ជួយកូនៗអ្នកឲ្យរីកចំរើននៅក្នុងកិច្ចបំរើផ្សាយ
១ មាតាបិតាគ្រីស្ទានមានភារកិច្ចដ៏ធ្ងន់ធ្ងរក្នុងការបង្ហាត់កូនៗរបស់គេក្នុងកិច្ចបំរើផ្សាយតាំងពីនៅវ័យក្មេង។ នេះអាចសម្រេចបានតាមរបៀបច្រើនយ៉ាង។ កុមារខ្លះអាចសូត្របទគម្ពីរសមស្របមួយ មុននឹងគេចេះអានទៅទៀត។ នេះអាចមានអានុភាពដ៏ខ្លាំងក្លាទៅលើអ្នកស្ដាប់។ ពេលដែលកូនៗធំឡើង ពួកគេអាចជួយក្នុងកិច្ចបំរើផ្សាយរឹតតែច្រើនថែមទៅទៀត។ តើមាតាបិតាអាចជួយកូនៗរបស់អ្នកឲ្យចូលរួមក្នុងការធ្វើបន្ទាល់យ៉ាងដូចម្ដេច? យោបល់បន្តបន្ទាប់នេះប្រហែលជានឹងជួយបន្ថែមទៀត។
២ បន្ទាប់ពីជំរាបសួរម្ចាស់ផ្ទះ អ្នកអាចនិយាយថា៖
◼ «[ឈ្មោះ]ជាកូនខ្ញុំមានបទគម្ពីរមួយដែលមានអត្ថន័យដែលគាត់ចង់អានជូនអ្នកស្ដាប់»។ កូនអ្នកអាចនិយាយថា៖«បទគម្ពីរក្នុងសៀវភៅទំនុកដំកើងបានបង្រៀនខ្ញុំអំពីព្រះនាមរបស់ព្រះ។ [កុមារអានឬសូត្រទំនុកដំកើង៨៣:១៨] ទស្សនាវដ្ដីនេះប្រាប់យើងអំពីអ្វីដែលព្រះយេហូវ៉ានឹងធ្វើដើម្បីយើង។ តើខ្ញុំអាចជូនអ្នកបានឬទេ?» អ្នកអាចបញ្ចប់ការសន្ទនាដោយពន្យល់ពីរបៀបដែលកិច្ចការទូទាំងពិភពលោកត្រូវគាំទ្រ។
៣ ឬមួយអ្នកអាចសាកល្បងនិយាយយ៉ាងនេះ៖
◼ «សួស្តី ខ្ញុំកំពុងតែបង្រៀនកូនស្រីខ្ញុំ [ឈ្មោះកូន]ឲ្យយកចិត្តទុកដាក់ចំពោះអ្នកឯទៀតនៅក្នុងសហគមន៍យើង។ នាងសូមជំរាបអ្នកអំពីសារដ៏ខ្លីមួយពីព្រះគម្ពីរ»។ នាងអាចនិយាយថា៖«របៀបមួយដែលខ្ញុំចង់ជួយអ្នកឯទៀតគឺដោយប្រាប់អំពីសេចក្ដីសង្ឃឹមសំរាប់អនាគតដែលមកពីព្រះគម្ពីរ។ [កុមារអានឬសូត្រវិវរណៈ២១:៤] ទស្សនាវដ្ដីនេះពន្យល់អំពីអ្វីដែលព្រះរាជាណាចក្ររបស់ព្រះនឹងធ្វើដើម្បីយើង។ ខ្ញុំយល់ថាអ្នកនឹងរីករាយអានទស្សនាវដ្ដីនេះ»។
៤ បើប្រើជានិច្ចនូវពាក្យផ្សាយដែលត្រូវបានធ្វើឲ្យងាយស្រួលនោះនឹងនាំឲ្យកូនៗមានទំនុកចិត្តចំពោះសមត្ថភាពរបស់គេក្នុងការប្រាប់អំពីសារនៃព្រះរាជាណាចក្រ។ បើហាត់អំពីរបៀបនិយាយឲ្យបានច្បាស់និងឲ្យឮល្មម នោះនឹងជួយពួកគេឲ្យនិយាយបាននៅគ្រប់កាលៈទេសៈ។ ការរៀបចំទុកជាមុនហើយនិងការសរសើរដ៏ស្មោះនឹងជួយកូនតូចៗឲ្យបង្ហាញជំនឿរបស់ពួកគេ។
៥ ដោយមានការលើកទឹកចិត្តបែបនេះ យុវវ័យជាច្រើនបានមានលក្ខណៈគ្រប់គ្រាន់ធ្វើជាអ្នកផ្សព្វផ្សាយមិនទាន់ទទួលបុណ្យជ្រមុជទឹក។ ជាការសប្បាយរីករាយមែន! ដែលឃើញកូនៗរបស់យើងមានការរីកចំរើននៅក្នុងកិច្ចបំរើគ្រីស្ទានបែបដូច្នេះ។—ទំនុក. ១៤៨:១២, ១៣