បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៤/៩៧ ទំ. ១-៣
  • ជួយពួកអ្នកដែលឥតមានការពិសោធឲ្យយល់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ជួយពួកអ្នកដែលឥតមានការពិសោធឲ្យយល់
  • ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • របៀបប្រើសៀវភៅស្ដើងព្រះមានដំណឹងល្អសម្រាប់យើង!
    ២០១៣ កិច្ចបម្រើព្រះ
  • តើអ្នកកំពុងតែប្រើសៀវភៅស្ដើងតម្រូវ ដើម្បីចាប់ផ្ដើមការសិក្សាទេ?
    ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • សៀវភៅស្ដើងថ្មីនឹងត្រូវស្នើផ្ដល់!
    ២០១០ កិច្ចបម្រើព្រះ
  • តើអ្នកកំពុងប្រើសៀវភៅស្ដើងទាំងនេះឬទេ?
    ២០១២ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៤/៩៧ ទំ. ១-៣

ជួយ​ពួក​អ្នក​ដែល​ឥត​មាន​ការ​ពិសោធ​ឲ្យ​យល់

១ តាម​រយៈ​កិច្ចការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស យើង​អាច​បង្រៀន​ពួក​អ្នក​ដទៃ​អំពី​អ្វី​ដែល​ព្រះ​តម្រូវ​ពី​គេ។ (ម៉ាថាយ ២៨:១៩, ២០) ការ​ខំ​ប្រឹង​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស កំពុង​តែ​កើត​មាន​ឡើង​ពាស​ពេញ​​ពិភពលោក ដោយ​ស្មរបន្ទាល់​ជាង​ប្រាំ​លាន​នាក់។ ការ​ជោគជ័យ​មិន​មែន​ស្រេច​ទៅ​លើ​ម៉ោង​ដែល​បាន​ចំណាយ ចំនួន​ប្រកាសនវត្ថុ ឬ​ចំនួន​សិស្ស​ព្រះ​គម្ពីរ​នោះ​ទេ។ យើង​សម្រេច​គោល​បំណង​របស់​យើង ពេល​ដែល​មនុស្ស​យល់ ហើយ​ប្រព្រឹត្ត​តាម​អ្វី​ដែល​គេ​បាន​រៀន។

២ ជួយ​អ្នក​ដទៃ​ខាង​វិញ្ញាណ​ទាក់ទង​នឹង​ការ​ធ្វើ​ឲ្យ​‹មនុស្ស​ដែល​ឥត​មាន​ការ​ពិសោធ​ឲ្យ​យល់›។ (ទំនុកដំកើង ១១៩:១៣០) គេ​នឹង​មាន​ចិត្ត​ចាប់​អារម្មណ៍​ឡើង ហើយ​នឹង​បាន​ជំរុញ​ឲ្យ​ធ្វើ​អ្វី​មួយ បើសិន​ជា​គេ​‹យល់​នូវ​អ្វី​ដែល​គេ​រៀន›។ (ម៉ាថាយ ១៥:១០) កាល​ដែល​កិច្ចការ​យើង​លូត​លាស់​ទៅ​មុខ​ហើយ​កើន​ឡើង​កាន់​តែ​ច្រើន​ឡើងៗ យើង​នឹង​ឃើញ​នូវ​សេចក្ដី​តម្រូវ​ឲ្យ​និយាយ​និង​បង្រៀន​ឲ្យ​ស្រួល​យល់​ថែម​ទៀត។ ហេតុ​នោះ​ហើយ​បាន​ជា​សមាគម​បាន​បោះ​ពុម្ព​សៀវភៅ​ស្តើង តើ​ព្រះ​តម្រូវ​អ្វី​ពី​យើង? សៀវភៅ​ស្តើង​នេះ​មាន​មុខ​វិជ្ជា​រៀន​សូត្រ​ដ៏​ទូលំទូលាយ ដែល​មាន​សេចក្ដី​បង្រៀន​ដ៏​សំខាន់ៗពី​ព្រះ​គម្ពីរ។ មេ​រៀន​គឺ​ខ្លី ពាក្យ​ដែល​ប្រើ​គឺ​ឥត​ស្មុគស្មាញ ហើយ​ដំបូន្មាន​ក៏​ងាយ​យល់ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ពេញ​ចិត្ត​នឹង​សៀវភៅ​ស្តើង​នេះ។

៣ សៀវភៅ​ស្តើង​នេះ​នឹង​យក​មក​ប្រើ​ជា​មួយ​ទស្សនាវដ្ដី​ក្នុង​ខែ​មេសា និង​​ខែ​ឧសភា។ ពេល​ដែល​អ្នក​គ្រោង​ការណ៍​កិច្ច​បំរើ​ផ្សាយ​ប្រចាំ​អាទិត្យ គឺ​ត្រូវ​បាន​ណែនាំ​ថា អ្នក​ត្រូវ​រៀប​ចំ​ប្រើ​ទស្សនាវដ្ដី​រៀង​រាល់​ថ្ងៃ​សៅរ៍​តាម​ធម្មតា ប៉ុន្តែ​ប្រើ​សៀវភៅ​ស្តើង​នេះ​ក្នុង​ការ​ផ្សាយ​របស់​អ្នក​ក្នុង​ថ្ងៃ​ទាំង​ឡាយ​នៃ​សប្ដាហ៍។ សូម​យក​សៀវភៅ​ស្តើង ទៅ​ឲ្យ​អ្នក​ណា​ដែល​ធ្លាប់​យក​ប្រកាសនវត្ថុ​នៅ​ពេល​មុនៗ។ សូម​ចាំ​ថា នេះ​ជា​ការ​ពិសេស​មួយ​សំរាប់​បង្រៀន​កូន​ក្មេង មនុស្ស​និយាយ​ភាសា​បរទេស ហើយ​និង​ជា​មួយ​អ្នក​ណា​ដែល​មិន​សូវ​មាន​សមត្ថ​ភាព​ខាង​អាន​អក្សរ។

៤ ប្រើ​ពាក្យ​ផ្ដើម​ដែល​ស្រួល​យល់៖ ពេល​ប្រគល់​ឲ្យ​សៀវភៅ​ស្តើង​តម្រូវ សូម​បើក​ទៅ​ទំព័រ​២ ដែល​ពន្យល់​ថា «សៀវភៅ​ស្តើង​នេះ​បាន​ត្រូវ​រៀប​ចំ​ឡើង​ជា​សៀវភៅ​សិក្សា​ព្រះ​គម្ពីរ»។ សូម​មើល​វគ្គ​ទី​៣​ក្នុង​ទំព័រ ៣ ដើម្បី​បង្ហាញ​នូវ​មូលហេតុ​ដែល​បុគ្គល​ម្នាក់​គួរ​រៀន​សូត្រ​ព្រះ​គម្ពីរ។ ចូរ​ធ្វើ​ឲ្យ​គាត់​ចាប់​អារម្មណ៍​ដោយ​បង្ហាញ​អំពី​ចំណង​ជើង​មេ​រៀន​ខ្លះៗ ដែល​លាត​ត្រដាង​នូវ​សេចក្ដី​ពិត​ព្រះ​គម្ពីរ​ដ៏​ស្រួល​យល់។ ចូរ​បង្ហាញ​នូវ​របៀប​ដែល​សៀវភៅ​ស្តើង​នេះ ធ្វើ​ឲ្យ​ការ​រៀន​សូត្រ​ជា​អ្វី​ដ៏​កំសាន្ត​មួយ ហើយ​សូម​ផ្ដល់​នូវ​ការ​ជួយ​ផ្ទាល់​ខ្លួន​ចំពោះ​បុគ្គល​នោះ​ផង។

៥ ដឹក​នាំ​ការ​បង្រៀន​ដ៏​លូត​លាស់៖ គោល​បំណង​របស់​យើង មិន​គ្រាន់​តែ​ដឹក​នាំ​ការ​បង្រៀន​ទេ—យើង​ចង់​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស ជា​មួយ​អ្នក​ណា​ដែល​នឹង​ក្លាយ​ទៅ​ជា​អ្នក​គាំទ្រ​ម៉ឺងម៉ាត់​ចំពោះ​ការ​ថ្វាយ​បង្គំ​ពិត។ សៀវភៅ​ស្តើង​នេះ​អាច​បង្រៀន​ក្នុង​រវាង​បី​បួន​អាទិត្យ ហើយ​នេះ​ជា​ការ​ដឹក​នាំ​ចូល​ទៅ​រៀន​​សៀវភៅ​ចំណេះ។ (សូម​មើល​កំណត់​ចំណាំ​នៅ​ទំព័រ៣១) មុន​ដំបូង យើង​ត្រូវ​ជួយ​សិស្ស​ឲ្យ​កត់​សម្គាល់​អង្គការ​របស់​ព្រះ​យេហូវ៉ា។ (សូម​មើល​​សៀវភៅ​Reasoning​នៅ​ទំព័រ២៨៣​-​៤) ចូរ​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​កិច្ច​ប្រជុំ​សំរាប់​​ក្រុមជំនុំ ហើយ​ពន្យល់​ថា ការ​មក​ប្រជុំ​នឹង​ជួយ​គេ​ឲ្យ​យល់​បាន​ច្បាស់​នូវ​របៀប​អនុវត្តន៍​ការ​ថ្វាយ​បង្គំ​ពិត។—ហេព្រើរ ១០:២៤, ២៥

៦ ការ​ចូល​រួម​ឲ្យ​បាន​ពេញលេញ​ក្នុង​ការ​ផ្សាយ​ដ៏​ពិសេស​នេះ ក្នុង​ខែ​មេសា​និង​ឧសភា គឺ​ប្រាកដ​ជា​ធ្វើ​ឲ្យ​យើង​មាន​អំណរ​ពី​ការ​ជួយ​បុគ្គល​ស្មោះ​ត្រង់​ទាំង​ឡាយ​ឲ្យ​‹ទទួល​ការ​យល់​ដឹង›​ដែល​នាំ​ឲ្យ​មាន​ជីវិត​។​—​សុភាសិត ៤:៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក