-
លំហាត់សាឡើងវិញសំរាប់សាលាកិច្ចបំរើព្រះធិបតេយ្យ២០០៥ កិច្ចបម្រើព្រះ | កុម្ភៈ
-
-
លំហាត់សាឡើងវិញសំរាប់សាលាកិច្ចបំរើព្រះធិបតេយ្យ
សំនួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំនួរនិងចម្លើយនៅឯសាលាកិច្ចបំរើព្រះធិបតេយ្យ សំរាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣ ខែមករា ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៥ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣០នាទី ដោយផ្អែកលើពត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ពីសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៤។ [សូមកត់សម្គាល់: កាលបើសំនួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
លក្ខណៈនៃការនិយាយ
១. ពេលដែលរៀបចំសុន្ទរកថា តើយើងអាចសួរខ្លួនឯងសំនួរអ្វីខ្លះ ដើម្បីធ្វើឲ្យសុន្ទរកថារបស់យើងនាំឲ្យអ្នកស្ដាប់យល់ដឹង? [ht ទំព័រ១៣ វគ្គ៦]
២. ក្នុងការផ្ដើមវាចា តើយើងអាចធ្វើយ៉ាងណាឲ្យអ្នកស្ដាប់ចាប់អារម្មណ៍នឹងប្រធានសុន្ទរកថា? [ht ទំព័រ១៧ វគ្គ២]
៣. តើយើងអាចធ្វើយ៉ាងដូចម្ដេច ដើម្បីឲ្យការផ្ដើមវាចាសមនឹងគោលរឿង? [ht ទំព័រ១៨ វគ្គ៨, ៩]
៤. តើយើងត្រូវធ្វើយ៉ាងណាដើម្បីឲ្យដឹងថា ត្រូវមានទំហំសម្លេងខ្លាំងប៉ុណ្ណា? [ht ទំព័រ២២ វគ្គ១២]
៥. តើការផ្អាកមុននឹងពិគ្រោះចំណុចថ្មីហើយការផ្អាកដើម្បីបញ្ជាក់ចំណុច ជួយយើងយ៉ាងដូចម្ដេច? [ht ទំព័រ២៤ វគ្គ២២, ២៥ ,២៦]
សុន្ទរកថាទី១
៦. តើជំនឿលើបន្ទូលរបស់ព្រះអាចជួយយើងបានយ៉ាងណា? [w០៣ ១/៤ ទំព័រ១៩ វគ្គ៨]
៧. តើបុគ្គលបែបណាដែលមានសភាពដូចដីនៅកណ្ដាលបន្លា? តើពួកគេអាចមានបញ្ហាធ្ងន់ធ្ងរអ្វីខ្លះ? (លូកា ៨:១៤) [w០៣ ១/៥ ទំព័រ១២ វគ្គ១៦]
៨. តើរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូអំពីអ្នកសាបព្រោះគ្រាប់ពូជនិងដីប្រភេទផ្សេងគ្នា បង្ហាញថាផលផ្លែនៃព្រះរាជាណាចក្រជាអ្វី និងអ្វីដែលមិនមែនជាផលផ្លែនៃព្រះរាជាណាចក្រ? (លូកា ៨:៨) [w០៣ ១/៥ ទំព័រ២០ វគ្គ១០, ១១]
៩. តើអាហារល្ងាចរបស់ព្រះអម្ចាស់បានត្រូវផ្ដើមឡើងដោយសារមូលហេតុពីរយ៉ាងអ្វី? [w០៣ ១/៥ ទំព័រ២៣-២៤ វគ្គ៥-៦]
១០. ពេលដែលយើងមានទំនាស់ជាខ្លាំងនឹងបងប្អូនរួមជំនឿជាមួយយើង តើយើងគួរដណ្ដឹងសួរខ្លួននូវសំនួរអ្វីខ្លះ? (យ៉ូន. ៦:៤៤) [w០៣ ១/៦ ទំព័រ១៧ វគ្គ៤]
អំនានព្រះគម្ពីរប្រចាំសប្ដាហ៍
១១. តើឪពុករបស់អ័ប្រាហាំ លោកថេរ៉ាជាអ្នកថ្វាយបង្គំរូបព្រះឬ? (យ៉ូស. ២៤:២)
១២. តើគេឌានគ្មានភាពក្លាហានគ្រប់គ្រាន់ ដើម្បីធ្វើកិច្ចការដែលព្រះយេហូវ៉ាប្រទានទេឬ? ហេតុអ្វីអ្នកឆ្លើយដូច្នេះ? (ចៅ. ៦:២៥-២៧)
១៣. តើយើងអាចទាញយកមេរៀនអ្វីពីពាក្យសំដីរបស់គេឌានទៅកាន់កុលសម្ព័ន្ធអេប្រាអិម? (ចៅ. ៨:១-៣)
១៤. តើភាពឥតរាក់ទាក់របស់ប្រជាជនគីបៀរបង្ហាញយ៉ាងណាអំពីពួកគេ? (ចៅ. ១៩:១៤, ១៥)
១៥. បើ‹មនុស្សទាំងឡាយតែងតែបានប្រព្រឹត្តការដែលខ្លួនគិតឃើញថាត្រឹមត្រូវ›នោះ តើនេះបានបង្កើតឲ្យមានអនាធិបតេយ្យឬទេ? (ចៅ. ២១:២៥)
-
-
ភាគទី៦: តើគួរធ្វើយ៉ាងណាពេលដែលសិស្សសួរសំនួរ?២០០៥ កិច្ចបម្រើព្រះ | កុម្ភៈ
-
-
ភាគទី៦: តើគួរធ្វើយ៉ាងណាពេលដែលសិស្សសួរសំនួរ?
ដឹកនាំការសិក្សាព្រះគម្ពីរដែលរីកចំរើន
១ ធម្មតា ពេលដែលចាប់ផ្ដើមបង្រៀនសិស្សព្រះគម្ពីរជាទៀងទាត់នោះ យកល្អយើងសិក្សាមេរៀនតាមលំដាប់លំដោយ ជាជាងរៀនមេរៀនណាក៏បានតាមតែចិត្តចង់។ នេះនឹងជួយឲ្យសិស្សចាប់ផ្ដើមកសាងមូលដ្ឋានលើចំណេះពិត ហើយរីកចំរើនខាងវិញ្ញាណ។ (កូល. ១:៩, ១០) ប៉ុន្តែជាញយៗក្នុងកំឡុងពេលសិក្សា សិស្សសួរសំនួរអំពីរឿងផ្សេងៗ។ នៅពេលនោះ តើគួរធ្វើយ៉ាងណា?
២ ចូរគិតពិចារណាមុនឆ្លើយ: ធម្មតា សំនួរណាដែលទាក់ទងនឹងសាច់រឿងដែលកំពុងតែសិក្សានោះ អ្នកអាចឆ្លើយបាននៅពេលនោះឯង។ បើចម្លើយចំពោះសំនួរនោះមានក្នុងមេរៀនក្រោយៗមក យើងអាចប្រាប់សិស្សរបស់យើងឲ្យចាំដល់ពេលដែលរៀនជំពូកនោះ។ ក៏ប៉ុន្តែ បើសំនួរនោះមិនទាក់ទងនឹងសាច់រឿងដែលកំពុងតែរៀន ឬក៏អ្នកត្រូវធ្វើការស្រាវជ្រាវថែមទៀតដើម្បីអាចឆ្លើយយ៉ាងត្រឹមត្រូវនោះ ប្រហែលជាល្អជាងបើឆ្លើយក្រោយពេលសិក្សាឬនៅពេលណាផ្សេងទៀតក៏បាន។ អ្នកខ្លះកត់សំនួររបស់សិស្សដើម្បីបង្ហាញឲ្យសិស្សឃើញថាសំនួររបស់គាត់គឺសំខាន់ ហើយដើម្បីជួយការពារកុំឲ្យចាប់ផ្ដើមបង្រៀនចាកសាច់រឿង។
៣ ធម្មតា ក្នុងប្រកាសនវត្ថុដែលយើងប្រើដើម្បីបង្រៀនសិស្ស សេចក្ដីបង្រៀនជាច្រើនពីព្រះគម្ពីរបានត្រូវពន្យល់ខ្លីៗប៉ុណ្ណោះ។ ចុះបើសិស្សរបស់យើងពិបាកជឿសេចក្ដីបង្រៀនណាមួយ ឬក៏ប្រកាន់តាមជំនឿមិនពិតណាមួយវិញនោះ? ប្រហែលជាការល្អបើមើលពត៌មានបន្ថែមជាមួយគ្នា ដែលពន្យល់យ៉ាងស៊ីជំរៅនូវអ្វីដែលព្រះគម្ពីរចែងអំពីរឿងនោះ។ ប្រសិនបើសិស្សនៅតែមិនជឿ ចូរទុករឿងនោះសំរាប់បង្រៀននៅពេលក្រោយ រួចបន្តការសិក្សាដូចធម្មតាវិញ។ (យ៉ូន. ១៦:១២) ពេលដែលគាត់ទទួលចំណេះថែមទៀតពីព្រះគម្ពីរ ហើយរីកចំរើនខាងវិញ្ញាណ គាត់ប្រហែលជានឹងចាប់ផ្ដើមយល់សេចក្ដីបង្រៀននោះក្រោយមក។
៤ ចូរបង្រៀនដោយចិត្តរាបទាប: បើអ្នកមិនដឹងច្បាស់អំពីចម្លើយចំពោះសំនួររបស់សិស្ស កុំប្រថុយឆ្លើយតាមគំនិតអ្នកឡើយ។ (២ធី. ២:១៥; ១ពេ. ៤:១១) ចូរប្រាប់សិស្សថា អ្នកនឹងស្រាវជ្រាវមុនសិន រួចត្រឡប់មកវិញឆ្លើយសំនួររបស់គាត់ក្រោយមក។ អ្នកក៏អាចឆ្លៀតឱកាសបង្រៀនសិស្សនូវវិធីធ្វើការស្រាវជ្រាវដោយខ្លួនឯងដែរ។ បន្ដិចម្ដងៗ ចូរបង្ហាញសិស្សរបស់អ្នកវិធីប្រើសៀវភៅឬជំនួយផ្សេងៗដែលអង្គការព្រះយេហូវ៉ាផ្គត់ផ្គង់ដើម្បីធ្វើការស្រាវជ្រាវ។ យ៉ាងនេះ នៅទីបំផុតសិស្សនឹងចេះរកចម្លើយនឹងសំនួររបស់គាត់ដោយខ្លួនឯង។—កិច្ច. ១៧:១១
-