បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/០៥ ទំ. ៣
  • តើយើងអាចជួយយ៉ាងណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើយើងអាចជួយយ៉ាងណា?
  • ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • តើសាក្សីព្រះយេហូវ៉ាជួយអ្នករងគ្រោះដោយសារមហន្តរាយធម្មជាតិទេ?
    សំណួរដែលមនុស្សជាច្រើនសួរអំពីសាក្សីព្រះយេហូវ៉ា
  • ‹ការថ្វាយដល់ព្រះយេហូវ៉ា›
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
  • កិច្ចបម្រើខាងការផ្ដល់ជំនួយ
    រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
  • របៀបដែលយើងអាចផ្ដល់ជំនួយក្រោយគ្រោះមហន្តរាយ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
មើលបន្ថែមទៀត
២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១១/០៥ ទំ. ៣

តើ​យើង​អាច​ជួយ​យ៉ាង​ណា?

១ កាល​ណា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ឮ​គេ​និយាយ​អំពី​មហន្តរាយ​ដែល​​បាន​កើត​ឡើង​នៅ​កន្លែង​ណា​មួយ ពួក​គេ​តែង​តែ​សួរ​ថា​៖ ​«​តើ​យើង​អាច​ជួយ​យ៉ាង​ណា?​»​។ យោង​ទៅ​តាម​កំណត់​ហេតុ​ក្នុង​សៀវភៅ​កិច្ចការ ១១:២៧​-​៣០ បណ្ដា​គ្រីស្ទាន​នៅ​សតវត្សរ៍​ទី​មួយ​បាន​ផ្ញើ​របស់​ផ្សេង​ៗ​ទៅ​ជួយ​បងប្អូន​នៅ​ស្រុក​យូដា​ដោយសារ​មាន​អំណត់។

២ នៅ​សម័យ​យើង​នេះ លក្ខន្ដិកៈ​អង្គការ​យើង​អនុញ្ញាត​ឲ្យ​យើង​ប្រើ​លុយ​ដើម្បី​​ផ្ដល់​ជា​ជំនួយ​សប្បុរស​ធម៌​និង​ខាង​មនុស្ស​ធម៌។ ជំនួយ​នេះ​ត្រូវ​ជូន​ចំពោះ​ជន​រងគ្រោះ​ដោយសារ​មហន្តរាយ​ធម្មជាតិ​ឬ​មហន្តរាយ​ដែល​​បណ្ដាល​មក​ពី​មនុស្ស និង​នៅ​គ្រា​អាសន្ន​ផ្សេង​ទៀត។

៣ ជា​ឧទាហរណ៍ កាល​ពី​ឆ្នាំ​ទៅ បងប្អូន​ជា​ច្រើន​បាន​បរិច្ចាគ​លុយ​ដើម្បី​​ជួយ​ជន​រងគ្រោះ​ដោយសារ​មហន្តរាយ​ស៊ូ​ណា​មី​នៅ​ទ្វីប​អាស៊ី​ខាង​ត្បូង។ យើង​សូម​ថ្លែង​អំណរគុណ​ចំពោះ​បងប្អូន​ដែល​​បាន​ធ្វើ​វិភាគទាន​ដ៏​ស្មោះ​អស់​ពី​ចិត្ត​សំរាប់​មូលនិធិ​សង្គ្រោះ​របស់​អង្គការ​យើង។ ក៏​ប៉ុន្តែ បើ​យើង​ធ្វើ​វិភាគទាន​ដើម្បី​​ជួយ​ជន​រងគ្រោះ​ក្នុង​មហន្តរាយ​ណា​មួយ ប្រទេស​ខ្លះ​តម្រូវ​ឲ្យ​យើង​ប្រើ​វិភាគទាន​ទាំង​អស់​នោះ​ក្នុង​ការ​ជួយ​តែ​ជន​រងគ្រោះ​នោះ​ប៉ុណ្ណោះ​ហើយ​ក្នុង​រយៈ​ពេល​ដែល​​គេ​កំណត់​ឲ្យ​ដែរ មិន​ថា​បងប្អូន​យើង​បាន​ទទួល​ជំនួយ​រួច​ហើយ​ក៏​ដោយ​។

៤ អាស្រ័យ​ហេតុ​នេះ យើង​សូម​ជូន​យោបល់​ថា ពេល​បងប្អូន​ធ្វើ​វិភាគទាន​ជា​ជំនួយ​សំរាប់​ជន​រងគ្រោះ​និង​ខាង​មនុស្ស​ធម៌ សូម​ដាក់​វិភាគទាន​នោះ​នៅ​ក្នុង​ប្រអប់​វិភាគទាន​សំរាប់​កិច្ចការ​ទូទាំង​ពិភពលោក។ វិភាគទាន​នេះ​ត្រូវ​ប្រើ​ដើម្បី​​ជួយ​បងប្អូន​ដែល​​រងគ្រោះ​ដោយ​​មហន្តរាយ និង​ផ្ដល់​នូវ​អ្វី​ដែល​​បងប្អូន​គ្រីស្ទាន​យើង​ត្រូវ​ការ​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ ជាជាង​ធ្វើ​វិភាគទាន​សំរាប់​កិច្ចការ​ទូទាំង​ពិភពលោក បើ​មាន​មូលហេតុ​ណា​ជំរុញ​បងប្អូន​ឲ្យ​ចង់​ធ្វើ​វិភាគទាន​សំរាប់​ជន​រងគ្រោះ​ក្នុង​មហន្តរាយ​ណា​មួយ នោះ​អង្គការ​យើង​ក៏​នៅ​តែ​ព្រម​ទទួល​ហើយ​នឹង​ប្រើ​វិភាគទាន​នោះ​នៅ​ទីណា​ដែល​​ត្រូវ​ការ​ជំនួយ។ ក៏​ប៉ុន្តែ បើ​អាច​ធ្វើ​ទៅ​បាន សូម​បងប្អូន​ធ្វើ​វិភាគទាន​ដោយ​​ឥត​កំណត់​ថា ត្រូវ​ប្រើ​លុយ​នោះ​តាម​របៀប​ណា​ឬ​នៅ​កន្លែង​ណា។

៥ វិភាគទាន​ដែល​​យើង​ធ្វើ​សំរាប់​កិច្ចការ​ទូទាំង​ពិភពលោក អាច​ត្រូវ​ប្រើ​សំរាប់​រាល់​កិច្ចការ​ដែល​​លើក​ដំកើង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជាជាង​ទុក​សំរាប់​តែ​ពេល​មាន​មហន្តរាយ​ប៉ុណ្ណោះ។ ទង្វើ​ដូច​នេះ​គឺ​ស្រប​ទៅ​តាម​អ្វី​ដែល​​ចែង​ទុក​នៅ​អេភេសូ ៤:១៦ (​ខ.ស.​) ដែល​​សំដៅ​ទៅ​លើ​ការ​រួបរួម​គ្នា​ក្នុង​ការ​ផ្គត់ផ្គង់​ឲ្យ‹ព្រះ​កាយ​ចំរើន​និង​កសាង​ឡើង​ក្នុង​សេចក្ដី​ស្រឡាញ់›។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក