អ្នកជិតខាងរបស់យើងត្រូវការឮអំពីដំណឹងល្អ
១ គឺជាបំណងរបស់ព្រះ ដើម្បីឲ្យ«មនុស្សទាំងអស់បានសង្គ្រោះ ហើយឲ្យបានស្ដាប់សេចក្ដីពិត»។ (ធីម៉ូថេទី១ ២:៤) «មនុស្សទាំងអស់» គឺរួមបញ្ចូលអ្នកជិតខាងទាំងអស់របស់យើង។ ការផ្សាយដំណឹងល្អប្រាប់ពួកគេ នោះត្រូវការសេចក្ដីចេះប្រែប្រួលក្នុងការនិយាយរបស់យើង ហើយយកចិត្តទុកដាក់នូវអ្វីៗ ដែលនឹងចាប់អារម្មណ៍នៃបុគ្គលនិមួយដែលយើងជួប។ (កូរិនថូសទី១ ៩:១៩-២៣) អង្គការរបស់ព្រះយេហូវ៉ាបានផ្ដល់ឲ្យឧបករណ៍ផ្សាយ ដែលអាចជួយយើងឲ្យទាក់ទាញចិត្តចំពោះអ្នកណា ដែល‹តម្រូវឲ្យទទួលជីវិតអស់កល្បជានិច្ច›។ (កិច្ចការ ១៣:៤៨) ចូរឲ្យយើងមើលនូវរបៀបដែលយើងអាចប្រើសៀវភៅស្តើងផ្សេងៗ កំឡុងខែកក្កដានិងសីហា ដើម្បីនិយាយអំពីសេចក្ដីត្រូវការខាងវិញ្ញាណនៃអ្នកជិតខាងរបស់យើង។
២ សៀវភៅស្តើងៗដែលនឹងត្រូវយកមកប្រើ: នៅបន្តបន្ទាប់នេះ អ្នកនឹងឃើញការឲ្យយោបល់ ដែលប្រហែលអាចយកមកប្រើពេលផ្ដល់ឲ្យសៀវភៅស្តើងណាមួយ។ យោបល់និមួយៗរួមបញ្ចូល (១) សំនួរដែលធ្វើឲ្យគិតសំរាប់ចាប់ផ្ដើមការសន្ទនា (២) ទីសំអាង ជាចំណុចនិយាយដែលអាចរកឃើញក្នុងសៀវភៅស្តើង និង (៣) បទគម្ពីរត្រឹមត្រូវដែលអាចអានក្នុងពេលការពិគ្រោះគ្នា។ អ្នកអាចបន្ថែមពាក្យរបស់អ្នក យោងទៅតាមការយកចិត្តទុកដាក់របស់បុគ្គលនោះ។ ចំពោះសៀវភៅស្តើងភាគច្រើន នោះមានកិច្ចបំរើព្រះរាជាណាចក្រយើង ដែលអ្នកអាចរកឃើញនូវរបៀបនិយាយដ៏ល្អិតល្អន់ថែមទៀត។
តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ?
តើអ្នកគិតថាមានសេចក្ដីសង្ឃឹមអ្វីដែលនឹងជួយមនុស្សណា ដែលបានត្រូវរងនឹងទុកទោស?—ទំព័រ ២៧-៨ វគ្គ ២៣-៧; អេសាយ ៦៥:១៧, ១៨, កិច្ចបំរើព្រះរាជាណាចក្រយើង ខែកក្កដា ឆ្នាំ១៩៩៧ ទំព័រ ៤
តើអ្វីជាគោលបំណងនៃជីវិត—តើអ្នកអាចស្វែងរកតាមរបៀបណា?
ហេតុអ្វីបានជាមនុស្សជាច្រើនសព្វថ្ងៃនេះ មើលទៅមិនពេញចិត្តនឹងជីវិតរបស់គេ?—ទំព័រ ២៩-៣០ វគ្គ២ ២៥-៦; ទំនុកដំកើង ១៤៥:១៦, កិច្ចបំរើព្រះរាជាណាចក្រយើង ខែកក្កដា ឆ្នាំ១៩៩៦ ទំព័រ ៤
ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍!
តើអ្នកដែលងឿងឆ្ងល់ថា តើព្រះយេស៊ូគ្រីស្ទកំពុងតែធ្វើអ្វីឥឡូវនេះទេ?—រូបភាព ៤១-២; វិវរណៈ ១១:១៥, កិច្ចបំរើព្រះរាជាណាចក្រយើង ខែសីហា ឆ្នាំ១៩៩៦ ទំព័រ ៨
រដ្ឋាភិបាលដែលនឹងនាំមកនូវទីមនោរម្យ។
តើអ្នកចង់ដឹងនូវព្រះរាជាណាចក្រដែលព្រះយេស៊ូគ្រីស្ទបានបង្គាប់ឲ្យយើងអធិស្ឋានឬទេ?—ទំព័រ ៣; ម៉ាថាយ ៦:៩, ១០, កិច្ចបំរើព្រះរាជាណាចក្រយើង ខែសីហា ឆ្នាំ១៩៩៦ ទំព័រ ៨
៣ សៀវភៅស្តើងឯទៀត: សន្លឹកបន្ថែមកិច្ចបំរើព្រះរាជាណាចក្រយើងខែមីនា ឆ្នាំ១៩៩៨ មានចុះប្រកាសនវត្ថុឯទៀត រួមបញ្ចូលសៀវភៅស្តើងដែលជាពិសេសធ្វើសំរាប់ផ្សាយដល់អ្នកកាន់ពុទ្ធសាសនា អ្នកកាន់សាសនាហិណ្ឌូ អ្នកកាន់សាសនាយូដា ហើយអ្នកកាន់សាសនាម៉ូស្លិម។ ពេលដែលកាលៈទេសៈហុចឲ្យ នោះអាចផ្ដល់សៀវភៅស្តើងទាំងអស់នេះ ទៅមនុស្សដែលយើងជួប។ អ្នកអាចពិនិត្យមើលការឲ្យយោបល់សាឡើងវិញនៅទំព័រ ៤-៦ ជាមួយសន្លឹកបន្ថែមទំព័រ ២១-៤ ក្នុងសៀវភៅ Reasoning ហើយរៀបចំការនិយាយដែលនឹងទាញចិត្តមនុស្សទាំងនេះ។
៤ ការសិក្សាសៀវភៅស្តើង: គោលបំណងក្នុងកិច្ចបំរើ គឺដើម្បីចាប់ផ្ដើមការសិក្សាព្រះគម្ពីរជានិច្ច មិនថាចាប់ផ្ដើមនៅដើមដំបូង ឬក៏ក្រោយពីបានត្រឡប់ទៅជួបវិញនោះទេ។ ដើម្បីសម្រេចនឹងគោលដៅនេះ ជាបន្តបន្ទាប់យើងមានសៀវភៅស្តើង ដែលស្រួលប្រើ សំរាប់ចាប់ផ្ដើមហើយបង្រៀនការសិក្សាតាមផ្ទះ:
តើព្រះតម្រូវអ្វីពីយើង?
តើអ្នកដឹងទេថា ក្នុងចំនួនដ៏ខ្លី៣០នាទីក្នុងមួយសប្ដាហ៍ ដែលមានរយៈ១៦សប្ដាហ៍ អ្នកអាចយល់គោលសំខាន់ៗនៃព្រះគម្ពីរ?—មេរៀន ២ វគ្គ ៦; ធីម៉ូថេទី២ ៣:១៦, ១៧; កិច្ចបំរើព្រះរាជាណាចក្រយើង ខែមីនា ឆ្នាំ១៩៩៧ ទំព័រ ៤
៥ ក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូនៃអ្នកជិតខាងដែលជាសាសន៍សាម៉ារី ទ្រង់ធ្វើឲ្យឃើញយ៉ាងច្បាស់ក្រឡែតថា អ្នកជិតខាងពិតនោះ គឺអ្នកណាដែលមានសេចក្ដីស្រឡាញ់ ហើយមានចិត្តសប្បុរសដើម្បីជួយគ្នាពេលមានការទុក្ខព្រួយ។ (លូកា ១០:២៧-៣៧) អ្នកជិតខាងរបស់យើងរស់នៅក្នុងសភាពទុក្ខព្រួយខាងវិញ្ញាណ។ ពួកគេត្រូវការឮដំណឹងល្អ។ សូមឲ្យយើងជួយទទួលយកភារកិច្ចនេះ ដើម្បីចែកដំណឹងល្អជាមួយគេ។ ដោយធ្វើបែបនេះ នោះបង្ហាញឲ្យឃើញថាយើងជាសិស្សដ៏ពិតរបស់ព្រះយេស៊ូគ្រីស្ទ។—ម៉ាថាយ ២៤:១៤; កាឡាទី ៥:១៤