បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៩/០៩ ទំ. ១
  • តើអ្នកនឹងឆ្លើយយ៉ាងណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកនឹងឆ្លើយយ៉ាងណា?
  • ២០០៩ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ចូរធ្វើតាមគំរូរបស់ព្រះយេស៊ូជាគ្រូដែលពូកែបញ្ចុះបញ្ចូលឲ្យមានសិស្ស
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ពោលគឺសួរសំណួរដែលមានប្រសិទ្ធភាព
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
  • ចម្លើយចំសំណួររបស់យើងស្ដីអំពីលោកយេស៊ូ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • តើព្រះជានរណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
មើលបន្ថែមទៀត
២០០៩ កិច្ចបម្រើព្រះ
km ៩/០៩ ទំ. ១

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

១​. ហេតុ​អ្វី​យើង​គួរ​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​ពេល​មាន​មនុស្ស​សួរ​សំណួរ?

១ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ មនុស្ស​នៅ​តែ​មាន​ការ​អស្ចារ្យ​នឹង​របៀប​ឆ្លើយ​សំណួរ​ដ៏​មាន​ប្រសិទ្ធភាព​របស់​លោក​យេស៊ូ។ ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​មនុស្ស​សួរ​សំណួរ​ផ្សេង​ៗ។ ដូច្នេះ​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​យើង​គួរ​ធ្វើ​តាម​របៀប​ដែល​លោក​យេស៊ូ​បាន​ឆ្លើយ​សំណួរ​របស់​មនុស្ស។—១ពេ. ២:​២១

២​. តើ​អ្វី​ដែល​ប្រហែលជា​អាច​ជួយ​យើង​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ឆ្លើយ​សំណួរ?

២ ស្ដាប់​ជា​មុន: លោក​យេស៊ូ​បាន​គិត​ពី​មូលហេតុ​បាន​ជា​មនុស្ស​សួរ​ដូច្នេះ។ ជួនកាល​ការ​សួរ​សំណួរ​ជួយ​យើង​ឲ្យ​ដឹង​ថា តើ​បុគ្គល​នោះ​កំពុង​គិត​អំពី​អ្វី? មនុស្ស​ដែល​សួរ​ថា​៖ ​«​តើ​អ្នក​ជឿ​ទៅ​លើ​លោក​យេស៊ូ​ទេ?​»។ ប្រហែលជា​គាត់​ឆ្ងល់​ពី​មូលហេតុ​ដែល​អ្នក​មិន​ចូល​រួម​ធ្វើ​ពិធី​បុណ្យ​ណូអែល។ ប្រសិនបើ​អ្នក​គិត​ពី​មូលហេតុ​ដែល​គាត់​សួរ​សំណួរ​នេះ​ឲ្យ​បាន​ដិត​ដល់ នោះ​អ្នក​អាច​វែក​ញែក​ហេតុ​ផល​ជា​មួយ​គាត់​ដោយ​មាន​ប្រសិទ្ធភាព​ជាង។—លូក. ១០:២៥​-​៣៧

៣​. តើ​មាន​ជំនួយ​អ្វី​ដើម្បី​ជួយ​យើង​ឲ្យ​រក​ចម្លើយ​ពី​បទ​គម្ពីរ​ដែល​នាំ​ឲ្យ​ពេញ​ចិត្ត?

៣ បង្ហាញ​ពី​បណ្ដាំ​របស់​ព្រះ: ធម្មតា​ជា​ការ​ល្អ​ឲ្យ​យើង​បង្ហាញ​ពី​គម្ពីរ ដើម្បី​ឆ្លើយ​សំណួរ។ (​២ធី. ៣:១៦, ១៧; ហេ. ៤:១២​) កូន​សៀវភៅ​របៀប​ចាប់​ផ្ដើម​និង​បន្ត​ការ​ពិគ្រោះ​គ្នា​អំពី​ព្រះ​គម្ពីរ និង​«​ប្រធានបទ​សម្រាប់​ការ​ពិភាក្សា​ដោយ​ប្រើ​បទ​គម្ពីរ​»​ ដែល​មាន​ក្នុង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច ជួយ​ផ្ដល់​ចម្លើយ​យ៉ាង​ត្រឹម​ត្រូវ។ ទោះ​បី​ជា​បុគ្គល​ដែល​សួរ​សំណួរ​នោះ​ចាត់​ទុក​ថា​គម្ពីរ​ជា​សៀវភៅ​ធម្មតា​ក៏​ដោយ អ្នក​ក៏​ប្រហែលជា​អាច​ប្រាប់​ដោយ​ប៉ិនប្រសប់​ពី​អ្វី​ដែល​គម្ពីរ​បង្រៀន។ សូម​លើក​ទឹក​ចិត្ត​បុគ្គល​នោះ​ឲ្យ​គិត​ពិចារណា​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​ប្រាជ្ញា​ដែល​មាន​ក្នុង​គម្ពីរ។ ដោយ​ត្រាប់​តាម​គំរូ​របស់​លោក​យេស៊ូ នោះ​ចម្លើយ​របស់​អ្នក​នឹង​​«​ធៀប​ដូច​ជា​ផ្លែ​សារី​មាស​ឆ្លាក់​ភ្ជាប់​នឹង​ក្បាច់​ប្រាក់​»​ពោល​គឺ ថ្លៃ​ថ្នូរ ល្អ ហើយ​មាន​តម្លៃ។—សុភ. ២៥:១១

៤​. តើ​នៅ​ពេល​ណាខ្លះ​ដែល​យើង​មិន​គួរ​ព្យាយាម​ឆ្លើយ​រាល់​សំណួរ​ដែល​គេ​សួរ?

៤ តើ​គួរ​ឲ្យ​យើង​ឆ្លើយ​រាល់​សំណួរ​ទេ?: ប្រសិនបើ​អ្នក​មិន​ដឹង​ចម្លើយ យើង​មិន​គួរ​មាន​អារម្មណ៍​ខ្មាស​នឹង​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ដឹង​ចម្លើយ​ទេ ប៉ុន្តែ​ខ្ញុំ​អាច​ធ្វើ​ការ​ស្រាវជ្រាវ ហើយ​ត្រឡប់​មក​វិញ​ឆ្លើយ​សំណួរ​របស់​អ្នក​»។ ការ​បង្ហាញ​ចិត្ត​សុភាព​រាប​ទាប និង​ការ​យក​ចិត្ត​ទុក​ដាក់​បែប​នេះ ប្រហែល​ជា​នឹង​ជំរុញ​ម្ចាស់​ផ្ទះ​ឲ្យ​អញ្ជើញ​អ្នក​ត្រឡប់​មក​វិញ។ ប្រសិនបើ​អ្នក​ឃើញ​ថា​គេ​សួរ​សំណួរ​ចង់​ប្រឆាំង ហើយ​ចាប់​ផ្ដើម​ប្រកែក​ចង់​ឈ្លោះ សូម​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​ដោយ​មិន​ចាំ​បាច់​ឆ្លើយ​តប​ទេ។ (​លូក. ២០:១​-​៨​) ស្រ​ដៀង​គ្នា​ដែរ ប្រសិនបើ​នរណា​ម្នាក់​មិន​បង្ហាញ​ចំណាប់​អារម្មណ៍​ស្មោះ​នឹង​សេចក្ដី​ពិត ហើយ​ព្យាយាម​ជជែក​ជំទាស់​អ្នក ចូរ​បញ្ចប់​ការ​សន្ទនា​ដោយ​សម្លូត​ហើយ​ប្រើ​ពេល​របស់​អ្នក​ទៅ​ស្វែងរក​អស់​អ្នក​ដែល​មាន​ចិត្ត​ស្មោះ។—ម៉ាថ. ៧:៦

៥​. ដើម្បី​ឆ្លើយ​សំណួរ​របស់​មនុស្ស តើ​លោក​យេស៊ូ​បាន​ទុក​គំរូ​អ្វី?

៥ លោក​យេស៊ូ​ជ្រាប​ថា​ការ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា គឺ​សំខាន់​ណាស់​ដើម្បី​បំពេញ​កិច្ចការ​របស់​លោក​ក្នុង​ការ​​«​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​សេចក្ដី​ពិត​»​ ដែល​រួម​បញ្ចូល​ការ​ឆ្លើយ​សំណួរ​របស់​អស់​អ្នក​ដែល​ពិត​ជា​ចង់​ដឹង។ (​យ៉ូន. ១៨:៣៧​) យើង​មាន​ឯកសិទ្ធិ​ដើម្បី​ត្រាប់​តាម​គំរូ​របស់​លោក​យេស៊ូ​ក្នុង​ការ​ឆ្លើយ​សំណួរ​របស់​អស់​អ្នក​ដែល​មាន​​«​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»​!—សកម្ម. ១៣:៤៨

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក