បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១/១២ ទំ. ២
  • ចូរផ្សាយដល់«មនុស្សគ្រប់ប្រភេទ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរផ្សាយដល់«មនុស្សគ្រប់ប្រភេទ»
  • ២០១២ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • «ចូរស្នើផ្ដល់ទស្សនាវដ្ដីចាស់ៗ ឬសៀវភៅស្ដើងណាក៏ដោយដែលមាន ប្រធានបទដែលម្ចាស់ផ្ទះចាប់អារម្មណ៍»
    ២០១១ កិច្ចបម្រើព្រះ
  • អ្នកជិតខាងរបស់យើងត្រូវការឮអំពីដំណឹងល្អ
    ១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរជួយមនុស្សឲ្យស្ដាប់ព្រះ
    ២០១២ កិច្ចបម្រើព្រះ
  • ឧបករណ៍ជំនួយសម្រាប់បង្រៀនគម្ពីរ
    ២០១៥ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
២០១២ កិច្ចបម្រើព្រះ
km ១/១២ ទំ. ២

ចូរ​ផ្សាយ​ដល់​«​មនុស្ស​គ្រប់​ប្រភេទ​»​

១​. តើ​អ្នក​ផ្សាយ​ដែល​មាន​ប្រសិទ្ធភាព​ប្រៀប​បាន​ទៅ​នឹង​ជាង​ដែល​ប៉ិនប្រសប់​យ៉ាង​ដូច​ម្ដេច?

១ ជាង​ដែល​ប៉ិនប្រសប់​មាន​ឧបករណ៍​ជា​ច្រើន ហើយ​គាត់​ដឹង​របៀប​ប្រើ​ឧបករណ៍​នីមួយ​ៗ ហើយ​ក៏​ដឹង​ថា​ពេល​ណា​ត្រូវ​ប្រើ​វា​ដែរ។ ស្រដៀង​គ្នា​ដែរ យើង​មាន​ឧបករណ៍​ផ្សេង​ៗ​ដើម្បី​ជួយ​យើង​ឲ្យ​បំពេញ​កិច្ចការ​របស់​យើង​ជា​អ្នក​ផ្សព្វ​ផ្សាយ។ ជា​ឧទាហរណ៍ យើង​មាន​សៀវភៅ​ស្តើង​អំពី​ប្រធាន​ផ្សេង​ៗ​ជា​ច្រើន​ដែល​បាន​បោះពុម្ព​ដើម្បី​ជួយ​យើង​ឲ្យ​ផ្សាយ​ដល់​«​មនុស្ស​គ្រប់​ប្រភេទ​»។ (​១កូ. ៩:២២​) សន្លឹក​បន្ថែម​ដែល​មាន​នៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​ខែ​នេះ មាន​បញ្ជី​ឈ្មោះ​សៀវភៅ​ស្តើង​ទាំង​នេះ​ខ្លះ ហើយ​ក៏​ពន្យល់​ថា សៀវភៅ​ស្តើង​ទាំង​នេះ​បាន​ត្រូវ​រៀបចំ​សម្រាប់​អ្នក​ណា ហើយ​ក៏​ប្រាប់​ពី​វិធី​ដែល​អាច​ស្នើ​ផ្ដល់​សៀវភៅ​ស្តើង​នោះ​ដែរ។

២​. តើ​យើង​អាច​ប្រើ​សៀវភៅ​ស្តើង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​នៅ​ពេល​ណា?

២ ពេល​ដែល​គួរ​ប្រើ​សៀវភៅ​ស្តើង: ជាង​ប៉ិនប្រសប់​ម្នាក់​នឹង​ប្រើ​ឧបករណ៍​មួយ​នៅ​ពេល​ដែល​វា​មាន​ប្រយោជន៍។ ស្រដៀង​គ្នា​ដែរ យើង​អាច​ស្នើ​ផ្ដល់​សៀវភៅ​ស្តើង​មួយ​ពេល​ដែល​យើង​ដឹង​ថា បុគ្គល​ម្នាក់​អាច​ទទួល​ប្រយោជន៍ មិន​គ្រាន់តែ​ក្នុង​ខែ​ដែល​ត្រូវ​ស្នើ​ផ្ដល់​សៀវភៅ​នោះ​ទេ។ ជា​ឧទាហរណ៍ បើ​ឧបករណ៍​ផ្សាយ​គឺជា​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន ហើយ​យើង​កំពុង​ផ្សាយ​នៅ​ក្នុង​តំបន់​ដែល​មនុស្ស​មិន​កាន់​គ្រិស្ត​សាសនា ដែល​មនុស្ស​មិន​សូវ​មាន​ចំណាប់​អារម្មណ៍​លើ​គម្ពីរ នោះ​ប្រហែលជា​មាន​ប្រយោជន៍​ជាង​បើ​ស្នើ​ផ្ដល់​សៀវភៅ​ស្តើង​ដែល​សម​ត្រឹម​ត្រូវ ហើយ​បន្ទាប់​មក​បង្ហាញ​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន បន្ទាប់​ពី​យើង​បាន​បណ្ដុះ​ចំណាប់​អារម្មណ៍​របស់​បុគ្គល​នោះ។

៣​. ហេតុ​អ្វី​យើង​គួរ​ក្លាយ​ទៅ​ជា​អ្នក​ប៉ិនប្រសប់​ក្នុង​ការ​ប្រើ​ឧបករណ៍​ផ្សាយ​របស់​យើង?

៣ គម្ពីរ​សរសើរ​អ្នក​ដែល​ប៉ិនប្រសប់​ក្នុង​កិច្ចការ​របស់​ខ្លួន។ (​សុភ. ២២:​២៩​) ប្រាកដ​ហើយ សព្វ​ថ្ងៃ​នេះ គ្មាន​កិច្ចការ​ណា​សំខាន់​ជាង​«​កិច្ចការ​ដ៏​បរិសុទ្ធ គឺជា​ការ​ប្រកាស​ដំណឹង​ល្អ​»​ឡើយ។ (​រ៉ូម ១៥:១៦​) ដើម្បី​ក្លាយ​ទៅ​ជា​«​អ្នក​ធ្វើ​ការ​ដែល​គ្មាន​ហេតុ​អៀន​ខ្មាស​»​ យើង​នឹង​ខំ​ព្យាយាម​ក្លាយ​ទៅ​ជា​អ្នក​ប៉ិនប្រសប់​ក្នុង​ការ​ប្រើ​ឧបករណ៍​របស់​យើង។—២ធី. ២:១៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក