បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៧/០៥ ទំ. ១
  • បំណុលដែលយើងជំក់អ្នកឯទៀត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • បំណុលដែលយើងជំក់អ្នកឯទៀត
  • ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • តើគួរធ្វើយ៉ាងណាពេលជំពាក់បំណុល?
    ទស្សនាវដ្ដីប៉មយាម: គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
  • បញ្ហា​លុយ​កាក់​និង​បំណុល តើ​គម្ពីរ​អាច​ជួយ​បាន​ទេ?
    សំណួរនិងចម្លើយពីគម្ពីរ
  • ពេលមនុស្សមិននៅផ្ទះ
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ហេតុអ្វីកិច្ចបម្រើផ្សាយពីផ្ទះមួយទៅផ្ទះមួយសំខាន់ម្ល៉េះសព្វថ្ងៃនេះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
មើលបន្ថែមទៀត
២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៧/០៥ ទំ. ១

បំណុល​ដែល​​យើង​ជំពាក់​អ្នក​ឯ​ទៀត​

១ សាវ័ក​ប៉ុល​បាន​មាន​អារម្មណ៍​ថា​គាត់​មាន​កាតព្វកិច្ច​ផ្សព្វផ្សាយ​ដល់​​អ្នក​ឯ​ទៀត។ គាត់​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​ដើម្បី​​ឲ្យ​មនុស្ស​គ្រប់​ប្រភេទ​មាន​លទ្ធភាព​ទទួល​សេចក្ដី​សង្គ្រោះ​តាម​រយៈ​លោហិត​ដ៏​មាន​តម្លៃ​នៃ​រាជ​បុត្រ​របស់​ទ្រង់។ (​១ធី. ២:​៣​-​៦​) ហេតុ​ដូច្នេះ ប៉ុល​បាន​ថ្លែង​ថា​៖ ​«​ខ្ញុំ​មាន​សេចក្ដី​ជំពាក់​ទាំង​សាសន៍​ក្រេក នឹង​សាសន៍​ដទៃ ទាំង​អ្នកប្រាជ្ញ​នឹង​អ្នក​ខ្លៅ​ផង​»​។ គាត់​បាន​ធ្វើ​ការ​ដោយ​​យក​ចិត្ត​ទុក​ដាក់​និង​ដោយ​​ឥត​ចេះ​នឿយ​ហត់​ដើម្បី​​សង​បំណុល​គាត់​ទៅ​មនុស្ស​គ្នីគ្នា​ដោយ​​ប្រាប់​ដំណឹង​ល្អ​ដល់​​ពួក​គេ។—រ៉ូម ១:១៤, ១៥

២ ដូច​សាវ័ក​ប៉ុល​ដែរ គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ​ឆ្លៀត​គ្រប់​ឱកាស​ទាំង​អស់​ដើម្បី​​ប្រាប់​ដំណឹង​ល្អ​ដល់​​អ្នក​ជិត​ខាង។ ពេល​ដែល​​«​សេចក្ដី​វេទនា​ជា​ខ្លាំង​»​កំពុង​តែ​ខិត​ចូល​មក​ជិត​យ៉ាង​ឆាប់​រហ័ស​នោះ ការ​ស្វែង​រក​អ្នក​ដែល​​មាន​ចិត្ត​ស្មោះ​ត្រង់​គឺ​ជា​ការ​បន្ទាន់។ សូម​ឲ្យ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ចំពោះ​មនុស្ស​ជំរុញ​យើង​ឲ្យ​ឧស្សាហ៍​ក្នុង​កិច្ចការ​សង្គ្រោះ​ជីវិត​នេះ។—ម៉ាថ. ២៤:២១; អេសេ. ៣៣:៨

៣ ការ​សង​បំណុល​របស់​យើងៈ របៀប​ដ៏​សំខាន់​បំផុត​ដែល​​យើង​ជួប​មនុស្ស​គឺ​ដោយ​​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ នៅ​តំបន់​ផ្សាយ​ដែល​​មិន​ជួប​គេ​នៅ​ផ្ទះ យើង​អាច​កត់​កំណត់​ឲ្យ​បាន​ត្រឹម​ត្រូវ​និង​ត្រឡប់​មក​វិញ​នៅ​ពេល​ម៉ោង​ផ្សេង​ដើម្បី​​ជួប​មនុស្ស​បាន​ច្រើន​ជាង​។ (​១កូ. ១០:៣៣​) យើង​ក៏​អាច​ជួប​មនុស្ស​ផ្សេង​ៗ​ដោយ​​ធ្វើ​បន្ទាល់​នៅ​តំបន់​ពាណិជ្ជកម្ម នៅ​តាម​ផ្លូវ នៅ​សួន​សាធារណៈ នៅ​ចំណត​រថយន្ត​និង​តាម​ទូរស័ព្ទ​ផង​ដែរ។ យើង​អាច​សួរ​ខ្លួន​យើង​ថា​៖‹តើ​ខ្ញុំ​កំពុង​តែ​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​​ផ្សព្វផ្សាយ​សារ​ដែល​​សង្គ្រោះ​ជីវិត​នេះ​ទេ›?—ម៉ាថ. ១០:១១

៤ អ្នក​ត្រួសត្រាយ​ម្នាក់​មាន​ចិត្ត​ជំរុញ​យ៉ាង​ខ្លាំង​ឲ្យ​ទាក់ទង​មនុស្ស​ទាំង​អស់​ក្នុង​តំបន់​ផ្សាយ​របស់​គាត់។ នៅ​ផ្ទះ​មួយ រនាំង​បង្អួច​បិទ​ជាប់​ជានិច្ច ហើយ​គ្មាន​នរណា​ម្នាក់​ដែល​​នៅ​ផ្ទះ​ឡើយ។ ក៏​ប៉ុន្តែ ថ្ងៃ​មួយ​ដែល​​មិន​មែន​ជា​ពេល​បំរើ​ផ្សាយ អ្នក​ត្រួសត្រាយ​បាន​កត់​សម្គាល់​ថា​មាន​ឡាន​មួយ​នៅ​មុខ​ផ្ទះ​នោះ​ដែល​​គាត់​មិន​ដែល​​ឃើញ​នរណា​ម្នាក់​នៅ​ផ្ទះ​សោះ។ ដោយ​​មិន​ចង់​បាត់បង់​ឱកាស​នេះ គាត់​បាន​ចុច​កណ្ដឹង​ផ្ទះ។ បុរស​ម្នាក់​បាន​បើក​ទ្វារ ហើយ​ការ​សន្ទនា​ដំបូង​បាន​នាំ​ឲ្យ​មាន​ការ​ត្រឡប់​មក​ជួប​ដោយ​​បង​ស្រី​នេះ​និង​ស្វាមី​គាត់។ នៅ​ទីបំផុត បុរស​នោះ​យល់​ព្រម​សិក្សា​ព្រះ​គម្ពីរ​ហើយ​ឥឡូវ​នេះ​គាត់​ជា​បង​ប្រុស​ម្នាក់​ដែល​​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ។ គាត់​មាន​ចិត្ត​កតញ្ញូ​ចំពោះ​បង​ស្រី​នេះ​ដែល​​មាន​អារម្មណ៍​ថា​ជំពាក់​បំណុល​អ្នក​ជិត​ខាង ដោយ​​ត្រូវ​ផ្សព្វ​ផ្សាយ​ដល់​​អ្នក​ឯ​ទៀត​នោះ។

៥ ដោយសារ​ទីបញ្ចប់​កំពុង​តែ​ខិត​ចូល​មក​ជិត​យ៉ាង​ឆាប់​រហ័ស​នោះ ឥឡូវ​នេះ​គឺ​ជា​ពេល​ដែល​​ត្រូវ​សង​បំណុល​ទៅ​មនុស្ស​គ្នីគ្នា​ដោយ​​ព្យាយាម​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ។—២កូ. ៦:១, ២

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក