របៀបដែលសមាជិកគ្រួសារជួយគ្នាដើម្បីមានចំណែកពេញលេញ—ក្នុងការសិក្សាព្រះគម្ពីរ
១ សេចក្ដីពិត ឲ្យជីវភាពគ្រួសារមានន័យហើយមានគោលបំណងផងដែរ។ ក៏ប៉ុន្តែ ជោគជ័យក្នុងការបំរើព្រះយេហូវ៉ាមិនជាអ្វីដ៏ស្វ័យប្រវត្ដិទេ។ នោះត្រូវការពេលហើយការខ្នះខ្នែង ដើម្បីស្អាងគ្រួសារមួយដែលមាំមួនខាងវិញ្ញាណ។ មានការតម្រូវយ៉ាងខ្លាំងឲ្យសមាជិកគ្រួសារ ជួយគ្នាយ៉ាងស្និទ្ធស្នាលក្នុងរឿងនេះ។ អត្ថបទនេះ ដែលជាទីមួយនៃអត្ថបទបីជាលំដាប់ នឹងបញ្ជក់ពីរបៀបដែលគ្រួសារទាំងឡាយអាចសហការ ដើម្បីបង្កបង្កើតឲ្យមានទំលាប់សិក្សាដ៏ល្អ។
២ ដោយអានព្រះគម្ពិររាល់តែថ្ងៃ៖ សុភាសិត ២៤:៥ ប្រាប់ថា «មនុស្សមានប្រាជ្ញាក៏មានកំឡាំងច្រើន»។ ចំណេះដែលត្រូវទទួលពីការអានព្រះបន្ទូលរបស់ព្រះជារឿយៗ ឲ្យមនុស្សម្នាក់នូវកម្លាំងចិត្តដែលជាចាំបាច់ ដើម្បីទប់ទល់នឹងការវាយលុករបស់សាតាំងទៅលើភាពវិញ្ញាណរបស់គេ។ (ទំនុកដំកើង ១:១, ២) តើអ្នកអានព្រះគម្ពីរជាក្រុមគ្រួសារជារៀងរាល់ថ្ងៃឬទេ? តារាងសាលាកិច្ចបំរើព្រះធិបតេយ្យផ្ដល់នូវ «តារាងការអានព្រះគម្ពីរបន្ថែម»មួយ សំរាប់រាល់សប្ដាហ៍ក្នុងឆ្នាំនេះ។ ការធ្វើតាមតារាងនោះ ត្រូវការតែដប់នាទីពីពេលរបស់គ្រួសារមួយ រៀងរាល់ថ្ងៃ។ ជ្រើសពេលមួយដ៏សមគួរដើម្បីអានព្រះគម្ពីរ ហើយពិចារណាខព្រះគម្ពីរពី ការពិចារណាបទគម្ពីរប្រចាំថ្ងៃ ដូចពេលដែលទទួលអាហារព្រឹក បន្ទាប់ពីបានទទួលអាហារពេលល្ងាច ឬក៏មុនពេលដេក។ យកនេះធ្វើជាទំលាប់ប្រចាំថ្ងៃនៃគ្រួសាររបស់អ្នក។
៣ ដោយការសិក្សាជាមួយគ្នារាល់សប្ដាហ៍៖ ការសិក្សាព្រះគម្ពីរជាក្រុមគ្រួសារ ត្រូវជាទីសំខាន់សំរាប់គ្រួសារនោះរាល់សប្ដាហ៍។ សមាជិកគ្រប់ៗរូបគួរគាំទ្រដោយការចូលរួមយ៉ាងយកចិត្តទុកដាក់ក្នុងការសិក្សានោះ។ មេគ្រួសារ គួរពិចារណានូវតម្រូវការនៃគ្រួសារ ពេលដែលជ្រើសរើសពត៌មានសិក្សានិងថ្ងៃ ម៉ោង រយ:វេលានៃការសិក្សានោះ។ ឲ្យការសិក្សាជាក្រុមគ្រួសារមានអាទិភាពក្នុងកាលវិភាគសប្ដាហ៍។ កុំឲ្យរឿងផ្សេងដែលមិនសូវសំខាន់ធ្វើការបង្អាក់ឡើយ។—ភីលីព ១:១០, ១១
៤ ឪពុកម្នាក់ ដែលបានគេទាក់ទងតាមទូរស័ព្ទអំពីពាណិជ្ជកម្មជាញឹកញយនៅផ្ទះរបស់គាត់ ក៏ធ្លាប់ផ្ដាច់ទូរស័ព្ទក្នុងរយៈវេលាការសិក្សាជាក្រុមគ្រួសារ។ បើសិនជាមានភ្ញៀវមកឯផ្ទះ គេបានត្រូវអញ្ជើញចូលរួមការសិក្សានោះ ឬក៏ចាំទាល់តែការសិក្សានោះបានចប់សិន។ ឪពុកនោះបានប្ដេជ្ញាកុំឲ្យមានអ្វីដែលនឹងបង្អាក់ការសិក្សាជាគ្រួសារនោះ។ នេះបានមានឥទ្ធិពលយ៉ាងខ្លាំងពួកកូនៗរបស់គាត់។ រីឯមុខរបររបស់គាត់ នោះបានរីកចំរើន។
៥ ជាអ្វីដែលជាទីពេញចិត្តមែន ពេលសមាជិកគ្រួសារជួយគ្នាក្នុងកិច្ចការខាងវិញ្ញាណ! ភាពស្មោះត្រង់ក្នុងការខ្នះខ្នែងដើម្បីមានចំណែកដ៏ពេញលេញក្នុងការសិក្សាជាគ្រួសារនឹងនាំឲ្យមានពរពីព្រះយេហូវ៉ា។—ទំនុកដំកើង ១:៣