បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៤/១២ ទំ. ៥
  • កាក់ពីរដែលមានតម្លៃតិចណាស់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កាក់ពីរដែលមានតម្លៃតិចណាស់
  • ២០១២ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • នាងបានដាក់ច្រើនជាងពួកគេទាំងអស់
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
  • ព្រះយេហូវ៉ាស្រឡាញ់កិច្ចបំរើដ៏អស់ពីចិត្តរបស់អ្នក
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • លោកយេស៊ូនៅឯវិហារជាលើកចុងក្រោយ
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • ‹ចូរប្រើទ្រព្យសម្បត្ដិលោកីយ៍នេះឲ្យបានជាមិត្ដសំឡាញ់ដល់ខ្លួន›
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
មើលបន្ថែមទៀត
២០១២ កិច្ចបម្រើព្រះ
km ៤/១២ ទំ. ៥

កាក់​ពីរ​ដែល​មាន​តម្លៃ​តិច​ណាស់

វិធី​ដ៏​សំខាន់​មួយ​ដែល​យើង​អាច​គាំទ្រ​រាជាណាចក្រ​របស់​ព្រះ គឺ​ដោយ​ដាក់​វិភាគ​ទាន​ដើម្បី​គាំទ្រ​កិច្ចការ​ផ្សព្វ​ផ្សាយ​ទូ​ទាំង​ពិភព​លោក។ បើ​យើង​មិន​សូវ​មាន​លុយ តើ​យើង​គួរ​ធ្វើ​អ្វី?

នៅ​ពេល​មួយ លោក​យេស៊ូ​បាន​ឃើញ​ស្ត្រី​មេម៉ាយ​ក្រី​ក្រ​ម្នាក់​ដែល​បាន​ដាក់​កាក់​ពីរ​ដែល​មាន​តម្លៃ​តិច​ណាស់​ទៅ​ក្នុង​ប្រដាប់​ដាក់​កាក់​សម្រាប់​ឃ្លាំង​ប្រាក់។ សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​បាន​ជំរុញ​ចិត្ត​នាង​ឲ្យ​«​ដាក់​ប្រាក់​ទាំង​អស់ គឺ​អ្វី​ៗ​ទាំង​អស់​ដែល​នាង​មាន​សម្រាប់​ចិញ្ចឹម​ជីវិត​»។ (​ម៉ាក. ១២:៤១​-​៤៤​) ដោយ​សារ​លោក​យេស៊ូ​បាន​កត់​សម្គាល់​នាង នោះ​បង្ហាញ​ថា តាម​ទស្សនៈ​របស់​ព្រះ នាង​បាន​ដាក់​វិភាគ​ទាន​ដែល​មាន​តម្លៃ​ច្រើន​ណាស់។ ស្រដៀង​គ្នា​ដែរ គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​បាន​ចាត់​ទុក​ថា ការ​ធ្វើ​វិភាគ​ទាន​ជា​ឯកសិទ្ធិ​មួយ។ ទាំង​អ្នក​មាន ទាំង​អ្នក​ក្រ បាន​ដាក់​វិភាគ​ទាន​តាម​លទ្ធភាព​របស់​ខ្លួន។ សាវ័ក​ប៉ូល​បាន​លើក​បញ្ជាក់​អំពី​គំរូ​របស់​បង​ប្អូន​នៅ​តំបន់​ម៉ាសេដូន​ថា ទោះ​ជា​ពួក​គាត់​«​ក្រ​តោកយ៉ាក​ក៏​ដោយ .​.​. ពួក​គាត់​អង្វរ .​.​. ម្ដង​ហើយ​ម្ដង​ទៀត​ដោយ​ស្ម័គ្រ​ពី​ចិត្ត​សុំ​មាន​កិត្ដិយស​ជូន​អំណោយ​ដ៏​សប្បុរស​»។—២កូ. ៨:១​-​៤

ទោះ​ជា​យើង​អាច​ដាក់​វិភាគ​ទាន​តែ​«​កាក់​ពីរ​ដែល​មាន​តម្លៃ​តិច​ណាស់​»​ក៏​ដោយ ប៉ុន្តែ​យើង​គួរ​ចាំ​ថា បើ​យើង​ដាក់​វិភាគ​ទាន​ម្នាក់​បន្ដិច​ៗ នោះ​អាច​ទៅ​ជា​វិភាគ​ទាន​ដ៏​ច្រើន​បាន។ កាល​ដែល​យើង​ឲ្យ​ដោយ​ស្ម័គ្រ​ពី​ចិត្ត នោះ​នឹង​ធ្វើ​ឲ្យ​បិតា​នៅ​ស្ថាន​សួគ៌​ដែល​មាន​ចិត្ត​សប្បុរស​ពេញ​ចិត្ត​នឹង​យើង ដោយ​សារ​«​ព្រះ​ស្រឡាញ់​អ្នក​ដែល​ឲ្យ​ដោយ​ចិត្ត​សប្បាយ​»។—២កូ. ៩:៧

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក