អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែកុម្ភៈ
«យើងភាគច្រើនខំព្យាយាមឲ្យមានការស្រុះស្រួលគ្នាជាមួយនឹងមនុស្សឯទៀត។ ប៉ុន្តែ អ្នកប្រហែលជាយល់ព្រមថា ការធ្វើដូច្នេះគឺពិបាកណាស់មែនទេ? [អនុញ្ញាតឲ្យគាត់ឆ្លើយ] ព្រះគម្ពីរពន្យល់នូវមូលហេតុដែលការស្រុះស្រួលគ្នាគឺពិបាក។ [អានយ៉ា. ៣:២] អត្ថបទនេះបង្ហាញពីរបៀបដែលការសុំទោសអាចមានឥទ្ធិពលខ្លាំងក្នុងការជួយឲ្យមានការស្រុះស្រួលគ្នាឡើងវិញ»។
ប៉មយាម ថ្ងៃទី១ ខែកុម្ភៈ
«មនុស្សជាច្រើនមានការពិបាកក្នុងការស្រុះស្រួលជាមួយនឹងអ្នកឯទៀត។ តើអ្នកគិតដូចនេះឬទេ? [អនុញ្ញាតឲ្យគាត់ឆ្លើយ] សូមមើលនូវយោបល់ដ៏ល្អក្នុងសៀវភៅនេះ។ [អានម៉ាថ. ៥:២៣, ២៤] ទស្សនាវដ្ដីនេះនឹងជួយអ្នកឲ្យមានការស្រុះស្រួលគ្នាជាមួយនឹងអ្នកឯទៀត»