បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៤/០៥ ទំ. ១
  • ចូរព្យាយាមផ្សព្វផ្សាយតទៅទៀត!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរព្យាយាមផ្សព្វផ្សាយតទៅទៀត!
  • ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • «ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ចូរបន្ដផ្សព្វផ្សាយ!
    ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • «ចូរសរសើរដល់នាមព្រះយេហូវ៉ា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • ចូរ«ដើរតាមលំអានដាន»របស់លោក
    ២០០៨ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៤/០៥ ទំ. ១

ចូរ​ព្យាយាម​ផ្សព្វផ្សាយ​ត​ទៅ​ទៀត!

១ យើង​រស់​នៅ​គ្រា​លំបាក​ណាស់។ ចលាចល​និង​សង្គ្រាម​ស៊ីវិល មហន្តរាយ​ធម្មជាតិ ហើយ​រឿង​គួរ​ឲ្យ​រន្ធត់​ឯ​ទៀត​កើត​ឡើង​ជា​ញឹកញយ។ ឥឡូវ​នេះ​ជាង​មុន​ៗ​ទៅ​ទៀត មនុស្ស​ជាតិ​ត្រូវ​ការ​នូវ​ដំណឹង​ល្អ។ ក៏​ប៉ុន្តែ ទូទាំង​ផែនដី​មនុស្ស​បង្ហាញ​ភាព​ព្រងើយ​កន្តើយ​ចំពោះ​រឿង​ខាង​វិញ្ញាណ។ នៅ​តំបន់​ខ្លះ យើង​ប្រហែល​ជា​ពិបាក​ជួប​មនុស្ស​នៅ​ផ្ទះ ហើយ​ការ​រក​មនុស្ស​ដែល​​សុខ​ចិត្ត​ស្ដាប់​ឬ​ចង់​រៀន​ព្រះ​គម្ពីរ​គឺ​ពិបាក​ជាង​នោះ​ទៅ​ទៀត។ យ៉ាង​ណា​ក៏​ដោយ​ គឺ​ជា​ការ​ចាំបាច់​ដែល​​យើង​ព្យាយាម​ផ្សាយ​ដំណឹង​ល្អ​ត​ទៅ​ទៀត​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដែល​​បាន​ស្ថាបនា​ឡើង​ហើយ។—ម៉ាថ. ២៤:១៤

២ សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស: ការ​ផ្សព្វផ្សាយ​របស់​យើង​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​មនុស្ស។ ទ្រង់​«​មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ​»​។ (​២ពេ. ៣:៩; អេសេ. ៣៣:១១​) ហេតុ​នេះ​ហើយ ទ្រង់​បាន​បង្គាប់​ដូច​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​«​ដំណឹង​ល្អ នឹង​ត្រូវ​ផ្សាយ​ដល់​​គ្រប់​សាសន៍​ជា​មុន​សិន​»​។ (​ម៉ាក. ១៣:១០ កំណែ​ជា​អក្សរ​ទ្រេត​) ព្រះ​សុំ​មនុស្ស​ឲ្យ​ស្វែង​រក​ទ្រង់ ដើម្បី​​រួច​រស់​ជីវិត​ពី​ការ​ជំនុំជំរះ​លោកីយ៍​របស់​សាតាំង​នៅ​ថ្ងៃ​មុខ។ (​យ៉ូល. ២:២៨, ២៩, ៣២; សេផា. ២:២, ៣​) យើង​ពិត​ជា​មាន​កតញ្ញូ​ធម៌​ដែល​​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឱកាស​នេះ​ឲ្យ​យើង មែន​ទេ?—១ធី. ១:១២, ១៣

៣ សេចក្ដី​រាយ​ការណ៍​ពី​កិច្ចបំរើ​ទូទាំង​ពិភព​លោក​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​កិច្ចបំរើ​២០០៤ ជា​មធ្យម​មាន​៦​.​០៨៥​.​៣៨៧​ការ​សិក្សា​ដែល​​ត្រូវ​ដឹក​នាំ​ជា​រៀង​រាល់​ខែ ហើយ​ជា​មធ្យម​មាន​សិស្ស​ថ្មី​ប្រមាណ​៥​.​០០០​នាក់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជា​រៀង​រាល់​សប្ដាហ៍! អ្នក​ខ្លះ​ក្នុង​ចំណោម​សិស្ស​ថ្មី​នោះ​បាន​ត្រូវ​រក​ឃើញ​ដោយសារ​ព្រះ​យេហូវ៉ា​ប្រទាន​ពរ​លើ​ការ​ព្យាយាម​របស់​អ្នក​ផ្សាយ​ដែល​​បាន​ខំ​និយាយ​ត​ទៅ​ទៀត​ជា​មួយ​មនុស្ស​ទាំង​អស់​ក្នុង​តំបន់​ផ្សាយ​របស់​ពួក​គេ។ នេះ​ធ្វើ​ឲ្យ​ក្រុមជំនុំ​មាន​អំណរ​ក្រៃលែង ហើយ​ក៏​ជា​ឯកសិទ្ធិ​អស្ចារ្យ​មែន ដែល​​អាច​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ​ក្នុង​កិច្ចការ​នេះ​ដែល​​សង្គ្រោះ​ជីវិត​!—១កូ. ៣:៥, ៦, ៩

៤ ការ​សរសើរ​ព្រះ​នាម​ព្រះ: យើង​ព្យាយាម​ផ្សព្វផ្សាយ​ត​ទៅ​ទៀត​ដើម្បី​​សរសើរ​ព្រះ​យេហូវ៉ា​ជា​ចំហ និង​ដើម្បី​​លើក​ព្រះ​នាម​ទ្រង់​ឲ្យ​បាន​បរិសុទ្ធ​នៅ​មុខ​មនុស្ស​ជាតិ​ទាំង​ឡាយ។ (​ហេ. ១៣:១៥​) សាតាំង​បាន​នាំ​«​លោកីយ​ទាំង​មូល​»​​ឲ្យ​វង្វេង ដោយ​​នាំ​ឲ្យ​គេ​ជឿ​ថា​ព្រះ​គ្មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​របស់​មនុស្ស​ជាតិ​ទេ ហើយ​ទ្រង់​ក៏​មិន​អើពើ​នឹង​ការ​ឈឺ​ចាប់​របស់​មនុស្ស ឬ​រហូត​ដល់​​នាំ​ឲ្យ​គេ​ជឿ​ថា​គ្មាន​ព្រះ​តែ​ម្ដង។ (​វិវរ. ១២:៩​) តាម​រយៈ​ការ​ផ្សព្វផ្សាយ យើង​គាំទ្រ​សេចក្ដី​ពិត​អំពី​ព្រះ​វរបិតា​ដ៏​ឧត្តុង្គ​ឧត្តម​របស់​យើង​នៅ​ស្ថានសួគ៌។ សូម​ឲ្យ​យើង​បន្ត​សរសើរ​ព្រះ​នាម​ទ្រង់​ឥឡូវ​នេះ និង​ជា​រៀង​រហូត​ត​ទៅ។—ទំនុក. ១៤៥:១, ២

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក