អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែមករា
«មនុស្សទាំងអស់ចង់បានជោគជ័យក្នុងជីវភាពគ្រួសារ។ តែគួរឲ្យស្ដាយ ដើម្បីមានជោគជ័យក្នុងជីវភាពគ្រួសារ ជួនកាលគឺពិបាករកឱវាទដែលគួរឲ្យទុកចិត្តណាស់។ សូមលោកអ្នកកត់សម្គាល់ពីអ្វីដែលបានកត់ទុកនៅទីនេះ។ [អានអេភេសូរ ៥:២៨; ៥:៣៣; ៦:១, ២ អាស្រ័យលើអ្នកដែលយើងនិយាយជាមួយ] តើលោកអ្នកយល់ស្របថាបើអនុវត្តតាមឱវាទនេះនឹងនាំឲ្យមានជោគជ័យក្នុងជីវភាពគ្រួសារទេ? [ទុកឲ្យឆ្លើយ] ទស្សនាវដ្ដីនេះមានយោបល់ថែមទៀតដែលអាចជួយលោកអ្នកឲ្យមានជោគជ័យក្នុងជីវភាពគ្រួសារ»។
ប៉មយាម ថ្ងៃទី១ ខែកុម្ភៈ
«តើលោកអ្នកគិតថាសហគមន៍យើងនឹងបានល្អជាង បើមនុស្សគ្រប់គ្នាធ្វើតាមពាក្យដែលបានកត់ទុកនៅទីនេះ? [អានអេភេសូរ ៤:២៥ រួចទុកឲ្យគេឆ្លើយ] មនុស្សជាច្រើនគិតថាការនិយាយពាក្យកុហកក្នុងកាលៈទេសៈខ្លះមិនជាអ្វីខុសទេ។ ប៉ុន្តែទស្សនាវដ្ដីនេះនិងជួយពន្យល់ពីប្រយោជន៍ដែលមកពីការនិយាយតែពាក្យពិតជានិច្ច»។