ពាក្យផ្សាយគំរូ
ដើម្បីជូនលិខិតអញ្ជើញសម្រាប់ពិធីរំលឹក
«យើងមកទីនេះ ដើម្បីជូនលិខិតអញ្ជើញដល់ក្រុមគ្រួសាររបស់លោកអ្នកឲ្យមកចូលរួមពិធីប្រចាំឆ្នាំដ៏សំខាន់បំផុតដែលនឹងធ្វើឡើងទូទាំងពិភពលោកនៅថ្ងៃទី២៦ ខែមីនា។ នេះជាថ្ងៃរំលឹកមរណភាពរបស់លោកយេស៊ូ។ លោកអ្នកអាចចូលរួមដោយឥតគិតថ្លៃ និងស្ដាប់សុន្ទរកថាដែលមានមូលដ្ឋានលើគម្ពីរ។ សុន្ទរកថានោះពន្យល់របៀបដែលយើងអាចទទួលប្រយោជន៍ពីមរណភាពរបស់លោក។ លិខិតអញ្ជើញនេះ ប្រាប់អំពីទីកន្លែង និងម៉ោងដែលកិច្ចប្រជុំនឹងត្រូវធ្វើឡើងនៅក្នុងតំបន់របស់យើង»។
ទស្សនាវដ្ដីប៉មយាម ខែមករា–មីនា
«មនុស្សជាច្រើនភ័យខ្លាចថា ថ្ងៃណាមួយផែនដីនឹងត្រូវបំផ្លាញដោយមហន្តរាយធម្មជាតិ។ តើលោកអ្នកធ្លាប់ឆ្ងល់អំពីបញ្ហានោះទេ? [ទុកឲ្យគេឆ្លើយ] ស្តីអំពីរឿងនេះ សូមកត់សម្គាល់ប្រសាសន៍របស់អ្នកបង្កើតផែនដី។ [សូមអាន ទំនុកតម្កើង ១០៤:៥] ទស្សនាវដ្ដីនេះពន្យល់ប្រាប់នូវព្រឹត្ដិការណ៍ដែលគួរឲ្យរំភើបចិត្ត ដែលនឹងកើតឡើងនៅផែនដីក្នុងពេលឆាប់ៗនេះ»។