ប្រអប់សំណួរ
◼ តើយើងគួរអធិដ្ឋានពេលបង្រៀនគម្ពីរនៅមាត់ទ្វារផ្ទះឬទេ?
ការអធិដ្ឋានមុននឹងចាប់ផ្ដើមបង្រៀនគម្ពីរនិងក្រោយបង្រៀននាំឲ្យទទួលប្រយោជន៍ជាច្រើន។ កាលណាយើងអធិដ្ឋាន នោះយើងសុំសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាឲ្យជួយណែនាំយើងពេលពិភាក្សាគ្នា។ (លូក. ១១:១៣) ការអធិដ្ឋានក៏បញ្ជាក់ឲ្យសិស្សដឹងដែរថាការរៀនគម្ពីរគឺជារឿងសំខាន់ ហើយក៏ជួយគាត់ឲ្យស្គាល់របៀបអធិដ្ឋានដែរ។ (លូក. ៦:៤០) ដូច្នេះ បន្ទាប់ពីបានសិក្សាជាមួយគ្នាពីរឬបីដងហើយ ជាការល្អបើយើងស្នើសុំអធិដ្ឋានមុននឹងចាប់ផ្ដើមសិក្សា។ ក៏ប៉ុន្តែ ដោយសារមានកាលៈទេសៈផ្សេងៗ អ្នកដឹកនាំត្រូវប្រើសមត្ថភាពវែកញែកដើម្បីសម្រេចចិត្តថាគួរអធិដ្ឋានពេលបង្រៀនគម្ពីរនៅមាត់ទ្វារផ្ទះឬមិនគួរ។
កត្ដាមួយដ៏សំខាន់ដែលត្រូវពិចារណាគឺកន្លែងដែលយើងបង្រៀន។ បើកន្លែងនោះមិនសូវមានមនុស្សដើរកាត់ នោះយើងអាចអធិដ្ឋានខ្លីៗតែមិនឮពេកដើម្បីចាប់ផ្ដើមនិងបញ្ចប់ការសិក្សាដែលយើងធ្វើជាទៀងទាត់នៅមាត់ទ្វារផ្ទះ។ ក៏ប៉ុន្តែ បើធ្វើដូច្នោះ នាំឲ្យអ្នកឯទៀតមកមើល ឬធ្វើឲ្យសិស្សមានអារម្មណ៍មិនស្រួល ជាការល្អជាងបើយើងចាំរហូតដល់យើងអាចសិក្សានៅកន្លែងដែលមិនសូវមានមនុស្ស។ ទោះបីយើងសិក្សានៅកន្លែងណាក៏ដោយ យើងគួរចេះពិចារណាដើម្បីដឹងថាពេលណាយើងចាប់ផ្ដើមអធិដ្ឋាន (សូមមើលកិច្ចបំរើព្រះរាជាណាចក្រយើង ខែមីនា ឆ្នាំ២០០៥ ទំព័រ៦)។