អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែកុម្ភៈ
«រៀងរាល់ឆ្នាំ មនុស្សរាប់សែននាក់បានចាកចេញពីប្រទេសខ្លួនទៅរស់នៅប្រទេសក្រៅដោយសង្ឃឹមថា ពួកគេនឹងមានទ្រព្យសម្បត្ដិច្រើនឬយ៉ាងហោចណាស់ក៏មានជីវភាពប្រសើរជាងដែរ។ ប៉ុន្តែគួរឲ្យស្ដាយណាស់ ជារឿយៗនេះតម្រូវឲ្យគេបោះបង់ចោលគោលការណ៍សីលធម៌។ សូមកត់សំគាល់អ្វីដែលសុភាសិតមួយនិយាយអំពីរឿងនេះ។ [សូមអានសុភាសិត ១៩:១ ឬ ២២:១ ឬអានទាំងពីរ] ទស្សនាវដ្ដីនេះពន្យល់ថាតើភាពចំរុងចំរើនពិតប្រាកដមានប្រភពមកពីណា? ខ្ញុំគិតថាលោកអ្នកពិតជានឹងចាប់អារម្មណ៍នឹងព័ត៌មានក្នុងទស្សនាវដ្ដីនេះ»។
ប៉មយាម ថ្ងៃទី១ ខែកុម្ភៈ
«យើងគ្រប់រូបត្រូវការលុយដើម្បីរស់។ ប៉ុន្តែតើលោកអ្នកនឹងយល់ស្របទេថាយើងត្រូវប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលបានចែងនៅទីនេះ? [សូមអានធីម៉ូថេទី១ ៦: ១០ ហើយអនុញ្ញាតឲ្យឆ្លើយ] ទស្សនាវដ្ដីប៉មយាមនេះជួយយើងសំគាល់ពីអន្ទាក់ខ្លះៗនៃភាពចំរុងចំរើនខាងវត្ថុទ្រព្យហើយពន្យល់អំពីរបៀបដែលយើងអាចចៀសផុតពីអន្ទាក់ទាំងនោះ»។