច​ដែរ។ គាត់​ចេះ​ពន្យល់​ពត៌​មាន​យ៉ាង​ច្បាស់ ស្រួល​យល់ និង​ត្រឹម​ត្រូវ។ ជួន​កាល អ្នក​ប្រហែល​ជា​ត្រូវ​ស្រាវជ្រាវ​ក្នុង​ប្រកាសនវត្ថុ​អង្គការ​យើង ដើម្បី​​អាច​យល់​និង​ចេះ​ពន្យល់​បទ​គម្ពីរ​ណា​មួយ​យ៉ាង​ត្រឹម​ត្រូវ។ (​២ធី. ២:១៥​) ប៉ុន្តែ អ្នក​មិន​ត្រូវ​ខំ​ពន្យល់​បទ​គម្ពីរ​និ​មួយ​ៗ​ក្នុង​មេ​រៀន​យ៉ាង​ល្អិតល្អន់​នោះ​ទេ។ ចូរ​លើក​ឡើង​តែ​អ្វី​ដែល​​ចាំបាច់​ដើម្បី​​បញ្ជាក់​ចំណុច​ដែល​​កំពុង​តែ​ពិគ្រោះ។

៥ ចូរ​បញ្ជាក់​វិធី​ដែល​​អាច​អនុវត្ត: ពេល​ដែល​​សមរម្យ ចូរ​ជួយ​ឲ្យ​សិស្ស​យល់​នូវ​មូលហេតុ​ដែល​​បទ​គម្ពីរ​នោះ​ទាក់ទង​នឹង​គាត់។ ជា​ឧទាហរណ៍ ពេល​ដែល​​ពិចារណា​ហេព្រើរ ១០:​២៤, ២៥ ជា​មួយ​នឹង​សិស្ស​ដែល​​មិន​ទាន់​មក​កិច្ច​ប្រជុំ​យើង អ្នក​អាច​លើក​ឡើង​ពន្យល់​អំពី​កិច្ច​ប្រជុំ​មួយ រួច​អញ្ជើញ​ឲ្យ​គាត់​មក​ចូល​រួម។ ប៉ុន្តែ កុំ​បង្ខិត​បង្ខំ​គាត់​ឡើយ។ ចូរ​ឲ្យ​ព្រះ​បន្ទូល​របស់​ព្រះ​ជំរុញ​ឲ្យ​គាត់​ធ្វើ​អ្វី​ដែល​​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ។—ហេ. ៤:១២

៦ ពេល​ដែល​​យើង​ធ្វើ​តាម​បង្គាប់​ឲ្យ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នោះ ចូរ​យើង​ប្រើ​បទ​គម្ពីរ​ដោយ​​ប្រសិទ្ធ​ភាព ដើម្បី​​នាំ​ឲ្យ​«​គេ​បាន​ចុះ​ចូល​ជឿ​»​។—រ៉ូម ១៦:២៦

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

១​. ហេតុ​អ្វី​បាន​ជា​យើង​គួរ​បញ្ជាក់​ទៅ​លើ​បទ​គម្ពីរ​ពេល​ដែល​​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ?

២​. តើ​យើង​ត្រូវ​សម្រេច​ចិត្ត​យ៉ាង​ដូច​ម្ដេច​ថា​នឹង​អាន​ហើយ​ពិភាក្សា​បទ​គម្ពីរ​ណា​ខ្លះ?

៣​. តើ​ការ​សួរ​សំនួរ​មាន​ប្រយោជន៍​អ្វី? តើ​យើង​អាច​សួរ​សំនួរ​អ្វី?

៤​. ពេល​ដែល​​អាន​បទ​គម្ពីរ​រួច តើ​ត្រូវ​ពន្យល់​ច្រើន​ប៉ុន​ណា?

៥, ៦​. តើ​យើង​អាច​ជួយ​ឲ្យ​សិស្ស​អនុវត្ត​តាម​ព្រះ​បន្ទូល​របស់​ព្រះ​ក្នុង​ជីវិត​ខ្លួន​យ៉ាង​ដូច​ម្ដេច? ប៉ុន្តែ​តើ​យើង​គួរ​ចៀស​វាង​ពី​អ្វី?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក