បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៧/១៥ ទំ. ៣
  • ឧបករណ៍ជំនួយសម្រាប់បង្រៀនគម្ពីរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ឧបករណ៍ជំនួយសម្រាប់បង្រៀនគម្ពីរ
  • ២០១៥ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ចូរបង្រៀនសេចក្ដីពិត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • ចូរប្រើយ៉ាងប៉ិនប្រសប់នូវសៀវភៅផ្សេងៗក្នុងឧបករណ៍ដើម្បីបង្រៀនគម្ពីរ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
  • ចូរផ្សាយដល់«មនុស្សគ្រប់ប្រភេទ»
    ២០១២ កិច្ចបម្រើព្រះ
  • ប្រើឧបករណ៍ស្រាវជ្រាវរបស់យើង
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
មើលបន្ថែមទៀត
២០១៥ កិច្ចបម្រើព្រះ
km ៧/១៥ ទំ. ៣

ឧបករណ៍​ជំនួយ​សម្រាប់​បង្រៀន​គម្ពីរ

១​. តើ​អ្នក​ផ្សាយ​ស្រដៀង​នឹង​សិប្បករ​យ៉ាង​ដូច​ម្ដេច?

១ តាម​ធម្មតា សិប្បករ​ប្រើ​ឧបករណ៍​ផ្សេង​ៗ។ ឧបករណ៍​ខ្លះ​គាត់​ឧស្សាហ៍​ប្រើ​សម្រាប់​កិច្ច​ការ​នានា ចំណែក​ឧបករណ៍​ខ្លះ​ទៀត​គាត់​ប្រើ​យូរ​ៗ​ម្ដង។ សិប្បករ​ដែល​មាន​បទ​ពិសោធន៍​តែង​តែ​មាន​ឧបករណ៍​សំខាន់​ៗ​ក្នុង​ប្រអប់​ជា​និច្ច ហើយ​គាត់​ចេះ​ប្រើ​ឧបករណ៍​ទាំង​នោះ​យ៉ាង​ប៉ិន​ប្រសប់។ គម្ពីរ​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​ម្នាក់​ៗ​ឲ្យ​ខំ​ព្យាយាម​អស់​ពី​សមត្ថភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​ឲ្យ​ធ្វើ​ជា​«​អ្នក​ធ្វើ​ការ​ដែល​គ្មាន​ហេតុ​អៀន​ខ្មាស​»​ឡើយ។ (​២ធី. ២:១៥​) តើ​ឧបករណ៍​ជំនួយ​ដ៏​សំខាន់​បំផុត​របស់​យើង​ជា​អ្វី? គឺ​ជា​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ។ គម្ពីរ​ជា​ជំនួយ​ដ៏​ចាំ​បាច់​ដែល​យើង​ប្រើ​ដើម្បី​«​បង្រៀន​មនុស្ស . . . ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​»​លោក​យេស៊ូ។ (​ម៉ាថ. ២៨:១៩, ២០​) ដូច្នេះ យើង​គួរ​ខ្នះ​ខ្នែង​«​បង្រៀន​និង​ពន្យល់​បណ្ដាំ​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ​»​ ហើយ​ដោយ​មាន​ភាព​ប៉ិន​ប្រសប់។ ទោះ​ជា​ដូច្នោះ​ក្ដី មាន​ឧបករណ៍​ជំនួយ​ផ្សេង​ៗ​ដែល​យើង​ឧស្សាហ៍​ប្រើ​ក្នុង​ការ​បង្រៀន​គម្ពីរ។ ម្ល៉ោះ​ហើយ យើង​ជា​គ្រិស្ត​សាសនិក​ទាំង​អស់​គួរ​រៀន​ប្រើ​ឧបករណ៍​ជំនួយ​ទាំង​នោះ​យ៉ាង​ប៉ិន​ប្រសប់ ដើម្បី​បង្រៀន​សេចក្ដី​ពិត​ដល់​មនុស្ស។—សុភ. ២២:២៩

២​. តើ​ឧបករណ៍​ជំនួយ​សំខាន់​ៗ​សម្រាប់​បង្រៀន​គម្ពីរ​មាន​អ្វី​ខ្លះ?

២ ឧបករណ៍​ជំនួយ​សំខាន់​ៗ​សម្រាប់​បង្រៀន​គម្ពីរ: ក្រៅ​ពី​គម្ពីរ តើ​មាន​ឧបករណ៍​ជំនួយ​អ្វី​ទៀត​ដែល​យើង​គួរ​ប្រើ? ឧបករណ៍​ជំនួយ​ដ៏​ចម្បង​ដែល​យើង​ប្រើ​ដើម្បី​បង្រៀន​សេចក្ដី​ពិត​ពី​គម្ពីរ គឺ​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ក្រោយ​ពី​បង្រៀន​សៀវភៅ​នេះ​ចប់ យើង​អាច​ប្រើ​សៀវភៅ​«​ចូរ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់​»​ ដើម្បី​បង្រៀន​សិស្ស​ឲ្យ​អនុវត្ត​គោល​ការណ៍​គម្ពីរ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ហេតុ​នេះ យើង​គួរ​ចេះ​ប្រើ​សៀវភៅ​ទាំង​ពីរ​នេះ​យ៉ាង​ប៉ិន​ប្រសប់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ យើង​ក៏​មាន​សៀវភៅ​ស្តើង​ខ្លះ​ៗ​ដែរ ដែល​យើង​អាច​ប្រើ​សម្រាប់​បង្រៀន​គម្ពីរ។ ជា​ឧទាហរណ៍ សៀវភៅ​ស្តើង​ព្រះ​មាន​ដំណឹង​ល្អ​សម្រាប់​យើង! ជា​សៀវភៅ​សំខាន់​មួយ​ដែល​យើង​អាច​ប្រើ​សម្រាប់​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ។ បើ​ក្នុង​តំបន់​ផ្សាយ​របស់​យើង​មាន​មនុស្ស​ដែល​មិន​សូវ​ចេះ​អាន ឬ​ដែល​និយាយ​ភាសា​ផ្សេង ហើយ​ក្នុង​ភាសា​នោះ​មាន​តែ​សៀវភៅ​ខ្លះ​ឬ​គ្មាន​សោះ​តែ​ម្ដង យើង​អាច​ប្រើ​សៀវភៅ​ស្តើង​ចូរ​ស្ដាប់​ព្រះ ឬ​ចូរ​ស្ដាប់​ព្រះ​ដើម្បី​រស់​ជា​រៀង​រហូត ក៏​បាន​ដែរ។ ឧបករណ៍​ជំនួយ​សំខាន់​ផ្សេង​ទៀត​ដើម្បី​ជួយ​សិស្ស​គម្ពីរ​ស្គាល់​អង្គ​ការ​របស់​យើង គឺ​សៀវភៅ​ស្តើង​នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​កំពុង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា? បន្ថែម​ទៅ​ទៀត មាន​វីដេអូ​ដែល​អាច​ជួយ​យើង​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត ដូច​ជាហេតុ​អ្វី​គួរ​រៀន​គម្ពីរ? តើ​មាន​កម្ម​វិធី​អ្វី​ខ្លះ​នៅ​សាល​ប្រជុំ​របស់​យើង? និងតើ​ព្រះ​មាន​នាម​ឬ​ទេ?ជា​ដើម។ វីដេអូ​ទាំង​នេះ​ជា​ឧបករណ៍​ជំនួយ​ដែល​យើង​គួរ​រៀន​ឲ្យ​ចេះ​ប្រើ​ផង​ដែរ។

៣​. នៅ​ថ្ងៃ​ខាង​មុខ តើ​ឯកសារ​កិច្ច​បម្រើ​ព្រះ​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​អ្វី?

៣ នៅ​ថ្ងៃ​ខាង​មុខ ឯកសារ​កិច្ច​បម្រើ​ព្រះ​នឹង​ជួយ​យើង​ឲ្យ​ចេះ​ប្រើ​ឧបករណ៍​ជំនួយ​ផ្សេង​ៗ​ឲ្យ​បាន​ប្រយោជន៍​ច្រើន​បំផុត​ក្នុង​ការ​បង្រៀន​គម្ពីរ។ កាល​ដែល​យើង​ខំ​ព្យាយាម​ប្រើ​ឧបករណ៍​ជំនួយ​ទាំង​នោះ​យ៉ាង​ស្ទាត់​ជំនាញ យើង​នឹង​ធ្វើ​តាម​ឱវាទ​ដែល​ព្រះ​ដឹក​នាំ​ឲ្យ​សរសេរ ដែល​ថា​៖ ​«​ចូរ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​នឹង​ខ្លួន​អ្នក និង​សេចក្ដី​បង្រៀន​របស់​អ្នក។ ចូរ​កាន់​ខ្ជាប់​នឹង​ការ​ទាំង​នេះ ព្រោះ​ដោយ​ធ្វើ​ដូច្នេះ អ្នក​នឹង​សង្គ្រោះ​ទាំង​ខ្លួន​អ្នក ទាំង​ពួក​អ្នក​ដែល​ស្ដាប់​អ្នក​»។—១ធី. ៤:១៦

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក