ចូរចែក«អ្វីដ៏ល្អ» ដោយទទួលបងប្អូនឯទៀតយ៉ាងរាក់ទាក់ (ម៉ាថ. ១២:៣៥ក)
យើងទាំងអស់គ្នាច្បាស់ជាចង់ចែក«អ្វីដ៏ល្អ»ទៅបងប្អូនឯទៀត។ យើងធ្វើដូច្នេះដោយ«មានទម្លាប់ទទួលអ្នកឯទៀតដោយរាក់ទាក់»។ (រ៉ូម ១២:១៣) អ្នកចាស់ទុំគួរនាំមុខរៀបចំឲ្យក្រុមជំនុំផ្ដល់ម្ហូបអាហារ និងជួយចេញថ្លៃធ្វើដំណើរដល់អ្នកថ្លែងសុន្ទរកថាដែលជាភ្ញៀវ។ ប៉ុន្តែ យើងម្នាក់ៗប្រហែលជាស្ទាក់ស្ទើរក្នុងការទទួលបងប្អូនឯទៀតយ៉ាងរាក់ទាក់ ដោយសារយើងមានធនធានតិច ឬប្រហែលជាខ្វល់ខ្វាយចិត្ត នៅពេលមានអ្នកឯទៀតមកលេងផ្ទះយើង។ ការធ្វើតាមឱវាទរបស់លោកយេស៊ូដែលបានផ្ដល់ឲ្យនាងម៉ាថា អាចជួយយើងឲ្យយកឈ្នះអារម្មណ៍បែបនេះ។ (លូក. ១០:៣៩-៤២) លោកយេស៊ូបានបញ្ជាក់ថា«ចំណែកល្អ»ក្នុងការទទួលបងប្អូនឯទៀតដោយរាក់ទាក់គឺ ការសេពគប់និងការលើកទឹកចិត្តគ្នាទៅវិញទៅមក មិនមែនជាការរៀបចំអាហារពិសេសៗ ឬត្រូវតុបតែងផ្ទះឲ្យស្អាតនោះឡើយ។ នៅពេលយើងធ្វើតាមឱវាទនេះ យើងទាំងអស់គ្នាអាចចែក«អ្វីដ៏ល្អ»ដល់បងប្អូនរួមជំនឿ ស្របតាមបណ្ដាំរបស់ព្រះ។—៣យ៉ូន. ៥-៨