បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/០០ ទំ. ១
  • ចូរបន្ដផ្សព្វផ្សាយ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរបន្ដផ្សព្វផ្សាយ!
  • ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • «ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ហេតុអ្វីយើងត្រូវបន្ដផ្សព្វផ្សាយ?
    ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ការ«នាំដំណឹងល្អពីការប្រសើរមក»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • មូលហេតុដែលយើងបន្តបង្កើត«ផលផ្លែជាច្រើន»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
មើលបន្ថែមទៀត
២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១១/០០ ទំ. ១

ចូរ​បន្ត​ផ្សព្វផ្សាយ!

១ ព្រះ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ «ឲ្យ​មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ពិត»។ (ធីម៉ូថេទី១ ២:៤) ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​បាន​ប្រគល់​កិច្ចការ​ឲ្យ​យើង​ផ្សព្វផ្សាយ​ដំណឹង​ល្អ។ (ម៉ាថាយ ២៤:១៤) ប្រសិន​បើ​យើង​ទទួល​យល់​នូវ​ហេតុ​ដែល​យើង​គួរ​តែ​បន្ត​ផ្សព្វផ្សាយ​នោះ ការ​ធ្លាក់​ទឹក​ចិត្ត ឬ​ក៏​បញ្ហា​ណា​ដែល​យើង​ជួប​ប្រទះ​ដែល​អាច​បង្វែរ​ស្មារតី​យើង ក៏​នឹង​មិន​ធ្វើ​ឲ្យ​យើង​រា​រែក​ដែរ។

២ ហេតុ​អ្វី​បាន​ជា​ត្រូវ​តែ​តស៊ូ? គឺ​មាន​របស់​ជា​ច្រើន​ក្នុង​លោកីយ៍​នេះ​ដែល​អាច​បង្វែរ​ស្មារតី​មនុស្ស ហើយ​ក៏​បណ្ដាល​ឲ្យ​គេ​ភ្លេច​អ្វី​ដែល​យើង​ប្រាប់​គេ ឬ​ក៏​ចាត់​ទុក​នោះ​ជា​អ្វី​ដ៏​មិន​សូវ​សំខាន់​ទេ។ ដូច្នេះ​ហើយ យើង​ត្រូវ​បន្ត​រំឭក​គេ​ពី​សារ​របស់​ព្រះ​ខាង​ឯ​សេចក្ដី​សង្គ្រោះ។ (ម៉ាថាយ ២៤:៣៨, ៣៩) បន្ថែម​ទៅ​ទៀត​នោះ កាលៈទេសៈ​ក្នុង​ជីវិត​មនុស្ស ក៏​ប្រែប្រួល​ជានិច្ច។ សូម្បី​តែ​ស្ថានការណ៍​ពិភពលោក​ក៏​អាច​ផ្លាស់ប្ដូរ​ទាំង​ស្រុង ក្នុង​កំឡុង​ពេល​តែ​មួយ​យប់​ប៉ុណ្ណោះ។ (កូរិនថូសទី១ ៧:៣១) ថ្ងៃ​ស្អែក សប្ដាហ៍​ក្រោយ ឬ​ខែ​ក្រោយ មនុស្ស​ដែល​យើង​ផ្សព្វផ្សាយ​ដល់​នោះ ប្រហែល​ជា​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​ឬ​សេចក្ដី​ខ្វល់ខ្វាយ​ផ្សេងៗ ដែល​បង្ក​ឲ្យ​គេ​យក​ចិត្ត​ទុក​ដាក់​មែន​ទែន​នឹង​ដំណឹង​ល្អ​ដែល​យើង​ជូន​ចំពោះ​គេ។ តើ​អ្នក​ដឹង​គុណ​ឬ​ទេ ដែល​ស្មរបន្ទាល់​បាន​តស៊ូ​ដើម្បី​ជូន​សេចក្ដី​ពិត​ចំពោះ​អ្នក​នោះ?

៣ ដើម្បី​ធ្វើ​តម្រាប់​តាម​សេចក្ដី​មេត្ដាករុណា​របស់​ព្រះ: ដោយ​ព្រះ​ហឫទ័យ​អត់ធ្មត់​នោះ ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​មាន​មួយ​រយៈ​ពេល​កន្លង​ផុត​ទៅ មុន​នឹង​កាត់​ក្ដី​លើ​មនុស្ស​អាក្រក់។ តាម​រយៈ​ពួក​យើង ទ្រង់​បន្ត​អំពាវនាវ​សូម​ឲ្យ​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ល្អ បែរ​មក​រក​ទ្រង់​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​បាន។ (ពេត្រុសទី២ ៣:៩) យើង​នឹង​ទទួល​ទោស​ចំពោះ​ឈាម​គេ បើ​យើង​មិន​ប្រកាស​នូវ​សារ​ខាង​សេចក្ដី​មេត្ដាករុណា​របស់​ព្រះ ព្រម​ទាំង​ព្រមាន​មនុស្ស​ពី​ការ​កាត់​ក្ដី​ដោយ​ព្រះ​នា​ពេល​ខាង​មុខ មក​លើ​អស់​អ្នក​ដែល​មិន​ព្រម​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ។ (អេសេគាល ៣៣:១​-​១១) ទោះ​ជា​គេ​មិន​តែង​តែ​ទទួល​ព្រម​ស្ដាប់​នូវ​សារ​ដែល​យើង​ផ្សព្វផ្សាយ​ក៏​ដោយ​ យើង​មិន​ត្រូវ​បន្ថយ​ទេ ក្នុង​ការ​ខំ​ប្រឹង​គ្រប់​បែប​គ្រប់​យ៉ាង​ខាង​ការ​ជួយ​ពួក​អ្នក​ដែល​មាន​ចិត្ត​ស្មោះ ឲ្យ​អបអរ​នឹង​សេចក្ដី​មេត្ដាករុណា​ដ៏​លើស​លប់​របស់​ព្រះ។—កិច្ចការ ២០:២៦, ២៧; រ៉ូម ១២:១១

៤ ដើម្បី​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​របស់​យើង: គឺ​ជា​ព្រះ​យេហូវ៉ា តាម​រយៈ​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​បាន​បង្គាប់​ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ពេញ​ពាស​លើ​ផែនដី។ (ម៉ាថាយ ២៨:១៩, ២០) សូម្បី​តែ​ពេល​ដែល​មនុស្ស​បដិសេធ​មិន​ព្រម​ស្ដាប់​ក៏​ដោយ​ យើង​មាន​ឱកាស​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់ និង​ចិត្ត​ភក្ដី​របស់​យើង​ចំពោះ​ព្រះ ដោយ​តស៊ូ​ធ្វើ​ការ​ដ៏​ត្រឹម​ត្រូវ។—យ៉ូហានទី១ ៥:៣

៥ សូម​ឲ្យ​យើង​ប្ដេជ្ញា​ចិត្ត​បន្ត​ផ្សព្វផ្សាយ! ចូរ​ឲ្យ​យើង​ធ្វើ​ដូច្នេះ​ដោយ​ចិត្ត​ខ្នះខ្នែង ពេល​ដែល​នេះ​នៅ​តែ​ជា«ថ្ងៃ​សង្គ្រោះ»របស់​ព្រះ​យេហូវ៉ា។—កូរិនថូសទី២ ៦:២

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក