បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១០/០៧ ទំ. ១៦
  • ចូរផ្ដល់សេចក្ដីសង្ឃឹមដល់មនុស្សក្រីក្រ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរផ្ដល់សេចក្ដីសង្ឃឹមដល់មនុស្សក្រីក្រ
  • ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • បន្ដិចទៀត គ្មានបុគ្គលណាម្នាក់នឹងទ័លក្រទៀតឡើយ!
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ពិភពលោកដែលគ្មានភាពក្រីក្រជិតមកដល់ហើយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ភាពក្រីក្រ ការស្វែងរកនូវដំណោះស្រាយជាស្ថាពរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ១០/០៧ ទំ. ១៦

ចូរ​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​មនុស្ស​ក្រីក្រ

១ ព្រះ​យេស៊ូ​បាន​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ចំពោះ​មនុស្ស​ក្រីក្រ។ ទោះ​ជា​មាន​ពេល​ខ្លះ​ទ្រង់​ធ្វើ​អព្ភូតហេតុ​ផ្ដល់​ម្ហូបអាហារ ប្រោស​មនុស្ស​ឈឺ​ឲ្យ​ជា​ក្ដី ប៉ុន្តែ​ទ្រង់​ប្រមូល​អារម្មណ៍​ទៅ​លើ​ការ​ផ្សព្វផ្សាយ​«​ដំណឹង​ល្អ​»​ចំពោះ​មនុស្ស​ក្រីក្រ។ ​(​ម៉ាថ. ១១:៥​) កិច្ច​បម្រើ​ផ្សាយ​របស់​គ្រិស្ត​សាសនិក​សព្វ​ថ្ងៃ​នេះ ក៏​នៅ​តែ​ផ្ដល់​ប្រយោជន៍​ចំពោះ​មនុស្ស​ក្រីក្រ​ដូច​មនុស្ស​ឯ​ទៀត​ដែរ។—ម៉ាថ. ២៤:១៤; ២៨:១៩, ២០

២ ផ្ដល់​សេចក្ដី​សង្ឃឹម​ពិត : ពួក​មេ​ដឹក​នាំ​នៅ​ក្នុង​ពិភព​គ្រិស្ត​សាសនា​សន្យា​ជា​ញឹកញយ​ចំពោះ​មនុស្ស​ក្រីក្រ​ថា បើ​ពួក​គាត់​ឲ្យ​វិភាគទាន​ជា​ច្រើន​ទៅ​វិហារ ពួក​គេ​នឹង​បាន​ចម្រើន​ឡើង​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គម្ពីរ​បង្រៀន​ថា​មាន​តែ​រាជាណាចក្រ​របស់​ព្រះ​ប៉ុណ្ណោះ ទើប​អាច​បញ្ចប់​នូវ​ភាព​ក្រីក្រ​និង​បញ្ហា​ទាំង​អស់​របស់​មនុស្ស​ជាតិ។ (​ទំនុក. ៩:១៨; ១៤៥:១៦; អេសា. ៦៥:២១​-​២៣​) ដោយ​បង្រៀន​មនុស្ស​ក្រីក្រ​អំពី​សេចក្ដី​ពិត​ក្នុង​គម្ពីរ យើង​ជួយ​ពួក​គេ​ឲ្យ​មាន​សង្ឃឹម និង​ផ្ដល់​នូវ​អ្វី​ៗ​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​ស្គាល់​និង​ថ្វាយ​បង្គំ​ព្រះ។—ម៉ាថ. ៥:៣

