ពាក្យផ្សាយគំរូ
ដើម្បីរកសិស្សគម្ពីរថ្មីនៅថ្ងៃសៅរ៍ដំបូងក្នុងខែកក្កដា
«យើងខ្ញុំមកលេងមួយភ្លែតដើម្បីពិគ្រោះអំពីសំណួរដ៏គួរឲ្យចាប់អារម្មណ៍នេះ»។ [សូមបង្ហាញសំណួរទី១នៅខ្នងទស្សនាវដ្ដីប៉មយាម ខែកក្កដា–កញ្ញា] តើអ្នកគិតយ៉ាងណាដែរ? ទុកឲ្យគាត់ឆ្លើយ។ សូមពិគ្រោះព័ត៌មានដែលមាននៅខាងក្រោមសំណួរនោះជាមួយគាត់ ហើយយ៉ាងហោចណាស់អានខគម្ពីរមួយដែលថាសូមអាន។ រួចមក ស្នើផ្ដល់ទស្សនាវដ្ដីនោះ ហើយណាត់ពេលទៅជួបម្ដងទៀត ដើម្បីពិគ្រោះសំណួរបន្ទាប់។
ទស្សនាវដ្ដីប៉មយាម ខែកក្កដា–កញ្ញា
«ជារៀងរាល់ឆ្នាំ បារីបានសម្លាប់មនុស្សប្រហែលជា៦លាននាក់។ តើអ្នកគិតថាមានអ្វីអាចបន្ថយអត្រាមនុស្សស្លាប់ដែលបណ្ដាលមកពីការជក់បារីបានទេ? [ទុកឲ្យគាត់ឆ្លើយ] មនុស្សជាច្រើនបានទទួលជំនួយដើម្បីផ្ដាច់បារី ឬជៀសវាងពីការជក់បារី ដោយពិចារណាអំពីទស្សនៈរបស់ព្រះអំពីរឿងនេះ។ ជាឧទាហរណ៍ ខគម្ពីរនេះបានធ្វើឲ្យអ្នកខ្លះចេះគិតពិចារណាថាបើគាត់ជក់បារីតើនឹងនាំឲ្យមានផលប៉ះពាល់ដល់អ្នកឯទៀតយ៉ាងដូចម្ដេច។ [សូមអាន កូរិនថូសទី១ ១០:២៤] ទស្សនាវដ្ដីនេះពន្យល់អំពីទស្សនៈរបស់ព្រះចំពោះការជក់បារី។ ពេលអ្នកដែលជក់បារីបានពិចារណាអំពីទស្សនៈរបស់លោកហើយ នេះអាចជំរុញចិត្តគាត់ឲ្យផ្ដាច់បារីបាន»។