បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៦/០៧ ទំ. ១-២
  • ចូរបន្ដ«បង្កើតផលជាច្រើន»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរបន្ដ«បង្កើតផលជាច្រើន»
  • ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ‹ចូរបន្តបង្កើតផលជាច្រើន›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • របៀបបង្កើតផលផ្លែនិងធ្វើជាសម្លាញ់របស់លោកយេស៊ូ
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • សំណួរពីអ្នកអាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • តើអ្នកឲ្យសកម្មពលរបស់ព្រះដឹកនាំអ្នកឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
មើលបន្ថែមទៀត
២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ៦/០៧ ទំ. ១-២

ចូរ​បន្ត​«​បង្កើត​ផល​ជា​ច្រើន​»​

១ ដោយ​ប្រើ​ពាក្យ​ជា​និមិត្តរូប ព្រះ​យេស៊ូ​បាន​តំណាង​ខ្លួន​ជា​ដើម​ទំពាំង​បាយ​ជូរ​ដ៏​ពិត ព្រះ​វរបិតា​របស់​ទ្រង់​ជា​អ្នក​ដាំ និង​អ្នក​កាន់​តាម​ដែល​បាន​ត្រូវ​តែងតាំង​ដោយ​សកម្ម​ពល​របស់​ព្រះ ជា​ខ្នែង​នៃ​ដើម​ទំពាំង​បាយ​ជូរ​ដែល​បង្កើត​ផល​ជា​ច្រើន។ ក្នុង​ការ​ពិពណ៌នា​កិច្ចការ​របស់​អ្នក​ដាំ​ជា​និមិត្តរូប​នោះ ព្រះ​យេស៊ូ​បាន​បញ្ជាក់​នូវ​សារៈ​សំខាន់​ពី​ការ​នៅ​ជាប់​យ៉ាង​មាំមួន​នឹង​ដើម​ទំពាំង​បាយ​ជូរ។ (​យ៉ូន. ១៥:១​-​៤​) នៅ​រឿង​ប្រៀបប្រដូច​នេះ​មាន​មេ​រៀន​មួយ ពោល​គឺ​អស់​អ្នក​ដែល​មាន​ចំណង​មេត្រីភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ត្រូវ​ធ្វើ​ដូច​ជា​ខ្នែង​ដែល​បង្កើត​ផល​នៃ​«​ដើម​ទំ​ពាំង​បាយ​ជូរ​ដ៏​ពិត​»​ គឺ​ព្រះ​យេស៊ូ​គ្រិស្ត។ យើង​ត្រូវ​បន្ត​បង្កើត​ផល​ផ្លែ​ជា​ច្រើន ពោល​គឺ​«​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​»​ និង​ផល​ផ្លែ​នៃ​ព្រះ​រាជាណាចក្រ។—កា. ៥:២២, ២៣; ម៉ាថ. ២៤:១៤; ២៨:១៩, ២០

២ ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ: ការ​បង្កើន​ឲ្យ​មាន​ចំណង​មេត្រីភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា អាច​ឃើញ​ជាក់​ស្តែង​តាម​របៀប​ដែល​យើង​សម្ដែង​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​ល្អ​ប៉ុណ្ណា។ តើ​អ្នក​ខំ​ប្រឹង​បណ្ដុះ​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​ដោយ​សិក្សា​និង​រំពឹង​គិត​ពី​ព្រះ​បន្ទូល​របស់​ព្រះ​យ៉ាង​ទៀងទាត់​ទេ? (​ភី. ១:៩​-​១១​) ចូរ​កុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​អធិស្ឋាន​សុំ​វិញ្ញាណ​បរិសុទ្ធ ព្រោះ​នេះ​អាច​ជួយ​អ្នក​បង្កើត​គុណសម្បត្ដិ​ដែល​នឹង​សរសើរ​ព្រះ​យេហូវ៉ា ហើយ​នឹង​ជួយ​អ្នក​បន្ត​ឲ្យ​មាន​ការ​លូត​លាស់​នូវ​ចំណង​មេត្រីភាព​ជា​មួយ​នឹង​ទ្រង់​ដែរ។—លូ. ១១:​១៣; យ៉ូន. ១៣:៣៥

៣ ការ​បណ្ដុះ​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​នឹង​ជួយ​យើង​ជា​អ្នក​បម្រើ ឲ្យ​មាន​ចិត្ត​ខ្នះខ្នែង​ថែម​ទៀត។ ជា​ឧទាហរណ៍ សេចក្ដី​ស្រឡាញ់​និង​ជំនឿ ជំរុញ​ចិត្ត​យើង​ឲ្យ​លៃ​ពេល​ក្នុង​កាលវិភាគ​ដ៏​រវល់​របស់​យើង ដើម្បី​ចូល​រួម​យ៉ាង​ទៀត​ទាត់​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ គុណសម្បត្ដិ​ដូច​ជា​មេត្រីភាព អត់ធ្មត់ សប្បុរស ស្លូតបូត និង​ដឹង​ខ្នាត ជួយ​យើង​ឲ្យ​មាន​ប្រតិកម្ម​ត្រឹម​ត្រូវ​នឹង​អ្នក​ប្រឆាំង។ អំណរ​អាច​នាំ​ឲ្យ​យើង​មាន​ការ​ស្កប់​ចិត្ត​ក្នុង​កិច្ច​បម្រើ​ផ្សាយ សូម្បី​តែ​មនុស្ស​មិន​សូវ​ចាប់​អារម្មណ៍​ក៏​ដោយ។

៤ ផល​ផ្លែ​នៃ​ព្រះ​រាជាណាចក្រ: យើង​ក៏​ចង់​បង្កើត​ផល​ផ្លែ​នៃ​ព្រះ​រាជាណាចក្រ​ដែរ។ នេះ​រួម​បញ្ចូល​ការ​«​ថ្វាយ​ពាក្យ​សរសើរ . . . ទុក​ជា​គ្រឿង​បូជា​ដល់​ព្រះ​ជា​និច្ច គឺ​ជា​ផល​នៃ​បបូរ​មាត់ ដែល​ថ្លែង​ប្រាប់​ពី​ព្រះ​នាម​ទ្រង់​[​ព្រះ​យេហូវ៉ា​]​»។ (​ហេ. ១៣:១៥​) យើង​ធ្វើ​ដូច​នេះ​ដោយ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​យ៉ាង​ខ្នះខ្នែង​និង​ខ្ជាប់ខ្ជួន។ តើ​អ្នក​ខំ​ប្រឹង​បង្កើត​ផល​នៃ​ព្រះ​រាជាណាចក្រ​ច្រើន​ទៀត ដោយ​ធ្វើ​ឲ្យ​កិច្ច​បម្រើ​ផ្សាយ​របស់​ខ្លួន​កាន់​តែ​ប្រសើរ​ឡើង​ទេ?

៥ ព្រះ​យេស៊ូ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា អ្នក​កាន់​តាម​ស្មោះ​ភក្ដី​របស់​ទ្រង់ នឹង​បង្កើត​ផល​ដែល​មាន​ចំនួន​ខុស​ៗ​ពី​គ្នា។ (​ម៉ាថ. ១៣:២៣​) ហេតុ​នេះ​ហើយ​បាន​ជា​យើង​មិន​គួរ​ប្រៀបធៀប​ខ្លួន​នឹង​អ្នក​ឯ​ទៀត តែ​ថ្វាយ​ព្រះ​យេហូវ៉ា​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង​វិញ។ (​កា. ៦:៤​) ការ​ពិនិត្យ​មើល​ខ្លួន​ដោយ​ឥត​លាក់​លៀម​នឹង​ជួយ​យើង​ឲ្យ​បន្ត​សរសើរ​ព្រះ​យេហូវ៉ា​ដោយ​«​បង្កើត​ផល​ជា​ច្រើន​»។—យ៉ូន. ១៥:៨

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក