បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៨/០៥ ទំ. ៧
  • បន្ទាល់មួយដោយឥតប្រើក្យសំដី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • បន្ទាល់មួយដោយឥតប្រើក្យសំដី
  • ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • សំណួរពីអ្នកអាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • ការធ្វើបន្ទាល់ដោយចរិយាល្អ
    ១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
  • តើអ្នកឲ្យសកម្មពលរបស់ព្រះដឹកនាំអ្នកឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ចូរកត់សម្គាល់ភាពខុសគ្នារវាងអ្នកដែលបម្រើព្រះយេហូវ៉ានិងអ្នកដែលមិនបម្រើលោក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
មើលបន្ថែមទៀត
២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៨/០៥ ទំ. ៧

បន្ទាល់​មួយ​ដោយ​​ឥត​ប្រើ​ពាក្យ​សំដី

១ ដោយ​​ឥត​បន្លឺ​ពាក្យ​មួយ​ម៉ាត់​សោះ ការ​បង្កើត​របស់​ព្រះ​យេហូវ៉ា​សម្ដែង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​នូវ​គុណសម្បត្ដិ​ដ៏​មើល​មិន​ឃើញ​របស់​ទ្រង់។ (​ទំនុក. ១៩:១​-​៣; រ៉ូម ១:២០​) ស្រដៀង​គ្នា​ដែរ ចរិយា​ល្អ​របស់​យើង គុណសម្បត្ដិ​គ្រីស្ទាន និង​អាការ​ក្រៅ​ដ៏​សមរម្យ អាច​ធ្វើ​បន្ទាល់​ដោយ​​ឥត​ប្រើ​ពាក្យ​សំដី។ (​១ពេ. ២:១២; ៣:១​-​៤​) យើង​ម្នាក់​ៗ​ត្រូវ​ប្រាថ្នា​«​ដើម្បី​​ឲ្យ​បាន​តាក់តែង​សេចក្ដី​បង្រៀន​របស់​ព្រះ ដ៏​ជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា ក្នុង​គ្រប់​ការ​ទាំង​អស់​»​តាម​រយៈ​អាកប្បកិរិយា​របស់​យើង។—ទីត. ២:១០

២ តើ​តាម​របៀប​ណា​ដែល​​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​អាច​បន្ថែម​សោ​ភ័ន​ភាព​ដល់​​ការ​បង្រៀន​នៃ​ព្រះ​គម្ពីរ? នេះ​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​ការ​ណែនាំ​ពី​ព្រះ​បន្ទូល​នៃ​ព្រះ​និង​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​តែ​ប៉ុណ្ណោះ។ (​ទំនុក. ១១៩:​១០៥; ១៤៣:១០​) ព្រះ​បន្ទូល​នៃ​ព្រះ​«​នោះ​រស់​នៅ​ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​ណា​មាន​មុខ​២​»។ (​ហេ. ៤:១២​) ព្រះ​បន្ទូល​នោះ​ធ្លុះ​ចូល​ជ្រៅ​ក្នុង​ចិត្ត​យើង​ហើយ​ជួយ​យើង​ឲ្យ​បំពាក់​បុគ្គលិកលក្ខណៈ​ថ្មី។ (​កូល. ៣:៩, ១០​) វិញ្ញាណ​បរិសុទ្ធ​បង្កើត​ក្នុង​យើង​នូវ​គុណសម្បត្ដិ​គួរ​ចង់​បាន ដូច​ជា​ចិត្ត​សប្បុរស ចិត្ត​សន្ដោស​មេត្ដា ចិត្ត​ស្លូតបូត ហើយ​ការ​ចេះ​ទប់​ចិត្ត​ខ្លួន​ឯង។ (​កា. ៥:២២, ២៣, ខ.ស.​) តើ​យើង​ម្នាក់​ៗ​កំពុង​តែ​អនុញ្ញាត​ឲ្យ​ព្រះ​បន្ទូល​និង​វិញ្ញាណ​របស់​ព្រះ​មាន​ឥទ្ធិពល​ក្នុង​ជីវិត​របស់​យើង​ឬ​ទេ?—អេភ. ៤:​៣០; ១ថែ. ២:១៣

៣ អ្នក​ឯ​ទៀត​កត់​សម្គាល់​ឃើញ: កាល​ណា​យើង​រស់​នៅ​ឲ្យ​សម​ស្រប​ទៅ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ហើយ​ខិតខំ​បង្ហាញ​គុណសម្បត្ដិ​របស់​ទ្រង់​នោះ អ្នក​ឯ​ទៀត​កត់​សម្គាល់​យើង។ ជា​ឧទាហរណ៍ សូម​គិត​អំពី​បុរស​ម្នាក់​ដែល​​ត្រូវ​បាន​អ្នក​រួម​ការងារ​សើច​ចំអក​ឲ្យ​ពីព្រោះ​គាត់​ជា​មនុស្ស​ទាប។ បង​ស្រី​ម្នាក់​ដែល​​បាន​ធ្វើ​ការ​នៅ​ការិយាល័យ​ដូច​គ្នា​នោះ បាន​ប្រព្រឹត្ត​នឹង​គាត់​ដោយ​​សេចក្ដី​ថ្លៃថ្នូរ​និង​ការ​គោរព។ នេះ​បាន​ជំរុញ​បុរស​នោះ​ឲ្យ​សួរ​បង​ស្រី​ថា​ហេតុ​អ្វី​បាន​ជា​គាត់​ខុស​ពី​អ្នក​ឯ​ទៀត​ដូច្នោះ។ បង​ស្រី​បាន​ពន្យល់​ថា​ចរិយា​ដែល​​សម្ដែង​ការ​គោរព​របស់​គាត់​គឺ​ជា​លទ្ធផល​ពី​ការ​អនុវត្ត​តាម​គោលការណ៍​ព្រះ​គម្ពីរ​នៅ​ក្នុង​ជីវិត​របស់​គាត់។ គាត់​ក៏​បាន​ប្រាប់​បុរស​នោះ​អំពី​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​នៃ​ព្រះ​រាជាណាចក្រ។ បុរស​នោះ​ក៏​បាន​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ​ហើយ​នៅ​ទីបំផុត​បាន​រីក​ចំរើន​រហូត​ដល់​​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក។ ពេល​ដែល​​គាត់​បាន​ត្រឡប់​ទៅ​ប្រទេស​គាត់​វិញ ញាតិ​សន្ដាន​គាត់​បាន​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ចរិយា​ល្អ​របស់​គាត់ ហើយ​ពួក​គេ​ជា​ច្រើន​នាក់​ក៏​បាន​ទទួល​យក​សេចក្ដី​ពិត​ដែរ។

៤ នៅ​កន្លែង​ធ្វើ​ការ នៅ​ឯ​សាលា​រៀន​ឬ​ពេល​ប្រស្រ័យ​ទាក់ទង​នឹង​ញាតិ​សន្ដាន​និង​អ្នក​ជិត​ខាង យើង​អាច​បណ្ដាល​ឲ្យ​អ្នក​ឯ​ទៀត​លើក​ដំកើង​សិរី​រុងរឿង​របស់​ព្រះ​ដោយ​​ចរិយា​ល្អ​របស់​យើង​គួប​ផ្សំ​នឹង​ការ​ធ្វើ​បន្ទាល់។—ម៉ាថ. ៥:១៦

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក