កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី៣០ ខែមករា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣០ ខែមករា
ចម្រៀងលេខ៣០ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
fy ជំពូកទី១៥ វគ្គ៦-១៤ (២៥នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: អេសាយ ៤៣-៤៦ (១០នាទី)
ទី១: អេសាយ ៤៥:១៥-២៥ (៤នាទី ឬខ្លីជាង)
ទី២: របៀបដែលចិត្តអត់ធ្មត់របស់ព្រះនាំឲ្យមានសេចក្ដីសង្គ្រោះ—w០៦ ១/២ ទំព័រ២២-២៤ (៥នាទី)
ទី៣: ការជ្រមុជទឹកជាតម្រូវការមួយសម្រាប់គ្រិស្តសាសនិក—td៣ក (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
៥ នាទី: សេចក្ដីជូនដំណឹង។ ប្រើពាក្យផ្សាយគំរូនៅទំព័រ៤ សូមធ្វើការសម្ដែងអំពីរបៀបចាប់ផ្ដើមបង្រៀនគម្ពីរនៅថ្ងៃសៅរ៍ដំបូងក្នុងខែកុម្ភៈ។
១០ នាទី: «តើអ្នកមានទម្លាប់យ៉ាងដូចម្ដេច?»។ សំណួរនិងចម្លើយ។
២០ នាទី: តើអ្នកបានត្រៀមខ្លួនសម្រាប់ពេលមានគ្រោះថ្នាក់ ឬពេលត្រូវការនូវការសង្គ្រោះបន្ទាន់ឬទេ? សុន្ទរកថាដោយអ្នកចាស់ទុំ ផ្អែកលើ«សំនួរពីអ្នកអាន»ពីទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែតុលា ឆ្នាំ២០០៤ និងសន្លឹកបន្ថែមពីកិច្ចបម្រើព្រះរាជាណាចក្រយើង ខែវិច្ឆិកា ឆ្នាំ២០០៦។ សូមលើកទឹកចិត្តបងប្អូនទាំងអស់ឲ្យពិនិត្យមើលឡើងវិញដោយហ្មត់ចត់នូវអត្ថបទខាងលើ ដើម្បីធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន ស្តីអំពីការប្រើធាតុផ្សេងៗដែលចម្រាញ់ចេញពីសមាសធាតុសំខាន់ៗនៃឈាម ព្រមទាំងវិធីព្យាបាលផង។ ក្រោយមកគាត់អាចបំពេញលិខិតប្រគល់សិទ្ធិអំណាចតាមជម្រើសរបស់ខ្លួន។ រួមបញ្ចូលការសម្ដែងមួយ ដែលអ្នកផ្សាយពន្យល់អំពីគោលបំណងនៃលិខិតប្រគល់សិទ្ធិអំណាច ហើយជូនលិខិតប្រគល់សិទ្ធិអំណាចដល់គ្រូពេទ្យមួយសន្លឹកដើម្បីរក្សាទុក។
ចម្រៀងលេខ៤៣ និងសេចក្ដីអធិដ្ឋាន