ពាក្យផ្សាយគំរូ
ដើម្បីជូនលិខិតអញ្ជើញសម្រាប់ពិធីរំលឹក
«យើងកំពុងចែកចាយលិខិតអញ្ជើញអំពីពិធីមួយដ៏សំខាន់។ នៅថ្ងៃទី៣ ខែមេសា មានមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកនឹងជួបជុំគ្នាដើម្បីរំលឹកមរណភាពរបស់លោកយេស៊ូគ្រិស្ត។ ពួកគេនឹងស្ដាប់សុន្ទរកថាដែលមានមូលដ្ឋានលើគម្ពីរអំពីមរណភាពរបស់លោកយេស៊ូ ដែលផ្ដល់ប្រយោជន៍ដល់យើង។ ការចូលរួមស្ដាប់សុន្ទរកថានោះឥតគិតថ្លៃទេ។ លិខិតអញ្ជើញនេះបង្ហាញពីទីកន្លែងនិងពេលវេលាដែលកិច្ចប្រជុំនោះនឹងត្រូវធ្វើឡើងនៅតំបន់របស់យើង»។
ទស្សនាវដ្ដីប៉មយាម ខែមករា–មីនា
«អ្នកច្បាស់ជាយល់ស្របថាផ្ទះទាំងអស់មានអ្នកសង់ មែនទេ? គម្ពីរប្រាប់យើងថាមានបុគ្គលម្នាក់បានបង្កើតផែនដីនិងរបស់សព្វសារពើនៅផែនដីដើម្បីឲ្យយើងអាចរស់នៅ។ តើអ្នកគិតថាយើងអាចស្គាល់អ្នកបង្កើតនោះឬទេ? [ទុកឲ្យគាត់ឆ្លើយ] [សូមអាន ការបើកបង្ហាញ ៤:១១] ទស្សនាវដ្ដីនេះពន្យល់អំពីវិធីដែលយើងអាចស្គាល់អ្នកបង្កើតរបស់យើង។ តើអ្នកចង់ទុកអានឬទេ?»។
ទស្សនាវដ្ដីប៉មយាម ខែមករា–មីនា
«យើងមកលេងដើម្បីចែកចាយព័ត៌មានខ្លះដែលអាចជួយឲ្យក្រុមគ្រួសារកាន់តែមានសុភមង្គល។ យើងធ្លាប់ឃើញមនុស្សបញ្ចេញកំហឹងហើយយើងក៏ធ្លាប់ខឹងម្ដងម្កាលដែរ។ តើតាមរបៀបណាយើងអាចទប់កំហឹងរបស់យើង? [ទុកឲ្យគាត់ឆ្លើយ] សូមកត់សម្គាល់អ្វីដែលបានចែងទុកក្នុងបណ្ដាំរបស់ព្រះអំពីរឿងនេះ។ [សូមអាន សុភាសិត ១៩:១១] ក្នុងទស្សនាវដ្ដីនេះមានការណែនាំដែលអាចជួយយើងឲ្យចេះទប់កំហឹង។ ជាលទ្ធផល យើងអាចមានទំនាក់ទំនងល្អជាមួយនឹងអ្នកឯទៀត។ តើអ្នកចង់ទុកអានឬទេ?»។