កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២៩ ខែធ្នូ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៩ ខែធ្នូ
ចម្រៀងលេខ៣៧ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ១៨ វ. ១-៨ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: យ៉ូស្វេ ១២–១៥ (១០នាទី)
លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ (២០នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
បទគម្ពីរប្រចាំខែ: ចូរបញ្ចេញ«អ្វីដ៏ល្អ»ពីរបស់ល្អដែលយើងបានទទួល។—ម៉ាថ. ១២:៣៥ក
២០ នាទី: ចូរបង្រៀនបន្ដិចម្ដងៗអំពី«អ្វីដ៏ល្អ»ដល់សិស្សគម្ពីរនិងកូនៗរបស់យើង។ (ម៉ាថ. ១២:៣៥ក) ការពិគ្រោះ។ សូមប្រើខគម្ពីរខាងក្រោម ដើម្បីបង្ហាញអំពីអ្វីដែលយើងចង់ឲ្យសិស្សគម្ពីរនិងកូនៗរបស់យើងធ្វើតាម នៅកូរិនថូសទី១ ១៣:១១ និងពេត្រុសទី១ ២:២, ៣។ សូមពន្យល់អត្ថន័យនៃឃ្លា«ភ្លក់» «ទឹកដោះសុទ្ធដែលមកពីបណ្ដាំរបស់ព្រះ» និងរបៀបដែលយើងអាចជួយសិស្សគម្ពីរនិងកូនៗរបស់យើងឲ្យធ្វើដូច្នោះ។ សូមពន្យល់គោលការណ៍ពីម៉ាកុស ៤:២៨ (សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ ទំ. ១១ វ. ៦-៨)។ សូមសម្ភាសអ្នកផ្សាយម្នាក់ដែលមានបទពិសោធន៍ឬក៏ឪពុកឬម្ដាយម្នាក់ដែលអាចពន្យល់អំពីរបៀបដែលគាត់បានជួយសិស្សគម្ពីរឬកូនរបស់គាត់ឲ្យមានភាពចាស់ទុំក្នុងការគោរពប្រណិប័តន៍ព្រះ។—អេភ. ៤:១៣-១៥; សូមមើលកិច្ចបម្រើព្រះ ខែឧសភា ឆ្នាំ២០១៤ ប្រអប់សំណួរ។
១០ នាទី: «ចូរចែក‹អ្វីដ៏ល្អ› ដោយទទួលបងប្អូនឯទៀតយ៉ាងរាក់ទាក់។ (ម៉ាថ. ១២:៣៥ក)»។ ការពិគ្រោះ។ តើបងប្អូនខ្លះបានទទួលប្រយោជន៍និងមានបទពិសោធន៍អ្វីខ្លះ ដោយសារពួកគាត់ទទួលបងប្អូនគ្នីគ្នាយ៉ាងរាក់ទាក់? សូមអញ្ជើញអ្នកស្ដាប់ឲ្យប្រាប់អំពីរបៀបដែលយើងទទួលបងប្អូនយ៉ាងរាក់ទាក់ ជាពិសេសបងប្អូនដែលចូលរួមកិច្ចបម្រើពេញពេល។ សូមប្រាប់អំពីការរៀបចំក្នុងក្រុមជំនុំដើម្បីអញ្ជើញអ្នកថ្លែងដែលជាភ្ញៀវឲ្យពិសាអាហារជាមួយគ្នា។
ចម្រៀងលេខ៥០ និងសេចក្ដីអធិដ្ឋាន