ប្រអប់សំណួរ
◼ ពេលឪពុកនិងម្ដាយបង្រៀនកូនជាទៀងទាត់ តើទាំងពីរនាក់អាចរាប់ម៉ោងបានទេ?
គឺប្រាកដហើយ ឪពុកមានភារកិច្ចធ្ងន់ក្នុងការបង្ហាត់បង្រៀនកូន«ទៅតាមដំបូន្មាន និងសេចក្ដីដាស់តឿនរបស់[ព្រះយេហូវ៉ា]»។ ឪពុកនិងម្ដាយទាំងពីរនាក់មានភារកិច្ចបង្ហាត់បង្រៀនកូន។ (អេភ. ៦:៤) ឱវាទដែលចែងក្នុងគម្ពីរលើកទឹកចិត្តថា៖ «នែកូនអើយ ចូរស្ដាប់ពាក្យប្រៀនប្រដៅរបស់ឪពុកចុះ! កុំឲ្យកូនបោះបង់ចោលសេចក្ដីដំបូន្មានរបស់ម្ដាយឯងឡើយ»។ (សុ. ១:៨) ការបង្ហាត់បង្រៀនដ៏សំខាន់មួយពីឪពុកម្ដាយ គឺសិក្សាគម្ពីរជាក្រុមគ្រួសារ។
ពីមុន បើឪពុកនិងម្ដាយទាំងពីរនាក់ចូលរួមបង្រៀនកូនដែលមិនទាន់ទទួលការជ្រមុជទឹក គឺគ្រាន់តែម្នាក់ដែលជាអ្នកដឹកនាបង្រៀន អាចរាប់ម៉ោងបាន។ ប៉ុន្តែ ឥឡូវមានការផ្លាស់ប្ដូរ។ ប្រសិនបើឪពុកនិងម្ដាយ ទាំងពីរនាក់បង្រៀនកូនជាមួយគ្នា ពួកគាត់អាចរាប់មួយម៉ោងម្នាក់ក្នុងមួយសប្ដាហ៍បាន ដូចជាពួកគាត់រាប់ម៉ោងពេលធ្វើកិច្ចបម្រើផ្សាយជាមួយគ្នាដែរ។ ពិតមែន ធម្មតាឪពុកម្ដាយចំណាយពេលច្រើនជាងមួយម៉ោងដើម្បីបង្ហាត់បង្រៀនកូនក្នុងមួយសប្ដាហ៍។ ការបង្ហាត់បង្រៀនកូន គឺតម្រូវឲ្យទាំងឪពុកនិងម្ដាយព្យាយាមជានិច្ច។ (ចោទិ. ៦:៦-៩) ទោះជាយ៉ាងណាក៏ដោយ ពេលបំពេញសេចក្ដីរាយការណ៍សម្រាប់មួយខែៗ មិនគួរពឹងទៅលើម៉ោងបង្រៀនកូនប៉ុណ្ណោះទេ ផ្ទុយទៅវិញពួកគាត់គួរធ្វើច្រើនទៅទៀតក្នុងកិច្ចបម្រើផ្សាយផងដែរ។ ដូច្នេះ ទោះបីជាបានបង្រៀនកូនលើសពីមួយម៉ោង ឬច្រើនលើកក្នុងមួយសប្ដាហ៍ ឬក៏បានបង្រៀនកូនដោយឡែកៗពីគ្នាក្ដី នោះពួកគាត់គ្រាន់តែរាប់មួយម៉ោងក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ។ ប៉ុន្តែ គ្រាន់តែម្នាក់ឪពុកឬម្ដាយប៉ុណ្ណោះ ដែលអាចរាប់ជាការត្រឡប់ទៅជួបមួយក្នុងមួយសប្ដាហ៍ និងជាសិស្សគម្ពីរមួយ។