៣ ពួក​ផារិស៊ី​នៅ​សម័យ​ព្រះ​យេស៊ូ​បាន​មើល​ងាយ​មនុស្ស​ដែល​ក្រីក្រ​ដោយ​ហៅ​ពួក​គេ​ថា ​‹​អាម-ហា-អា-រិត​› ដែល​បាន​ន័យ​ថា​«​ប្រជាជន​នៅ​ក្នុង​ស្រុក​»។ ប៉ុន្តែ​ព្រះ​យេស៊ូ​មាន​ទស្សនៈ​ថា​«​ឈាម​គេ​»​ឬ​ជីវិត​របស់​ពួក​គេ គឺ​«​វិសេស​»​ណាស់។ ​(​ទំនុក. ៧២:១៣, ១៤​)​ យើង​អាច​ធ្វើ​តាម​គំរូ​ព្រះ​យេស៊ូ ហើយ​បង្ហាញ​សេចក្ដី​«​មេត្ដា​»​ដល់​ពួក​អ្នក​ក្រីក្រ​ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គេ និង​បញ្ហា​ដែល​ពួក​គេ​មាន។ ​(​សុ. ១៤:៣១​)​ យើង​មិន​និយាយ​មើល​ងាយ​មនុស្ស​ដែល​រស់​នៅ​តំបន់​ក្រីក្រ ឬ​ស្ទាក់ស្ទើរ​នឹង​ផ្សព្វផ្សាយ​ឲ្យ​ពួក​គេ​ទេ។ មនុស្ស​ដែល​ស្ដាប់​តាម​សារ​ដំណឹង​ល្អ​ភាគ​ច្រើន​ជា​អ្នក​ក្រីក្រ។

៤ ផ្ដល់​ប្រយោជន៍​នៅ​ឥឡូវ​នេះ : សេចក្ដី​បង្រៀន​របស់​យើង​ចំពោះ​មនុស្ស​ក្រីក្រ​តាម​គោលការណ៍​ក្នុង​គម្ពីរ ជួយ​កាត់​បន្ថយ​លទ្ធផល​ដែល​នាំ​ឲ្យ​ក្រីក្រ​នៅ​ឥឡូវ​នេះ។ ជា​ឧទាហរណ៍ គម្ពីរ​បញ្ជាក់​ថា​ព្រះ​ស្អប់​មនុស្ស​ដែល​ប្រមឹក​ស្រា លេង​ល្បែង​ស៊ី​សង មនុស្ស​ខ្ជិល ប្រើ​ថ្នាំ​ជក់ និង​ការ​ប្រព្រឹត្ត​ឯ​ទៀត​ដែល​នាំ​ឲ្យ​ទៅ​ជា​ក្រ​ខ្សត់។ ​(​សុ. ៦:១០, ១១; ២៣:២១; ២កូ. ៧:១; អេភ. ៥:៥​) បទ​គម្ពីរ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រព្រឹត្ត​ដោយ​ស្មោះ​ត្រង់ និង​ខំ​ធ្វើ​ការ​ឲ្យ​«​អស់​ពី​ចិត្ត​»​ ជា​គុណសម្បត្ដិ​ដែល​និយោជក​ចង់​បាន​ពី​បុគ្គលិក។ ​(​កូល. ៣:២២, ២៣; ហេ. ១៣:១៨​)​ ជា​ការ​ពិត​មែន តាម​ការ​ស្ទង់​មតិ​មួយ​អំពី​និយោជក​ភាគ​ច្រើន​ដែល​ចាត់​ទុក​ថា ការ​ប្រព្រឹត្ត​ទៀងត្រង់ និង​និយាយ​ពាក្យ​ពិត​ជា​គុណសម្បត្ដិ​ដ៏​សំខាន់​ដែល​និយោជក​ចង់​បាន​ឲ្យ​ធ្វើ​ការ។

៥ ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ទុក្ខ​លំបាក​របស់​មនុស្ស​ក្រីក្រ។ នៅ​ពេល​អនាគត​ឆាប់​ៗ​ខាង​មុខ​នេះ ព្រះ​យេស៊ូ​នឹង​រំដោះ​«​ពួក​ក្រីក្រ​ឲ្យ​រួច​ក្នុង​កាល​ដែល​ថ្លែង​ទុក្ខ​»។ (​ទំនុក. ៧២:១២​) ទំ​រាំ​មក​ដល់​ពេល​នោះ យើង​ចង់​រក​គ្រប់​ឱកាស​ដើម្បី​ជួយ​សម្រាល​ទុក្ខ​មនុស្ស​ទាំង​អស់​ដែល​រួម​បញ្ចូល​មនុស្ស​ក្រីក្រ តាម​រយៈ​សារ​នៃ​សេចក្ដី​សង្ឃឹម​ក្នុង​គម្ពីរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក