សូមប្រើសៀវភៅស្តើងដើម្បីទាក់ទាញចិត្តគំនិតមនុស្ស
១ សេចក្ដីពិតនៃព្រះគម្ពីរគួរត្រូវសម្ដែង ដើម្បីទាក់ទាញចិត្តគំនិតមនុស្ស។ ពេលដែលព្រះយេស៊ូបានពន្យល់សេចក្ដីពិតដល់អ្នកស្ដាប់របស់ទ្រង់ ទ្រង់បានជ្រើសរើសរឿងណាដែលមានការចាប់អារម្មណ៍ ហើយជម្រុញទឹកចិត្តរបស់ពួកគេ។ (លូកា ២៤:១៧, ២៧, ៣២, ៤៥) ការមានជោគជ័យនៃកិច្ចបំរើរបស់យើង គឺពឹងពាក់ច្រើនទៅលើការខំប្រឹង ដើម្បីសម្គាល់សេចក្ដីត្រូវការខាងវិញ្ញាណនៃពួកអ្នកស្ដាប់របស់យើង។
២ សៀវភៅស្តើងអាចជាឧបករណ៍ដ៏មានប្រសិទ្ធិភាពសំរាប់ទាក់ទាញចិត្តគំនិតនៃអស់អ្នកណាដែលយើងជួបក្នុងកិច្ចបំរើផ្សាយ។ សូមគិតទុកជាមុនចំពោះអ្នកណាដែលប្រហែលនឹងចាប់អារម្មណ៍លើសារក្នុងសៀវភៅស្តើងនិមួយៗដែលកំពុងប្រើក្នុងខែសីហានេះ:
—តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ? មនុស្សណាដែលបានព្រួយបារម្ភខាងការចិញ្ចឹមខ្លួន ឬក៏អ្នកណាដែលពិសោធន៍សោកនាដកម្ម នោះនឹងអបអរសារពីការសម្រាលទុក្ខអំពីអនាគត ដែលរួចផុតពីការរងទុក្ខវេទនា។
—តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច? យុវជនណាដែលកំពុងតែគិតយ៉ាងប្រាកដប្រជាអំពីអនាគតរបស់គេ នឹងទទួលប្រយោជន៍ពីចម្លើយដែលមានមូលដ្ឋានពីព្រះគម្ពីរ ក្នុងសៀវភៅស្តើងនេះ។
—ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍! រូបភាពហើយនិងបទគម្ពីរជាច្រើន នឹងជួយពួកក្មេងៗ ហើយអ្នកណាដែលចេះអានតិចតួច ឲ្យយល់អំពីគោលបំណងរបស់ព្រះ។
—រដ្ឋាភិបាលដែលនឹងនាំមកនូវទីមនោរម្យ អ្នកណាដែលធ្លាប់មានការទាក់ទងជាមួយរដ្ឋាភិបាល ប្រហែលយកចិត្តទុកដាក់នូវរបៀប ដែលព្រះរាជាណាចក្រនឹងដោះស្រាយបញ្ហាដ៏ពិបាករបស់មនុស្ស។
៣ ចូរអ្នកធ្វើយ៉ាងណាឲ្យបានស្គាល់សៀវភៅស្តើងៗទាំងនេះ ហើយគិតធ្វើយ៉ាងណា ដើម្បីប្រើតាមកន្លែងផ្សាយរបស់អ្នកឲ្យបានប្រសើរ។ បើចង់បាននូវរបៀបនិយាយ សូមមើល កិច្ចបំរើព្រះរាជាណាចក្រយើង ខែកក្កដា ឆ្នាំ១៩៩៨នៅទំព័រខាងក្រោយ។ សូមឲ្យព្រះយេហូវ៉ាប្រទានពរដល់ការខំប្រឹងរបស់អ្នក ដើម្បីទាក់ទាញចិត្តគំនិតមនុស្ស។—ម៉ាកុស ៦:៣៤