អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែសីហា
«ឈ្មោះរបស់មនុស្សជាច្រើនមានអត្ថន័យ។ តើលោកអ្នកគិតថាឈ្មោះរបស់ព្រះដែលជាអ្នកបង្កើតអ្វីៗទាំងអស់មានអត្ថន័យទេ? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់នូវអ្វីដែលព្រះមានប្រសាសន៍អំពីអត្ថន័យនៃឈ្មោះរបស់លោក។ [សូមអាន និក្ខមនំ ៣:១៤]»។ សូមអានជូនម្ចាស់ផ្ទះស្ដាប់នូវសេចក្ដីពន្យល់អំពីខគម្ពីរនេះនៅទំព័រ៤ វគ្គ៤ក្នុងទស្សនាវដ្ដី។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកញ្ញា
«មនុស្សជាច្រើនភ័យខ្លាចថាសង្គ្រាមនុយក្លេអ៊ែរ ឬក៏ការប្រែប្រួលអាកាសធាតុនឹងនាំឲ្យផែនដីវិនាសហិនហោច។ តើលោកអ្នកគិតថានេះនឹងកើតឡើងទេ? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់នូវអ្វីដែលគម្ពីរចែងអំពីរឿងនេះ។ [សូមអាន ការបើកបង្ហាញ ១១:១៨] ទស្សនាវដ្ដីនេះឆ្លើយនូវសំណួរបួនយ៉ាងដែលមនុស្សឆ្ងល់ស្តីអំពីទីបញ្ចប់នៃពិភពលោក»។