បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៦/១៣ ទំ. ៤
  • ក្យផ្សាយគំរូ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ក្យផ្សាយគំរូ
  • ២០១៣ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ក្យផ្សាយគំរូ
    ២០១២ កិច្ចបម្រើព្រះ
  • ក្យផ្សាយគំរូ
    ២០១១ កិច្ចបម្រើព្រះ
  • ពាក្យផ្សាយគំរូ
    ២០១៤ កិច្ចបម្រើព្រះ
  • ក្យផ្សាយគំរូ
    ២០១២ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
២០១៣ កិច្ចបម្រើព្រះ
km ៦/១៣ ទំ. ៤

ពាក្យ​ផ្សាយ​គំរូ

ដើម្បី​រក​សិស្ស​គម្ពីរ​ថ្មី​នៅ​ថ្ងៃ​សៅរ៍​ដំបូង​ក្នុង​ខែ​កក្កដា

​«​មនុស្ស​ស្ទើរតែ​ទាំង​អស់​ដែល​យើង​និយាយ​ជា​មួយ​ចង់​មាន​សន្ដិភាព​ពេញ​ពិភព​លោក។ ប៉ុន្តែ នៅ​តែ​មាន​សង្គ្រាម​នៅ​កន្លែង​ផ្សេង​ៗ។ តាម​ទស្សនៈ​របស់​អ្នក ហេតុ​អ្វី​ពិបាក​មាន​សន្ដិភាព​ពេញ​ពិភព​លោក​ម្ល៉េះ?​»។ ទុក​ឲ្យ​គេ​ឆ្លើយ។ បន្ទាប់​មក​បង្ហាញ​ក្រប​ខាង​ក្រោយ​ទស្សនាវដ្ដី​ប៉មយាម ខែ​កក្កដា​-​កញ្ញា។ ពិគ្រោះ​ជា​មួយ​គាត់​អំពី​ព័ត៌មាន​នៅ​ក្រោម​សំណួរ​ទី​១ ហើយ​យ៉ាង​ហោច​ណាស់​អាន​បទ​គម្ពីរ​មួយ​ដែល​បាន​កត់​ទុក​ក្នុង​នោះ។ ស្នើ​ផ្ដល់​ទស្សនាវដ្ដី ហើយ​ណាត់​ពេល​ត្រឡប់​ទៅ​ជួប​ដើម្បី​ពិចារណា​សំណួរ​បន្ទាប់។

កំណត់​សម្គាល់: ពាក្យ​ផ្សាយ​នេះ​គួរ​ប្រើ​ជា​ការ​សម្ដែង​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា។

ទស្សនាវដ្ដី​ប៉មយាម ខែ​កក្កដា​-​កញ្ញា

​«​មនុស្ស​ម្នាក់​ៗ​ដែល​យើង​និយាយ​ជា​មួយ​បាន​ប្រឈម​មុខ​នឹង​បញ្ហា​ផ្សេង​ៗ។ នេះ​នាំ​ឲ្យ​មនុស្ស​ខ្លះ​ឆ្ងល់​អំពី​ខ្លឹម​សារ​នៃ​ជីវិត។ តាម​គំនិត​របស់​អ្នក តើ​អ្វី​ជា​ឧបសគ្គ​ធំ​បំផុត​ដែល​រារាំង​មនុស្ស​មិន​ឲ្យ​មាន​សុភមង្គល​នៅ​សព្វ​ថ្ងៃ​នេះ? [​ទុក​ឲ្យ​គេ​ឆ្លើយ​] គម្ពីរ​សន្យា​ថា​ឆាប់​ៗ​ខាង​មុខ​នេះ​ព្រះ​នឹង​បំបាត់​បញ្ហា​ផ្សេង​ៗ​ដែល​យើង​ជួប​ប្រទះ​នៅ​ឥឡូវ​នេះ។ [​សូម​អាន ការ​បើក​បង្ហាញ ២១:៤​] ទស្សនាវដ្ដី​នេះ​រៀប​រាប់​អំពី​អ្វី​ដែល​យើង​អាច​ទទួល​នៅ​អនាគត និង​អំពី​របៀប​ដែល​ជីវិត​យើង​អាច​មាន​ន័យ​ខ្លឹម​សារ​នៅ​ឥឡូវ​នេះ​»។

ព្រះ​មាន​ដំណឹង​ល្អ​សម្រាប់​យើង!

​«​យើង​កំពុង​មក​លេង​ក្រុម​គ្រួសារ​នៅ​ផ្លូវ​នេះ​ដើម្បី​ចែក​ប្រាប់​ព័ត៌មាន​ដែល​លើក​ទឹក​ចិត្ត​ពី​គម្ពីរ។ មនុស្ស​ជា​ច្រើន​ដែល​យើង​បាន​និយាយ​ជា​មួយ​ឆ្ងល់​ថា ហេតុ​អ្វី​ព្រះ​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​អនុញ្ញាត​ឲ្យ​មាន​ទុក្ខវេទនា​ច្រើន​ម្ល៉េះ​នៅ​លើ​ពិភព​លោក​យើង​នេះ។ តើ​អ្នក​គិត​ថា​ទុក្ខវេទនា​នោះ​ជា​គោល​បំណង​ដើម​របស់​ព្រះ​សម្រាប់​ផែនដី​យើង​ឬ?​»។ ទុក​ឲ្យ​គេ​ឆ្លើយ។ បន្ទាប់​មក​បើក​ទៅ​មេរៀន​ទី​៥ ហើយ​អាន​និង​ពិគ្រោះ​ពីរ​វគ្គ​ដំបូង និង​អាន​បទ​គម្ពីរ​ដែល​ជា​អក្សរ​ទ្រេត។ សូម​ស្នើ​ផ្ដល់​សៀវភៅ​ស្តើង ហើយ​ណាត់​ពេល​ត្រឡប់​ទៅ​ជួប​ដើម្បី​ពិចារណា​សំណួរ​បន្ទាប់​ជា​អក្សរ​ដិត។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក