ចូររៀបចំកាលវិភាគដែលស្រួលសម្រាប់ក្រុមគ្រួសាររបស់អ្នក
១ នៅក្នុងធម្មទាននៅលើភ្នំ ព្រះយេស៊ូបានជំរុញពួកអ្នកស្ដាប់ទ្រង់ថា៖«ចូរស្វែងរកនគរ នឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន»។ (ម៉ាថ. ៦:៣៣ កំណែជាអក្សរទ្រេត) កាលវិភាគជាលាយលក្ខណ៍អក្សរជួយឲ្យក្រុមគ្រួសារងាយស្រួលរៀបចំគម្រោងសកម្មភាពផ្សេងៗដោយឲ្យរឿងខាងវិញ្ញាណមានអាទិភាព។ សូមឆ្លៀតពេលពីរឬបីនាទីដើម្បីរៀបចំកាលវិភាគប្រចាំសប្ដាហ៍សម្រាប់ក្រុមគ្រួសាររបស់អ្នកផ្ទាល់ ដោយប្រើកាលវិភាគដែលមិនទាន់បានបំពេញនៅទំព័រ៦នៃសន្លឹកបន្ថែមនេះ។ ជាក្រុមគ្រួសារ អ្នកខ្លះប្រហែលជាចង់កាត់ប្រអប់ណាមួយក្នុងតារាងដែលមានបន្ទាត់ចុចៗជុំវិញដែលនៅខាងស្ដាំយកទៅបិទលើថ្ងៃណាមួយនៃតារាងកាលវិភាគក្រុមគ្រួសារ។ អ្នកខ្លះទៀតប្រហែលជាចូលចិត្តកត់សរសេរសកម្មភាពផ្សេងៗនៅលើកាលវិភាគវិញ។
២ គំរូនៃកាលវិភាគដែលបង្ហាញនៅខាងក្រោមនេះ ប្រហែលជាមានប្រយោជន៍នៅពេលដែលអ្នករៀបចំកាលវិភាគសម្រាប់អ្នកផ្ទាល់។ អ្នកនឹងកត់សំគាល់ថាកាលវិភាគនេះរួមបញ្ចូលតែសកម្មភាពជាមូលដ្ឋាន៤ប៉ុណ្ណោះគឺ (១)ការចូលរួមកិច្ចប្រជុំក្រុមជំនុំ។ (២) កិច្ចផ្សព្វផ្សាយជាគ្រួសារ។ (៣) ការសិក្សាក្នុងគ្រួសារនិង (៤) ការពិនិត្យខបទគម្ពីរប្រចាំថ្ងៃ។ ដោយបញ្ចូលសកម្មភាពទាំងនេះទៅក្នុងកាលវិភាគរបស់អ្នកនោះ នេះអាចជួយឲ្យអ្នក«ចេះពិចារណាមើលថា ការអ្វីប្រសើរជាងគេ»។ (ភីល. [ភី.] ១:១០, ខ.ស.) យោបល់ថែមទៀតអំពីសកម្មភាពទាំង៤នេះគឺមាននៅទំព័រ៤-៥។
៣ កាលវិភាគរបស់គ្រួសារអ្នកមិនចាំបាច់កំណត់ត្រឹមតែសកម្មភាពទាំង៤នេះប៉ុណ្ណោះទេ។ ប្រសិនបើអ្នករៀបចំសម្រាប់កិច្ចប្រជុំណាមួយជាគ្រួសារនោះ សូមកត់ទុកនៅក្នុងកាលវិភាគរបស់អ្នក។ បើអ្នកអានផ្នែកណាមួយនៃព្រះគម្ពីរជាមួយគ្នាបន្ទាប់ពីពិចារណាខបទគម្ពីរប្រចាំថ្ងៃឬក៏នៅពេលផ្សេងទៀត សូមសរសេរនៅក្នុងកាលវិភាគ។ ប្រសិនបើជាការធម្មតាអ្នកលេងកំសាន្តជាមួយគ្នានោះ អ្នកអាចសរសេរទៅក្នុងកាលវិភាគរបស់អ្នក។
៤ សូមកែសម្រួលកាលវិភាគរបស់គ្រួសារឲ្យត្រូវតាមសេចក្ដីត្រូវការនិងកាលៈទេសៈរបស់សមាជិកគ្រប់រូបនៃក្រុមគ្រួសារអ្នក។ ម្ដងម្កាលសូមប្រមាណមើល ថាតើកាលវិភាគរបស់អ្នកមានប្រសិទ្ធភាពប៉ុណ្ណាហើយសូមកែតម្រូវតាមសេចក្ដីត្រូវការ។
[តារាងនៅទំព័រ៣]
គំរូនៃកាលវិភាគរបស់គ្រួសារ
ពេលព្រឹក ពេលរសៀល ពេលល្ងាច
អាទិត្យ ខបទគម្ពីរប្រចាំថ្ងៃ
សុន្ទរកថាសាធារណៈ និង
ការសិក្សាទស្សនាវដ្ដីប៉មយាម
ច័ន្ទ ខបទគម្ពីរប្រចាំថ្ងៃ ការសិក្សាជាក្រុមគ្រួសារ
អង្គារ ខបទគម្ពីរប្រចាំថ្ងៃ ការសិក្សាសៀវភៅតាមក្រុម
ពុធ ខបទគម្ពីរប្រចាំថ្ងៃ
ព្រហស្បតិ៍ ខបទគម្ពីរប្រចាំថ្ងៃ សាលាកិច្ចបំរើព្រះធិបតេយ្យ
និងការប្រជុំអប់រំកិច្ចបំរើ
សុក្រ ខបទគម្ពីរប្រចាំថ្ងៃ
សៅរ៍ ខបទគម្ពីរប្រចាំថ្ងៃ កិច្ចបំរើផ្សាយជាគ្រួសារ
(ថ្ងៃចែកទស្សនាវដ្ដី)
[តារាងនៅទំព័រ៦]
គំរូនៃកាលវិភាគរបស់គ្រួសារ
ពេលព្រឹក ពេលរសៀល ពេលល្ងាច
អាទិត្យ
ច័ន្ទ
អង្គារ
ពុធ
ព្រហស្បតិ៍
សុក្រ
សៅរ៍
..................................................................
បទគម្ពីរប្រចាំថ្ងៃ បទគម្ពីរប្រចាំថ្ងៃ បទគម្ពីរប្រចាំថ្ងៃ បទគម្ពីរប្រចាំថ្ងៃ បទគម្ពីរប្រចាំថ្ងៃ បទគម្ពីរប្រចាំថ្ងៃ បទគម្ពីរប្រចាំថ្ងៃ
ការកំសាន្តជាគ្រួសារ
អំនានព្រះគម្ពីរជាគ្រួសារ
ផ្សព្វផ្សាយជាគ្រួសារ
ការសិក្សាជាគ្រួសារ
ការសិក្សាសៀវភៅតាមក្រុមជំនុំ
សាលាកិច្ចបំរើព្រះធិបតេយ្យនិងការប្រជុំអប់រំកិច្ចបំរើ
សុន្ទរកថាសាធារណៈនិងការសិក្សាទស្សនាវដ្ដីប៉មយាម