បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៩/០៥ ទំ. ៣-៨
  • ដឹកនាំការសិក្សាព្រះគម្ពីរដែលរីកចំរើន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ដឹកនាំការសិក្សាព្រះគម្ពីរដែលរីកចំរើន
  • ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ប្រកាសនវត្ថុ​ដែល​​ត្រូវ​ប្រើ​សំរាប់​ការ​សិក្សា
  • វិធី​រៀបចំ
  • ចូរ​សម្រប​សម្រួល​មេ​រៀន​នោះ​ទៅ​តាម​តម្រូវ​ការ​របស់​សិស្ស
  • ចូរ​បង្រៀន​ដោយ​​ផ្អែក​លើ​ព្រះ​បន្ទូល​របស់​ព្រះ
  • ការ​គូស​ចម្លើយ​ហើយ​សរសេរ​កំណត់
  • ការ​មើល​ត្រួស​ៗ​ហើយ​ការ​រៀន​សា​ឡើង​វិញ
  • ពង្រឹង​ជំនឿ​ឲ្យ​រឹង​មាំ
  • កុំ​និយាយ​ចាក​សាច់​រឿង
  • ចូរ​គិត​ពិចារណា​មុន​នឹង​ឆ្លើយ
  • ចូរ​បង្រៀន​ដោយ​​ចិត្ត​រាប​ទាប
  • តើ​គួរ​អធិស្ឋាន​ចាប់​ពី​ពេល​ណា?
  • អ្វី​ដែល​​សេចក្ដី​អធិស្ឋាន​នោះ​អាច​រួម​បញ្ចូល
  • កិច្ច​ប្រជុំ​នៃ​ក្រុមជំនុំ
  • ចូរ​ប្រើ​កាសែត​វីដេអូ​ដើម្បី​​បង្កើត​ឲ្យ​សិស្ស​មាន​កតញ្ញូ​ធម៌
  • លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ធ្វើ​បន្ទាល់
  • ការ​បង្ហាត់​សិស្ស​ឲ្យ​ចេះ​ប្រាប់​ពី​ជំនឿ​របស់​ពួក​គេ
  • វិធី​រៀបចំ​ជា​មួយ​គ្នា
  • ការ​ផ្សព្វផ្សាយ​ជា​មួយ​គ្នា
  • រៀបចំ​ដើម្បី​​ត្រឡប់​ទៅ​វិញ
  • ចូរ​យក​ចិត្ត​ទុក​ដាក់​ត្រឡប់​ទៅ​ជួប​
  • របៀប​ស្នើ​ការ​សិក្សា
  • ការ​បង្ហាត់​សិស្ស​ឲ្យ​ធ្វើ​ជា​អ្នក​បង្រៀន
  • របៀបដឹកនាំការសិក្សាគម្ពីរដែលនាំទៅដល់ការជ្រមុជទឹក ភាគទី១
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • ចូរជួយសិស្សគម្ពីររបស់អ្នកឲ្យទៅជាអ្នកកាន់តាមដែលទទួលការជ្រមុជទឹក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • របៀបដឹកនាំការសិក្សាគម្ពីរដែលនាំទៅដល់ការជ្រមុជទឹក ភាគទី២
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • ចូររៀបចំឲ្យបានល្អមុនទៅបង្រៀនសិស្ស
    ២០០៩ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៩/០៥ ទំ. ៣-៨

សូម​ទុក

ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​ដែល​​រីក​ចំរើន

សន្លឹក​បន្ថែម​នេះ​សង្ខេប​នូវ​គោល​ចំណុច​ពី​អត្ថបទ​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង​ស្តី​អំពី​ការ​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​ដែល​​រីក​ចំរើន។ យើង​សូម​លើក​ទឹក​ចិត្ត​បងប្អូន​ទាំង​ឡាយ​ឲ្យ​រក្សា​ទុក​សន្លឹក​បន្ថែម​នេះ​សំរាប់​ប្រើ​ជា​ឯកសារ​យោង​ពេល​ដឹក​នាំ​ការ​សិក្សា។ ម្យ៉ាង​ទៀត ចំណុច​ផ្សេង​ៗ​ក្នុង​សន្លឹក​បន្ថែម​នេះ​អាច​ត្រូវ​លើក​បញ្ជាក់​នៅ​ពេល​ប្រជុំ​ផ្សព្វផ្សាយ។ អ្នក​ត្រួត​ពិនិត្យ​កិច្ចបំរើ​ក៏​អាច​ប្រើ​ចំណុច​ទាំង​នេះ​ជា​មូលដ្ឋាន​នៃ​សុន្ទរកថា​ដែល​​គាត់​ថ្លែង​សំរាប់​ក្រុម​សិក្សា​សៀវភៅ​នីមួយ​ៗ។

ភាគ​ទី១: តើ​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​អ្វី?

ប្រសិន​បើ​អ្នក​មាន​ការ​ពិគ្រោះ​អំពី​បទ​គម្ពីរ ដោយ​​ប្រើ​ព្រះ​គម្ពីរ​ជា​មួយ​នឹង​ប្រកាសនវត្ថុ​ដែល​​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ ទោះ​ជា​ការ​ពិគ្រោះ​នោះ​ខ្លី​ក៏​ដោយ​​ឲ្យ​តែ​ទៀងទាត់ នោះ​អ្នក​កំពុង​តែ​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​ហើយ។ យើង​អាច​រាប់​ការ​សិក្សា​នោះ បើ​បាន​សិក្សា​ពីរ​ដង​ក្រោយ​បាន​បង្ហាញ​អំពី​របៀប​សិក្សា ហើយ​បើ​យើង​គិត​ថា បុគ្គល​នោះ​នឹង​បន្ត​សិក្សា។—km ៧/០៤ ទំព័រ​១

ប្រកាសនវត្ថុ​ដែល​​ត្រូវ​ប្រើ​សំរាប់​ការ​សិក្សា

◼ តើ​ព្រះ​តម្រូវ​អ្វី​ពី​យើង?

◼ ចំណេះ​ដែល​​នាំ​ទៅ​ដល់​​ជីវិត​អស់កល្ប​ជានិច្ច

◼ ចូរ​ថ្វាយ​បង្គំ​ព្រះ​ពិត​តែ​មួយ

◼ អាច​ប្រើ​សៀវភៅ​លោក​អ្នក​អាច​ធ្វើ​ជា​មិត្ត​សំឡាញ់​របស់​ព្រះ! ដើម្បី​​បង្រៀន​មនុស្ស​ដែល​​មាន​កំរិ​ត​វប្បធម៌​ទាប​ឬ​ក៏​មិន​សូវ​ចេះ​អក្សរ។

ភាគ​ទី២: រៀបចំ​ដឹក​នាំ​ការ​សិក្សា

យើង​ត្រូវ​ការ​ពន្យល់​ព័ត៌មាន​តាម​របៀប​ដែល​​អាច​មាន​អានុភាព​ជ្រួត​ជ្រាប​ដល់​​ចិត្ត​របស់​សិស្ស។ នេះ​តម្រូវ​ឲ្យ​យើង​រៀបចំ​ឲ្យ​បាន​ហ្មត់ចត់​ដោយ​​គិត​ពី​សេចក្ដី​ត្រូវ​ការ​របស់​សិស្ស​នោះ។—km ៨/០៤ ទំព័រ​១

វិធី​រៀបចំ

◼ ចូរ​ឆ្លៀត​ពេល​ពិនិត្យ​មើល​ចំណង​ជើង​នៃ​មេ​រៀន​ក្នុង​ជំពូក​នោះ ចំណង​ជើង​តូច និង​រូបភាព​ផ្សេង​ៗ​ក្នុង​ជំពូក​ឬ​មេ​រៀន។

◼ ចូរ​រក​ចម្លើយ​ចំពោះ​សំនួរ​ដែល​​មាន​ស្រាប់​ក្នុង​អត្ថបទ ដោយ​​គូស​តែ​ពាក្យ​និង​ល្បះ​សំខាន់​ៗ​តែ​ប៉ុណ្ណោះ។

◼ ចូរ​សម្រេច​ចិត្ត​ថា​ត្រូវ​អាន​បទ​គម្ពីរ​ណា​ខ្លះ​ក្នុង​កំឡុង​ពេល​សិក្សា។ ចូរ​កត់​សរសេរ​បទ​គម្ពីរ​នោះ​យ៉ាង​សង្ខេប​នៅ​រឹម​ទំព័រ​នៃ​សៀវភៅ​សិក្សា។

◼ ចូរ​រៀបចំ​ដើម្បី​​ពិនិត្យ​មើល​គោល​ចំណុច​ឡើង​វិញ​ដោយ​​សង្ខេប​ជា​មួយ​សិស្ស​ក្រោយ​សិក្សា​ចប់។

ចូរ​សម្រប​សម្រួល​មេ​រៀន​នោះ​ទៅ​តាម​តម្រូវ​ការ​របស់​សិស្ស

◼ ចូរ​អធិស្ឋាន​អំពី​សិស្ស​នោះ​នឹង​តម្រូវ​ការ​របស់​គាត់។

◼ ចូរ​ព្យាយាម​គិត​ទុក​ជា​មុន​អំពី​ចំណុច​ណា​ខ្លះ​ដែល​​គាត់​ពិបាក​យល់​ឬ​ពិបាក​ជឿ។

◼ ចូរ​ពិចារណា​ថា​៖ ‹តើ​គាត់​ត្រូវ​យល់​ចំណុច​អ្វី​ឬ​តើ​គាត់​ត្រូវ​ធ្វើ​អ្វី​ដើម្បី​​ឲ្យ​បាន​រីក​ចំរើន​ខាង​វិញ្ញាណ? តើ​ខ្ញុំ​អាច​បង្រៀន​ឲ្យ​ជ្រួត​ជ្រាប​ដល់​​ចិត្ត​គាត់​បាន​យ៉ាង​ដូច​ម្ដេច?›។

◼ តាម​តម្រូវ​ការ​របស់​សិស្ស ចូរ​រៀបចំ​ទុក​ជា​មុន​នូវ​ឧទាហរណ៍ វិធី​ពន្យល់ ឬ​សំនួរ​មួយ​ចំនួន​ដើម្បី​​ជួយ​សិស្ស​នោះ​ឲ្យ​យល់​ចំណុច​ណា​មួយ​ឬ​បទ​គម្ពីរ​ណា​មួយ។

ភាគ​ទី៣: ការ​ប្រើ​បទ​គម្ពីរ​ដោយ​​ប្រសិទ្ធភាព

យើង​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​ក្នុង​បំណង​«​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​»​ ដោយ​​ជួយ​ឲ្យ​មនុស្ស​យល់​និង​ជឿ​តាម​សេចក្ដី​បង្រៀន​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ ហើយ​អនុវត្ត​តាម​ក្នុង​ជីវិត​របស់​ពួក​គេ។ (​ម៉ាថ. ២៨:១៩, ២០; ១ថែ. ២:១៣​) ដូច្នេះ ការ​សិក្សា​នោះ​គួរ​មាន​មូលដ្ឋាន​ទៅ​លើ​បទ​គម្ពីរ។—km ១១/០៤ ទំព័រ​៤

ចូរ​បង្រៀន​ដោយ​​ផ្អែក​លើ​ព្រះ​បន្ទូល​របស់​ព្រះ

◼ បង្ហាញ​សិស្ស​ពី​របៀប​បើក​ព្រះ​គម្ពីរ​របស់​ខ្លួន។

◼ ចូរ​អាន​និង​ពិភាក្សា​បទ​គម្ពីរ​ដែល​​បង្ហាញ​មូលដ្ឋាន​សំរាប់​ជំនឿ​របស់​យើង។

◼ ចូរ​ប្រើ​សំនួរ។ ជាជាង​ពន្យល់​បទ​គម្ពីរ​ជូន​សិស្ស​របស់​អ្នក ចូរ​ឲ្យ​គាត់​ពន្យល់​អ្នក​វិញ។

◼ ចូរ​បង្រៀន​ឲ្យ​ស្រួល​យល់។ មិន​ត្រូវ​ខំ​ពន្យល់​បទ​គម្ពីរ​នីមួយ​ៗ​ក្នុង​មេ​រៀន​យ៉ាង​ល្អិតល្អន់​នោះ​ទេ។ ចូរ​លើក​ឡើង​តែ​អ្វី​ដែល​​ចាំបាច់​ដើម្បី​​បញ្ជាក់​ចំណុច។

◼ ចូរ​បញ្ជាក់​វិធី​ដែល​​អាច​អនុវត្ត​តាម​បទ​គម្ពីរ។ ចូរ​ជួយ​ឲ្យ​សិស្ស​យល់​នូវ​មូលហេតុ​ដែល​​បទ​គម្ពីរ​នោះ​ទាក់ទង​នឹង​គាត់។

ភាគ​ទី៤: ការ​បង្រៀន​សិស្ស​ឲ្យ​ចេះ​រៀបចំ​មេ​រៀន

សិស្ស​ណា​ដែល​​អាន​មេ​រៀន​ទុក​ជា​មុន គូស​ចម្លើយ ហើយ​ខំ​ឆ្លើយ​ចេញ​ពី​ចិត្ត សិស្ស​នោះ​រីក​ចំរើន​យ៉ាង​លឿន​ខាង​វិញ្ញាណ។ ហេតុ​នេះ​ហើយ ក្រោយ​ពី​អ្នក​ចាប់​ផ្ដើម​បង្រៀន​សិស្ស​ម្នាក់​ជា​ទៀងទាត់​នោះ ចូរ​រៀបចំ​មេ​រៀន​មួយ​ជា​មួយ​នឹង​គាត់ ដើម្បី​​បង្រៀន​វិធី​រៀបចំ។ សំរាប់​សិស្ស​ភាគ​ច្រើន ជា​ការ​ល្អ​បើ​រៀបចំ​ជំពូក​មួយ​ទាំង​មូល​ឬ​មេ​រៀន​មួយ​ទាំង​មូល​ជា​មួយ​គ្នា។—km ១២/០៤ ទំព័រ​១

ការ​គូស​ចម្លើយ​ហើយ​សរសេរ​កំណត់

◼ ចូរ​ពន្យល់​នូវ​វិធី​រក​ចម្លើយ​ដែល​​ចំ​នឹង​សំនួរ​សំរាប់​វគ្គ​នោះ។

◼ ចូរ​បង្ហាញ​សៀវភៅ​សិក្សា​របស់​អ្នក​ឲ្យ​សិស្ស​ឃើញ​ថា ក្នុង​នោះ​អ្នក​បាន​គូស​តែ​ពាក្យ​ឬ​ល្បះ​សំខាន់​ៗ។

◼ ចូរ​ជួយ​ឲ្យ​សិស្ស​យល់​ថា បទ​គម្ពីរ​នីមួយ​ៗ​គាំទ្រ​ចំណុច​មួយ​ដែល​​មាន​នៅ​ក្នុង​វគ្គ​នោះ​ហើយ​ចូរ​បង្ហាញ​សិស្ស​នូវ​វិធី​សរសេរ​កំណត់​ខ្លី​ៗ​នៅ​រឹម​ទំព័រ​ក្នុង​សៀវភៅ​របស់​គាត់។

ការ​មើល​ត្រួស​ៗ​ហើយ​ការ​រៀន​សា​ឡើង​វិញ

◼ ចូរ​បង្ហាញ​សិស្ស​របៀប​មើល​ព័ត៌មាន​នោះ​ត្រួស​ៗ​ដោយ​​អាន​ចំណង​ជើង​មេ​រៀន​ឬ​ជំពូក ចំណង​ជើង​តូច ហើយ​មើល​រូបភាព​មុន​ដែល​​រៀបចំ​មេ​រៀន។

◼ ចូរ​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ ឆ្លៀត​ពេល​បន្ដិច​ដើម្បី​​មើល​ចំណុច​សំខាន់​ៗ​ឡើង​វិញ ពេល​ដែល​​រៀបចំ​ចប់​ហើយ​នោះ។

ភាគ​ទី៥: របៀប​ដឹង​ថា​ត្រូវ​សិក្សា​ប៉ុន្មាន​វគ្គ

ចំនួន​វគ្គ​ដែល​​អាច​សិក្សា​អាស្រ័យ​ទៅ​លើ​សមត្ថភាព​និង​កាលៈទេសៈ​របស់​អ្នក​បង្រៀន​ផង​និង​សិស្ស​ផង។—km ១/០៥ ទំព័រ​១

ពង្រឹង​ជំនឿ​ឲ្យ​រឹង​មាំ

◼ ការ​ជួយ​ឲ្យ​សិស្ស​របស់​យើង​យល់​ច្បាស់​គឺ​សំខាន់​ជាង​ការ​រៀន​ច្រើន​វគ្គ។

◼ ចូរ​ចំណាយ​ពេល​តាម​ដែល​​ត្រូវ​ការ ដើម្បី​​ជួយ​ឲ្យ​សិស្ស​យល់​និង​ជឿ​លើ​អ្វី​ដែល​​គាត់​កំពុង​តែ​រៀន។

◼ ទុក​ពេល​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​​បញ្ជាក់​ទៅ​លើ​បទ​គម្ពីរ​សំខាន់​ៗ​ដែល​​ជា​មូលដ្ឋាន​នៃ​អ្វី​ដែល​​ត្រូវ​បង្រៀន។

កុំ​និយាយ​ចាក​សាច់​រឿង

◼ បើ​សិស្ស​របស់​យើង​ចូល​ចិត្ត​និយាយ​យូរ​អំពី​រឿង​ផ្ទាល់​ខ្លួន​នោះ ប្រហែល​ជា​យើង​ត្រូវ​រៀបចំ​និយាយ​ជា​មួយ​នឹង​គាត់​អំពី​រឿង​ទាំង​នោះ​បន្ទាប់​ពី​សិក្សា​ចប់​ហើយ។

◼ កុំ​និយាយ​ច្រើន​ពេក​ក្នុង​កំឡុង​ការ​សិក្សា។ មិន​គួរ​រៀប​រាប់​ចំណុច​និង​បទពិសោធន៍​បន្ថែម​ច្រើន​ពេក​រហូត​ដល់​​សិស្ស​មិន​អាច​ទទួល​បាន​ចំណេះ​ពិត​អំពី​សេចក្ដី​បង្រៀន​បឋម​ក្នុង​ព្រះ​គម្ពីរ​នោះ​ឡើយ។

ភាគ​ទី៦: តើ​គួរ​ធ្វើ​យ៉ាង​ណា​ពេល​ដែល​​សិស្ស​សួរ​សំនួរ?

ពេល​ដែល​​ចាប់​ផ្ដើម​បង្រៀន​សិស្ស​ព្រះ​គម្ពីរ​ជា​ទៀងទាត់​នោះ យក​ល្អ​យើង​សិក្សា​មេ​រៀន​តាម​លំដាប់​លំដោយ​ ជាជាង​រៀន​មេ​រៀន​ណា​ក៏​បាន​តាម​តែ​ចិត្ត​ចង់។ នេះ​នឹង​ជួយ​ឲ្យ​សិស្ស​ចាប់​ផ្ដើម​កសាង​មូលដ្ឋាន​លើ​ចំណេះ​ពិត ហើយ​រីក​ចំរើន​ខាង​វិញ្ញាណ។—km ២/០៥ ទំព័រ​៦

ចូរ​គិត​ពិចារណា​មុន​នឹង​ឆ្លើយ

◼ ធម្មតា សំនួរ​ណា​ដែល​​ទាក់ទង​នឹង​សាច់​រឿង​ដែល​​កំពុង​តែ​សិក្សា​នោះ អ្នក​អាច​ឆ្លើយ​បាន​នៅ​ពេល​នោះ​ឯង។

◼ សំនួរ​ណា​ដែល​​មិន​ទាក់ទង​នឹង​សាច់​រឿង​ដែល​​កំពុង​តែ​រៀន ឬ​ក៏​តម្រូវ​ឲ្យ​ធ្វើ​ការ​ស្រាវជ្រាវ​ថែម​ទៀត អាច​ឆ្លើយ​បាន​នៅ​ពេល​ផ្សេង​ទៀត។ ជា​ការ​ល្អ​បើ​កត់​សរសេរ​សំនួរ​ទាំង​នោះ។

◼ បើ​សិស្ស​ពិបាក​ជឿ​សេចក្ដី​បង្រៀន​ណា​មួយ ចូរ​មើល​ព័ត៌មាន​បន្ថែម​ជា​មួយ​គ្នា ដែល​​អាច​ពន្យល់​ឲ្យ​បាន​ស៊ី​ជំរៅ​នូវ​សេចក្ដី​បង្រៀន​នោះ។

◼ ប្រសិន​បើ​សិស្ស​នៅ​តែ​មិន​ជឿ ចូរ​ទុក​រឿង​នោះ​សំរាប់​ការ​បង្រៀន​នៅ​ពេល​ក្រោយ រួច​បន្ត​ការ​សិក្សា​ដូច​ធម្មតា​វិញ។

ចូរ​បង្រៀន​ដោយ​​ចិត្ត​រាប​ទាប

◼ បើ​អ្នក​មិន​ដឹង​ច្បាស់​អំពី​ចម្លើយ​ចំពោះ​សំនួរ​របស់​សិស្ស កុំ​ប្រថុយ​ឆ្លើយ​តាម​គំនិត​អ្នក​ឡើយ។

◼ បន្ដិច​ម្ដង​ៗ​ចូរ​បង្រៀន​សិស្ស​នូវ​វិធី​ធ្វើ​ការ​ស្រាវជ្រាវ​ដោយ​​ខ្លួន​ឯង។

ភាគ​ទី៧: ការ​អធិស្ឋាន​ពេល​ចាប់​ផ្ដើម​និង​បញ្ចប់​ការ​សិក្សា

បើ​គ្មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា នោះ​សិស្ស​ព្រះ​គម្ពីរ​ពុំ​អាច​រីក​ចំរើន​បាន​ឡើយ។ ហេតុ​នេះ​ហើយ គឺ​ជា​ការ​សមរម្យ​ដែល​​អធិស្ឋាន​ពេល​ដែល​​ចាប់​ផ្ដើម​និង​បញ្ចប់​ការ​សិក្សា។—km ៣/០៥ ទំព័រ​៦

តើ​គួរ​អធិស្ឋាន​ចាប់​ពី​ពេល​ណា?

◼ យើង​អាច​អធិស្ឋាន​ចាប់​ពី​លើក​ទី​មួយ​ដែល​​យើង​បង្រៀន​សិស្ស បើ​សិស្ស​នោះ​ធ្លាប់​ដឹង​អំពី​របៀប​គ្រីស្ទាន​អធិស្ឋាន។

◼ ចំណែក​សិស្ស​ឯ​ទៀត​វិញ យើង​ប្រហែល​ជា​ត្រូវ​ពិចារណា​ថា ពេល​ណា​គឺ​សមរម្យ​សំរាប់​ចាប់​ផ្ដើម​អធិស្ឋាន​នៅ​ឯ​ការ​សិក្សា។

◼ អ្នក​អាច​អាន​ទំនុកដំកើង ២៥:៤, ៥ និង​យ៉ូហានទី១ ៥:១៤ ដើម្បី​​ជួយ​ឲ្យ​សិស្ស​យល់​នូវ​មូលហេតុ​ដែល​​គួរ​អធិស្ឋាន។

◼ អ្នក​អាច​អាន​យ៉ូហាន ១៥:១៦ ដើម្បី​​ពន្យល់​នូវ​សារៈ​សំខាន់​នៃ​ការ​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​តាម​ព្រះ​យេស៊ូ​គ្រីស្ទ។

អ្វី​ដែល​​សេចក្ដី​អធិស្ឋាន​នោះ​អាច​រួម​បញ្ចូល

◼ ជា​ការ​សមរម្យ ដែល​​សរសើរ​ព្រះ​យេហូវ៉ា​ដោយសារ​ទ្រង់​ជា​ប្រភព​នៃ​ការ​ណែនាំ​នោះ។

◼ ចូរ​ទូល​ដោយ​​ប្រើ​សំដី​ដែល​​ស​ឲ្យ​ឃើញ​ថា យើង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​សិស្ស។

◼ ចូរ​ទូល​បញ្ជាក់​នូវ​កតញ្ញូ​ធម៌​ចំពោះ​អង្គការ​របស់​ព្រះ​យេហូវ៉ា។

◼ ចូរ​សុំ​ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ទៅ​លើ​ការ​ព្យាយាម​របស់​សិស្ស​ក្នុង​ការ​អនុវត្ត​តាម​អ្វី​ដែល​​គាត់​កំពុង​តែ​រៀន។

ភាគ​ទី៨: បង្ហាញ​ឲ្យ​ស្គាល់​អង្គការ​របស់​ព្រះ

គោល​ដៅ​ក្នុង​ការ​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ មិន​ត្រឹម​តែ​បង្រៀន​ព័ត៌មាន​ខាង​លទ្ធិ​សាសនា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​បណ្ដា​សិស្ស​ព្រះ​គម្ពីរ​ឲ្យ​ទៅ​ជា​សមាជិក​ក្រុមជំនុំ​គ្រីស្ទាន​ផង​ដែរ។ សូម​ចំណាយ​ពេល​ពីរបី​នាទី​រាល់​សប្ដាហ៍​នៅ​ឯ​ការ​សិក្សា​ដើម្បី​​ប្រាប់​អំពី​អង្គការ​ព្រះ​យេហូវ៉ា។—km ៤/០៥ ទំព័រ​៨

កិច្ច​ប្រជុំ​នៃ​ក្រុមជំនុំ

◼ ពណ៌នា​អំពី​កិច្ច​ប្រជុំ​ប្រចាំ​សប្ដាហ៍​ទាំង​ប្រាំ ម្ដង​មួយ​ៗ។ សូម​អញ្ជើញ​ពួក​គេ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​ចាប់​តាំង​ពី​ការ​សិក្សា​លើក​ដំបូង​នោះ​ឯង។

◼ សូម​ប្រាប់​ពី​ចំណុច​លេច​ធ្លោ​ជាង​គេ​ដែល​​ត្រូវ​បាន​ថ្លែង​នៅ​ឯ​កិច្ច​ប្រជុំ។

◼ នៅ​ពេល​ដែល​​មាន​បុណ្យ​រំឭក សន្និបាត​នានា ទស្សនកិច្ច​អ្នក​ត្រួត​ពិនិត្យ​តាម​មណ្ឌល​ជិត​មក​ដល់​​នោះ សូម​យក​ពេល​ដើម្បី​​បង្កើន​ចិត្ត​សាទរ​ចំពោះ​សំវិធានការ​ទាំង​នេះ។

◼ សូម​ប្រើ​រូបភាព​នៅ​ក្នុង​ប្រកាសនវត្ថុ​របស់​យើង​ដើម្បី​​ជួយ​សិស្ស​ឲ្យ​មើល​ឃើញ​ក្នុង​គំនិត​របស់​គេ​នូវ​អ្វី​ៗ​ដែល​​កើត​មាន​ឡើង​នៅ​ឯ​កិច្ច​ប្រជុំ។

◼ លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​អាន​សៀវភៅ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា តើ​ពួក​គេ​ជា​អ្នក​ណា? តើ​គេ​ជឿ​អ្វី​ខ្លះ?

ចូរ​ប្រើ​កាសែត​វីដេអូ​ដើម្បី​​បង្កើត​ឲ្យ​សិស្ស​មាន​កតញ្ញូ​ធម៌

◼ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា អង្គការ​ដែល​​គាំទ្រ​ឈ្មោះ​នោះ

◼ ភាតរភាព​ទាំង​មូល​របស់​យើង

◼ មាន​សាមគ្គីភាព​ដោយសារ​ការ​បង្រៀន​ពី​ព្រះ

◼ រហូត​ដល់​​ចុង​ផែនដី​បំផុត

ភាគ​ទី៩: រៀបចំ​សិស្ស​ព្រះ​គម្ពីរ​ដើម្បី​​ឲ្យ​ធ្វើ​បន្ទាល់​ក្រៅ​ផ្លូវការ

ពេល​ដែល​​សិស្ស​ព្រះ​គម្ពីរ​ចាប់​ផ្ដើម​ជឿ​ទៅ​លើ​អ្វី​ដែល​​ពួក​គេ​កំពុង​តែ​រៀន​នោះ នោះ​ជំរុញ​ឲ្យ​ពួក​គេ​ប្រាប់​អ្នក​ឯ​ទៀត។—km ៥/០៥ ទំព័រ​១

លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ធ្វើ​បន្ទាល់

◼ តើ​សិស្ស​មាន​មិត្តភក្ដិ​ឬ​សមាជិក​ក្នុង​ក្រុម​គ្រួសារ​ដែល​​គាត់​អាច​អញ្ជើញ​ឲ្យ​ចូល​រួម​ការ​សិក្សា​ផង​ដែរ​ឬ​ទេ?

◼ តើ​មាន​អ្នក​ធ្វើ​ការ​ជា​មួយ សិស្ស​រួម​ថ្នាក់ ឬ​អ្នក​ស្និទ្ធស្នាល​ឯ​ទៀត​ណា​បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​ឬ​ទេ?

ការ​បង្ហាត់​សិស្ស​ឲ្យ​ចេះ​ប្រាប់​ពី​ជំនឿ​របស់​ពួក​គេ

◼ ក្នុង​កំឡុង​ការ​សិក្សា ចូរ​រើស​ចំណុច​ផ្សេង​ៗ​សំរាប់​សួរ​សិស្ស​ថា : ​«​តើ​អ្នក​នឹង​ប្រើ​ព្រះ​គម្ពីរ​ដើម្បី​​ពន្យល់​ចំណុច​នេះ​ដល់​​ក្រុម​គ្រួសារ​អ្នក​យ៉ាង​ដូច​ម្ដេច?​»។

◼ ជួយ​សិស្ស​ឲ្យ​យល់​ពី​ភាព​ចាំបាច់​នៃ​ការ​និយាយ​ដោយ​​គោរព​និង​ប្រើ​សំដី​ដ៏​សប្បុរស​ពេល​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត​អំពី​ព្រះ​និង​គោល​បំណង​របស់​ទ្រង់។

◼ សិស្ស​អាច​ប្រើ​សៀវភៅ​ស្តើង ស្មរបន្ទាល់​ព្រះ​យេហូវ៉ា តើ​ពួក​គេ​ជា​អ្នក​ណា? តើ​គេ​ជឿ​អ្វី​ខ្លះ? ដើម្បី​​ជួយ​មិត្តភក្ដិ​និង​សមាជិក​ក្រុម​គ្រួសារ​ឲ្យ​យល់​អំពី​ជំនឿ​និង​សកម្មភាព​របស់​យើង​ដែល​​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ​នោះ។

ភាគ​ទី១០: បង្ហាត់​សិស្ស​ក្នុង​កិច្ចបំរើ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ

កាល​ណា​បណ្ដា​អ្នក​ចាស់​ទុំ​កំណត់​ថា​សិស្ស​ព្រះ​គម្ពីរ​ណា​ម្នាក់​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​ដែល​​មិន​ទាន់​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​នោះ គាត់​អាច​ចាប់​ផ្ដើម​ទៅ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ជា​មួយ​នឹង​ក្រុមជំនុំ។—km ៦/០៥ ទំព័រ​១

វិធី​រៀបចំ​ជា​មួយ​គ្នា

◼ ចូរ​ប្រាប់​សិស្ស​នូវ​របៀប​ដែល​​គាត់​អាច​រក​ឃើញ​ពាក្យ​ផ្សាយ​ផ្សេង​ៗ។

◼ ជួយ​គាត់​ជ្រើសរើស​ពាក្យ​ផ្ដើម​ដែល​​ស្រួល​ហើយ​ដែល​​ជា​ប្រយោជន៍​សំរាប់​តំបន់​ផ្សាយ។

◼ ចូរ​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​អាន​បទ​គម្ពីរ​នៅ​ក្នុង​កិច្ចបំរើ​ផ្សាយ។

◼ ចូរ​ហាត់​ជា​មួយ​គ្នា។ ចូរ​បង្ហាញ​សិស្ស​របៀប​ប្រឈម​នឹង​ការ​តប​ឆ្លើយ​ដោយ​​ប៉ិនប្រសប់។

ការ​ផ្សព្វផ្សាយ​ជា​មួយ​គ្នា

◼ សូម​ឲ្យ​សិស្ស​សង្កេត​មើល​ពេល​ដែល​​អ្នក​ប្រើ​ពាក្យ​ផ្សាយ​ដែល​​ទាំង​ពីរ​នាក់​បាន​រៀបចំ​ជា​មួយ​គ្នា​នោះ។

◼ សូម​យោគ​យល់​នឹង​បុគ្គលិកលក្ខណៈ​និង​សមត្ថភាព​របស់​សិស្ស។ ក្នុង​ករណី​ខ្លះ ប្រហែល​ជា​ល្អ​ជាង​បើ​ឲ្យ​សិស្ស​នោះ​ប្រាប់​តែ​មួយ​ផ្នែក​នៃ​ពាក្យ​ផ្សាយ​នោះ។

◼ ជួយ​អ្នក​ផ្សាយ​ថ្មី​នោះ​រៀបចំ​កាលវិភាគ​ទៀងទាត់​មួយ​សំរាប់​ចូល​រួម​កិច្ច​ផ្សព្វផ្សាយ។

ភាគ​ទី១១: ការ​ជួយ​អ្នក​ផ្សព្វផ្សាយ​ថ្មី​ឲ្យ​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប​

ការ​រៀបចំ​សំរាប់​ត្រឡប់​ទៅ​ជួប​ចាប់​ផ្ដើម​ពេល​ជួប​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង។ លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដោយ​​ស្មោះ​នឹង​អ្នក​ដែល​​គាត់​និយាយ​ជា​មួយ។ បន្ដិច​ម្ដង​ៗ សូម​បង្ហាត់​សិស្ស​ឲ្យ​អញ្ជើញ​ម្ចាស់​ផ្ទះ​ឲ្យ​បញ្ចេញ​យោបល់ ឲ្យ​ស្ដាប់​អ្វី​ដែល​​គាត់​និយាយ​ហើយ​កត់​សំគាល់​អ្វី​ៗ​ដែល​​ធ្វើ​ឲ្យ​គាត់​ចាប់​អារម្មណ៍។—km ៧/០៥ ទំព័រ​១

រៀបចំ​ដើម្បី​​ត្រឡប់​ទៅ​វិញ

◼ មើល​សា​ឡើង​វិញ​នូវ​ព័ត៌មាន​ដែល​​បាន​កត់​ពេល​ដែល​​ជួប​ម្ចាស់​ផ្ទះ​លើក​ដំបូង និង​បង្ហាញ​សិស្ស​វិធី​ជ្រើសរើស​ប្រធាន​មួយ​ដែល​​នឹង​ទាក់ទាញ​ចិត្ត​ម្ចាស់​ផ្ទះ។

◼ រៀបចំ​ពាក្យ​ផ្សាយ​យ៉ាង​ខ្លី​ដែល​​មាន​បទ​គម្ពីរ​មួយ​ព្រម​ទាំង​វគ្គ​មួយ​ក្នុង​ប្រកាសនវត្ថុ។

◼ រៀបចំ​សំនួរ​មួយ​ដែល​​អាច​លើក​ឡើង​នៅ​ទីបញ្ចប់​នៃ​ការ​ពិភាក្សា។

ចូរ​យក​ចិត្ត​ទុក​ដាក់​ត្រឡប់​ទៅ​ជួប​

◼ ចូរ​លើក​ទឹក​ចិត្ត​សិស្ស​ត្រឡប់​ទៅ​ជួប​អ្នក​មាន​ចំណាប់អារម្មណ៍​ទាំង​អស់​យ៉ាង​ឆាប់​រហ័ស។

◼ ចូរ​ជួយ​សិស្ស​យល់​ថា​ត្រូវ​ព្យាយាម​ទៅ​ម្ដង​ហើយ​ម្ដង​ទៀត​ប្រសិន​បើ​ម្ចាស់​ផ្ទះ​កម្រ​នៅ​ផ្ទះ។

◼ ចូរ​បង្រៀន​សិស្ស​ថ្មី​អំពី​របៀប​ណាត់​ពេល ហើយ​ជួយ​គាត់​ឲ្យ​យល់​ថា​ត្រូវ​ត្រឡប់​ទៅ​ជួប​ដូច​បាន​សន្យា។

ភាគ​ទី១២: ការ​ជួយ​សិស្ស​ឲ្យ​ចាប់​ផ្ដើម​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ

ការ​យក​តម្រាប់​តាម​ព្រះ​យេស៊ូ​ដោយ​​តាំង​គំរូ​ល្អ ក្នុង​កិច្ចបំរើ​ផ្សាយ​របស់​អ្នក​ផ្ទាល់​គឺ​ជា​ការ​ចាំបាច់។ ពេល​ដែល​​សិស្ស​របស់​អ្នក​សង្កេត​មើល​គំរូ​របស់​អ្នក​ក្នុង​កិច្ចបំរើ​ផ្សាយ គាត់​នឹង​យល់​ថា គោល​ដៅ​របស់​យើង​ក្នុង​ការ​ត្រឡប់​ទៅ​ជួប​គឺ​ចង់​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ។—km ៨/០៥ ទំព័រ​១

របៀប​ស្នើ​ការ​សិក្សា

◼ ពន្យល់​ឲ្យ​សិស្ស​ដឹង​ថា តាម​ធម្មតា មិន​ចាំបាច់​ពណ៌នា​អំពី​របៀប​សិក្សា​យ៉ាង​ល្អិតល្អន់​នោះ​ទេ។

◼ ជា​រឿយ​ៗ ជា​ការ​ល្អ​បំផុត​បើ​គ្រាន់​តែ​បង្ហាញ​របៀប​សិក្សា​ដោយ​​ប្រើ​ប្រហែល​មួយ​ឬ​ពីរ​វគ្គ​នៃ​ប្រកាសនវត្ថុ​ដែល​​នឹង​សិក្សា។

◼ ចូរ​មើល​សា​ឡើង​វិញ​និង​ហាត់​យោបល់​មួយ​សំរាប់​ចាប់​ផ្ដើម​ការ​សិក្សា។—km ៨/០៥ ទំព័រ​៨

ការ​បង្ហាត់​សិស្ស​ឲ្យ​ធ្វើ​ជា​អ្នក​បង្រៀន

◼ លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ចុះ​ឈ្មោះ​ក្នុង​សាលា​កិច្ចបំរើ​ព្រះ​ធិបតេយ្យ។

◼ រៀបចំ​ឲ្យ​អ្នក​ផ្សាយ​ថ្មី​ទៅ​ការ​សិក្សា​ឯ​ទៀត​ជា​មួយ​នឹង​អ្នក បើ​អាច​ចូល​រួម​ក្នុង​ការ​បង្រៀន​បន្ដិច​បន្តួច​បាន។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក