សូមរក្សាទុក
តើអ្នកកំពុងប្រើសៀវភៅស្តើងទាំងនេះឬទេ?
គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
បានត្រូវរៀបចំឡើងដើម្បីទាក់ទាញចិត្ត អ្នកដែលមិនសូវស្គាល់អំពីគម្ពីរ ជាពិសេសអ្នកដែលមិនកាន់សាសនាគ្រិស្ត
វិធីស្នើផ្ដល់: «យើងចង់ដឹងយោបល់របស់លោកអ្នកស្តីអំពីអ្វីដែលបានចែងនៅក្នុងគម្ពីរ (ឬក្នុងសៀវភៅបរិសុទ្ធនេះ)។ [សូមអាន ទំនុកតម្កើង ៣៧:១១ ដែលមាននៅភាគទី១១] តើលោកអ្នកគិតថាផែនដីនឹងក្លាយទៅជាយ៉ាងណាពេលដែលទំនាយនេះបានសម្រេច? [ទុកឲ្យគេឆ្លើយ] នេះជាឧទាហរណ៍មួយដែលបង្ហាញអំពីសេចក្ដីសង្ឃឹម និងការសម្រាលទុក្ខដែលមនុស្សទាំងអស់អាចទទួលបានពីគម្ពីរ មិនថាពួកគេមានវប្បធម៌និងជំនឿសាសនាអ្វីក៏ដោយ»។ សូមអានសេចក្ដីផ្ដើមដែលមាននៅទំព័រទី៣ ហើយស្នើផ្ដល់សៀវភៅស្តើងនេះ។
សូមសាកល្បងវិធីនេះ: បើអ្នកកំពុងដឹកនាំការសិក្សាគម្ពីរដោយប្រើសៀវភៅព្រះគម្ពីរបង្រៀន ជាមួយបុគ្គលម្នាក់ដែលមិនកាន់សាសនាគ្រិស្ត សូមចំណាយពេលពីរបីនាទីមុនពេលចាប់ផ្ដើមបង្រៀន ឬពេលបញ្ចប់ការសិក្សានីមួយៗ ដើម្បីពិភាក្សាមេរៀនមួយពីសៀវភៅស្តើងនេះដើម្បីជួយគាត់ឲ្យយល់ត្រួសៗអំពីគម្ពីរ។
លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ!
បានត្រូវរៀបចំឡើងដើម្បីទាក់ទាញចិត្ត អ្នកដែលមានកម្រិតវប្បធម៌ទាប ឬមិនសូវចេះអក្សរ
វិធីស្នើផ្ដល់: «តើលោកអ្នកគិតថា យើងអាចក្លាយទៅជាមិត្តសម្លាញ់របស់ព្រះដែលបានបង្កើតអ្វីទាំងអស់បានឬទេ? [ទុកឲ្យគេឆ្លើយ] គម្ពីរប្រាប់អំពីបុគ្គលជាច្រើនដែលមានចំណងមិត្តភាពជាមួយព្រះ។ [សូមអាន យ៉ាកុប ២:២៣] ខគម្ពីរនេះប្រាប់អំពីបុរសម្នាក់ឈ្មោះអាប្រាហាំដែលព្រះបានចាត់ទុកគាត់ជាមិត្តសម្លាញ់របស់លោក។ សៀវភៅស្តើងនេះបានរៀបចំឡើងដើម្បីជួយយើងឲ្យយល់អំពីរបៀបដែលយើងអាចក្លាយទៅជាមិត្តសម្លាញ់របស់ព្រះ ហើយពន្យល់ប្រាប់អំពីប្រយោជន៍ដែលមកពីការធ្វើជាសម្លាញ់របស់ព្រះ»។
សូមសាកល្បងវិធីនេះ: ពេលជួបគេជាលើកដំបូង ឬពេលត្រឡប់ទៅជួប សូមបង្ហាញរបៀបសិក្សាគម្ពីរ ដោយពិភាក្សាជាមួយគ្នាអំពីមេរៀនទី១ទាំងមូល ឬផ្នែកខ្លះនៃមេរៀននោះ។
របៀបទទួលបានជីវិតដ៏គាប់ចិត្ត
បានត្រូវរៀបចំឡើងដើម្បីទាក់ទាញចិត្ត អ្នកដែលមិនចាប់អារម្មណ៍នឹងសាសនា
វិធីស្នើផ្ដល់: «ប្រហែលលោកអ្នកយល់ស្របថា មនុស្សទាំងអស់ចង់មានជីវិតដែលគាប់ចិត្តជាង។ ជួនកាលយើងទាំងអស់គ្នាមានបញ្ហាដែលនាំឲ្យគ្មានសុភមង្គល។ ពេលដែលយើងមានបញ្ហា យើងប្រហែលជាសុំយោបល់ពីញាតិសន្ដាន ឬមិត្តភក្ដិដែលគួរឲ្យទុកចិត្ត ឬស្រាវជ្រាវនៅបណ្ណាល័យ ឬតាមរយៈអ៊ីនធឺណិត។ តើលោកអ្នកធ្លាប់រកឃើញយោបល់ដ៏ល្អពីប្រភពណា? [ទុកឲ្យគេឆ្លើយ] អ្នកខ្លះមានការភ្ញាក់ផ្អើលដោយឃើញមានយោបល់ល្អក្នុងគម្ពីរ។ សូមមើលឧទាហរណ៍មួយ។ [បង្ហាញម្ចាស់ផ្ទះជំពូកទី២ ហើយអានបទគម្ពីរមួយដែលបានដកស្រង់] សៀវភៅស្តើងនេះរៀបចំឡើងដើម្បីពន្យល់របៀបដែលយើងអាចមានជីវិតដ៏គាប់ចិត្តជាង»។
សូមសាកល្បងវិធីនេះ: បើម្ចាស់ផ្ទះព្រមទទួលសៀវភៅស្តើងនេះ សូមនិយាយថា៖ «មនុស្សជាច្រើនបានឮថា អ្វីដែលគម្ពីរបានសរសេរច្រើនតែមិនត្រឹមត្រូវ។ ពេលខ្ញុំត្រឡប់មកវិញ ខ្ញុំចង់បង្ហាញលោកអ្នកនូវឧទាហរណ៍មួយដែលបង្ហាញថាគម្ពីរត្រឹមត្រូវតាមវិទ្យាសាស្ត្រ។ ប្រហែលជាចំណុចនេះធ្វើឲ្យលោកអ្នកចាប់អារម្មណ៍»។ ពេលអ្នកត្រឡប់ទៅជួបវិញ សូមពិភាក្សាវគ្គ៤ នៅទំព័រ១២។
ផ្លូវឆ្ពោះទៅរកសុភមង្គលនិងសេចក្ដីសុខសាន្ត
បានត្រូវរៀបចំឡើងដើម្បីទាក់ទាញចិត្ត អ្នកដែលកាន់ពុទ្ធសាសនា
វិធីស្នើផ្ដល់សៀវភៅស្តើងដល់មនុស្សវ័យចាស់ដែលកាន់ពុទ្ធសាសនា: «ប្រហែលជាលោកអ្នកបានខ្វល់ខ្វាយដូចខ្ញុំដែរ អំពីគំនិតដ៏ថោកទាបដែលមានយ៉ាងសន្ធឹកនៅសព្វថ្ងៃនេះ និងឥទ្ធិពលដែលគំនិតទាំងនេះមានលើកូនចៅរបស់យើង។ លោកអ្នកគិតថា ហេតុអ្វីក៏មានអំពើប្រាសចាកសីលធម៌កាន់តែច្រើនឡើងក្នុងចំណោមពួកក្មេងៗដូច្នេះ? [ទុកឲ្យគេឆ្លើយ] តើលោកអ្នកដឹងថា រឿងនេះបានត្រូវទាយប្រាប់ក្នុងសៀវភៅមួយ ដែលបានសរសេរជាយូរយារមុនកំណើតសាសនាអ៊ីស្លាម សាសនាគ្រិស្ត និងសាសនាហិណ្ឌូឬទេ? [សូមអាន ធីម៉ូថេទី២ ៣:១-៣] សូមកត់សម្គាល់ថា ស្ថានភាពទាំងនេះនឹងមាននៅគ្រប់កន្លែង ទោះជាមនុស្សមានការយល់ដឹងកាន់តែច្រើនឡើងៗក៏ដោយ។ [សូមអាន ខ៧] ព័ត៌មានក្នុងសៀវភៅនេះបានជួយខ្ញុំឲ្យយល់អំពីសេចក្ដីពិត ដែលមនុស្សភាគច្រើនមិនដែលដឹងសោះ។ តើលោកអ្នកចង់អានឬទេ?»។
សូមសាកល្បងវិធីនេះ: ពេលត្រឡប់ទៅជួបលើកក្រោយ បន្ទាប់ពីបណ្ដុះចំណាប់អារម្មណ៍របស់ម្ចាស់ផ្ទះអំពីគម្ពីរហើយ សូមបង្ហាញគាត់នូវសំណួរដែលមាននៅខ្នងសៀវភៅ ហើយប្រាប់អំពីប័ណ្ណស្នើសុំសៀវភៅព្រះគម្ពីរបង្រៀន។ សូមពន្យល់ថាអ្នកបានយកសៀវភៅនេះមកជាមួយដែរ បើគាត់ចង់មើល។ បង្ហាញគាត់នូវមាតិកានៃអត្ថបទ ហើយពិភាក្សាវគ្គមួយឬពីរក្នុងជំពូកដែលគាត់ជ្រើសរើស។