បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/១២ ទំ. ៧
  • កុំចុះចាញ់នឹងការជាប់រវល់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កុំចុះចាញ់នឹងការជាប់រវល់
  • ២០១២ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ចូរកុំស្ទាក់ស្ទើរ!
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចូររៀបចំកាលវិភាគដែលស្រួលសម្រាប់ក្រុមគ្រួសាររបស់អ្នក
    ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
  • របៀបដឹកនាំការសិក្សាគម្ពីរដែលនាំទៅដល់ការជ្រមុជទឹក ភាគទី១
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​សិក្សា​ផ្ទាល់​ខ្លួន​ជា​ទៀង​ទាត់?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
មើលបន្ថែមទៀត
២០១២ កិច្ចបម្រើព្រះ
km ១១/១២ ទំ. ៧

កុំ​ចុះ​ចាញ់​នឹង​ការ​ជាប់​រវល់

១​. ហេតុ​អ្វី​អ្នក​ខ្លះ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ស្នើ​សុំ​បង្រៀន​គម្ពីរ?

១ អ្នក​ខ្លះ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ស្នើ​សុំ​បង្រៀន​គម្ពីរ ពីព្រោះ​ពួក​គេ​ជាប់​រវល់។ ពួក​គេ​ដឹង​ថា ការ​ជួយ​សិស្ស​គម្ពីរ​តម្រូវ​ឲ្យ​ចំណាយ​ពេល​រៀបចំ​បង្រៀន ដឹក​នាំ និង​ជួយ​សិស្ស​ឲ្យ​យក​ឈ្នះ​អ្វី​ក៏​ដោយ​ដែល​រារាំង​ពួក​គេ​មិន​ឲ្យ​រីក​ចម្រើន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ សាវ័ក​ប៉ូល​បាន​និយាយ​ថា គាត់​សុខ​ចិត្ត​ផ្ដល់​ទាំង​ជីវិត​ដើម្បី​ជួយ​ពួក​អ្នក​ក្រុង​ថែស្សាឡូនិច​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា។ (​១ថែ. ២:៧, ៨​) តើ​តាម​របៀប​ណា​ដែល​យើង​អាច​បង្រៀន​សិស្ស​គម្ពីរ សូម្បី​តែ​យើង​រវល់​ខ្លាំង​ក៏​ដោយ?

២​. តើ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​របៀប​ដែល​យើង​ប្រើ​ពេល?

២ ការ​គោរព​ប្រណិប័តន៍​ព្រះ​តម្រូវ​ឲ្យ​ចំណាយ​ពេល: យើង​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​ថា ការ​គោរព​ប្រណិប័តន៍​ព្រះ​តម្រូវ​ឲ្យ​ចំណាយ​ពេល។ ជា​ឧទាហរណ៍ យើង​ចំណាយ​ពេល​ជា​ទៀង​ទាត់​ដើម្បី​ទៅ​កិច្ច​ប្រជុំ ចូល​រួម​កិច្ច​បម្រើ​ផ្សាយ អាន​គម្ពីរ និង​អធិដ្ឋាន។ យើង​មាន​ចិត្ត​រីករាយ​ដែល​យើង​អាច​«​ប្រើ​»​ពេល​វេលា​កាន់​តែ​ច្រើន​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ដោយ​សារ​យើង​ស្រឡាញ់​លោក នេះ​ប្រៀប​ដូច​ជា​អ្នក​ដែល​បាន​រៀប​ការ​ហើយ ទោះ​ជា​ពួក​គេ​រវល់​យ៉ាង​ណា​ក្ដី ក៏​ពួក​គេ​រីករាយ​លៃ​ទុក​ពេល​ដើម្បី​នៅ​ជា​មួយ​គូ​របស់​ខ្លួន​ដែរ។ (​អេភ. ៥:១៥​-​១៧; ១យ៉ូន. ៥:​៣​) យោង​តាម​ប្រសាសន៍​របស់​លោក​យេស៊ូ ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​គោរព​ប្រណិប័តន៍​របស់​យើង គឺ​ការ​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក។ (​ម៉ាថ. ២៨:១៩, ២០​) ការ​សញ្ជឹង​គិត​អំពី​រឿង​នេះ​នឹង​ជួយ​យើង​មិន​ឲ្យ​ស្ទាក់​ស្ទើរ​ក្នុង​ការ​បំពេញ​ភារកិច្ច​ជា​អ្នក​បង្រៀន​សិស្ស​គម្ពីរ។

៣​. សូម្បី​តែ​មាន​ស្ថានភាព​ខ្លះ​ដែល​ធ្វើ​ឲ្យ​យើង​អាក់​ខាន​ក្នុង​កិច្ច​បម្រើ​ផ្សាយ តើ​យើង​អាច​ជួយ​សិស្ស​គម្ពីរ​យ៉ាង​ដូច​ម្ដេច?

៣ ប៉ុន្តែ​ចុះ​បើ​យើង​អាក់​ខាន​ដោយ​សារ​ការងារ មាន​ជំងឺ​រ៉ាំរ៉ៃ ឬ​មាន​ភារកិច្ច​ផ្សេង​ៗ​ក្នុង​កិច្ច​បម្រើ​ព្រះ តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា? ម្ដង​ម្កាល​អ្នក​ផ្សាយ​ត្រូវ​ទៅ​ឆ្ងាយ ដូច្នេះ​ពួក​គាត់​បង្រៀន​សិស្ស​គម្ពីរ​តាម​រយៈ​ទូរស័ព្ទ ឬ​អ៊ីនធឺណិត។ អស់​អ្នក​ដែល​អាក់​ខាន​បង្រៀន​ដោយ​សារ​មាន​ជំងឺ​រ៉ាំរ៉ៃ បាន​រៀបចំ​ឲ្យ​សិស្ស​គម្ពីរ​មក​សិក្សា​នៅ​ផ្ទះ​របស់​ពួក​គាត់។ អ្នក​ខ្លះ​បាន​សុំ​ឲ្យ​អ្នក​ផ្សាយ​ដែល​អាច​បំពេញ​កិច្ចការ​នេះ ឲ្យ​បង្រៀន​ជំនួស​ពេល​ដែល​ពួក​គាត់​មិន​អាច​ធ្វើ​បាន។

៤​. តើ​ការ​ចូល​រួម​ក្នុង​កិច្ចការ​បង្រៀន​សិស្ស​គម្ពីរ នាំ​ឲ្យ​យើង​ទទួល​ពរ​អ្វី​ខ្លះ?

៤ ប៉ូល​មាន​អំណរ​ច្រើន កាល​ដែល​គាត់​ចំណាយ​ពេល​និង​កម្លាំង​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រៀន​សេចក្ដី​ពិត។ (​សកម្ម. ២០:៣៥​) ពេល​ដែល​គាត់​គិត​អំពី​មនុស្ស​ទាំង​អស់​ដែល​គាត់​បាន​ជួយ​នៅ​ក្រុង​ថែស្សាឡូនិច នោះ​ជំរុញ​ចិត្ត​គាត់​ឲ្យ​អរគុណ​ព្រះ​យេហូវ៉ា។ (​១ថែ. ១:២​) បើ​យើង​មិន​ចុះ​ចាញ់​នឹង​ការ​ជាប់​រវល់​ដែល​បង្អាក់​យើង​ពី​កិច្ចការ​បង្រៀន​សិស្ស​គម្ពីរ នោះ​អាច​នាំ​ឲ្យ​យើង​ស្កប់​ចិត្ត​និង​មាន​អំណរ​កាន់​តែ​ច្រើន​ឡើង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក