បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៤/៩៧ ទំ. ១-៣
  • មនុស្សជាច្រើនកំពុងតែបានរួមបញ្ចូល

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • មនុស្សជាច្រើនកំពុងតែបានរួមបញ្ចូល
  • ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ទាំងអស់គ្នាអាចចូលរួមកិច្ចការបង្កើតសិស្សថ្មី
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ច្រូតផលទៅតាមការខំប្រឹងផ្ទាល់ខ្លួន
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ខែមេសាជាពេលដែល‹ឲ្យយើងធ្វើការនឿយហត់ ព្រមទាំងខំប្រឹងប្រែងផង›
    ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរបន្ដ«ពង្រឹងកម្លាំងគ្នាទៅវិញទៅមក»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
មើលបន្ថែមទៀត
១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៤/៩៧ ទំ. ១-៣

មនុស្ស​ជា​ច្រើន​កំពុង​តែ​បាន​រួម​បញ្ចូល

១ ដូច​ជា​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​សតវត្ស​ទី​មួយ ការ​លូត​លាស់​នៃ​ក្រុមជំនុំ​គ្រីស្ទាន​ដែល​យើង​ពិសោធ​នៅ​សព្វ​ថ្ងៃ​នេះ ក៏​មាន​ភាព​ចំរើន​អស្ចារ្យ​ដែរ។ (កិច្ចការ ២:៤១; ៤:៤) នៅ​ឆ្នាំ​មុន មាន​សិស្ស​ថ្មីៗចំនួន​៣៦៦,៥៧៩​នាក់​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ជា​មធ្យម​មាន​បុគ្គល​ចំនួន​ជាង​​១,០០០​នាក់​ដែល​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ក្នុង​មួយ​ថ្ងៃ! គឺ​មាន​ចំនួន​ជាង​មួយ​លាន​នាក់​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ក្នុង​ពេល​បី​ឆ្នាំ​កន្លង​ទៅ​នេះ។ ពិត​ណាស់ ព្រះ​យេហូវ៉ា​បាន​បន្ត​ការ​រួម​បញ្ចូល​មនុស្ស​ជឿ​ជា​ច្រើន​ថែម​ទៀត។—កិច្ចការ ៥:១៤

២ ពួក​អ្នក​ថ្មីៗជា​ច្រើន ដែល​ខ្វះ​ខាត​នូវ​ការ​ពិសោធ​ក្នុង​ជីវិត​គ្រីស្ទាន​ត្រូវ​ការ​ជំនួយ និង​ការ​ហ្វឹកហ្វឺន​ពី​បុគ្គល​ដែល​មាន​ជំនឿ​រ៉ឹង​មាំ។ (រ៉ូម ១៥:១) ក្នុង​ចំណោម​គ្រីស្ទាន​ពី​ជំនាន់​ដើម​មាន​បុគ្គល​ខ្លះ សូម្បី​តែ​បាន​ធ្វើ​បុណ្យ​​ជ្រមុជ​ទឹក​រាប់​ឆ្នាំ​ហើយ​ក៏​ដោយ​ ក៏​នៅ​តែ​មិន​ព្រម «ខំ​ឲ្យ​ជឿន​ទៅ​មុខ ដរាប​ដល់​ពេញ​ខ្នាត»​នោះ​ឡើយ។ (ហេព្រើរ ៥:១២; ៦:១) ដោយ​ហេតុ​នោះ​ហើយ​បាន​ជា​នៅ​ក្នុង​សំបុត្រ​ដល់​ពួក​ហេព្រើរ ប៉ុល​បាន​សម្ដែង​នូវ​គោល​ខ្លះៗដែល​ជន​គ្រីស្ទាន​ត្រូវ​ការ​លូត​លាស់​ខាង​វិញ្ញាណ​របស់​គេ។ តើ​ផ្នែក​លូត​លាស់​ទាំង​នេះ​ជា​អ្វី ហើយ​តើ​ជំនួយ​ដែល​ត្រូវ​ការ​អាច​ផ្ដល់​ឲ្យ​ដោយ​បែប​ណា​បាន?

៣ ចូរ​ឲ្យ​មាន​ទម្លាប់​សិក្សា​ល្អ៖ ស្រប​និង​ការ​ណែនាំ​របស់​ប៉ុល ដើម្បី​ឲ្យ​បាន​ជា​សិស្ស​ល្អ​ម្នាក់​នេះ​តម្រូវ​ឲ្យ​គេ​សិក្សា​ដ៏​សកម្ម រៀន​សា​ឡើង​វិញ ព្រម​ទាំង​ប្រើ​ប្រាស ​«អាហារ​រឹង» ដែល​បាន​ផ្ដល់​មក​ដោយ​អង្គការ​របស់​ព្រះ​យេហូវ៉ា។ (ហេព្រើរ ៥:១៣, ១៤; សូម​មើល ប៉មយាម ១៥ សីហា ១៩៩៣ ទំព័រ ១៣​-​១៦) ដោយ​ផ្ដើម​ការ​សន្ទនា​ខាង​វិញ្ញាណ​ជា​មួយ​នឹង​អ្នក​ដែល​មាន​ជំនឿ​ថ្មី ព្រម​ទាំង​ចែក​ចាយ​សេចក្ដី​ពិត​ដែល​អ្នក​បាន​រក​ឃើញ ដោយសារ​ការ​ស្រាវជ្រាវ​របស់​អ្នកៗ ​ប្រហែល​ជា​អាច​ជំរុញ​ទឹក​ចិត្ត​គេ​ឲ្យ​មាន​ទម្លាប់​សិក្សា​ល្អ​ដែរ។ ជា​រឿយៗ អ្នក​ប្រហែល​ជា​អាច​អញ្ជើញ​បុគ្គល​ថ្មី​ណា​ម្នាក់​ដើម្បី​មក​ចូល​រួម​ក្នុង​ការ​សិក្សា​ប្រចាំ​គ្រួសារ​របស់​អ្នក។

៤ សូម​មក​ប្រជុំ​ឲ្យ​បាន​ទៀងទាត់៖ គំរូ​ដ៏​​ស្មោះ​ត្រង់​របស់​អ្នក ព្រម​ទាំង​ពាក្យ​លើក​ទឹក​ចិត្ត​ដ៏​ជា​ទី​ស្រឡាញ់​នឹង​ជួយ​សមាជិក​ថ្មី​នៃ​ក្រុមជំនុំ​ឲ្យ​ជៀស​វាង​ផ្នែក​ព្រួយ​បារម្ភ​មួយ​ទៀត​ដែល​ប៉ុល​មាន​វាចា​មក—គឺ​‹ទម្លាប់›​ដូច​អ្នក​ខ្លះ​ដែល​ខាន​មក​ប្រជុំ​គ្រីស្ទាន។ (ហេព្រើរ ១០:២៤, ២៥) ជួយ​គេ​ឲ្យ​យល់​ឃើញ​ថា កិច្ច​ប្រជុំ​គឺ​ជា​ខ្សែ​ជីវិត​នៃ​វិញ្ញាណ​ដល់​ក្រុមជំនុំ។ ផ្ដើម​គំនិត​ដើម្បី​ធ្វើ​ឲ្យ​គេ​មាន​ចិត្ត​ស្វាគមន៍​ដូច​ជា​ផ្នែក​នៃ​ភាតរភាព​របស់​យើង​ដែរ។

៥ ចូល​មក​ជិត​ព្រះ​យេហូវ៉ា​ដោយ​មាន​ការ​ទុក​ចិត្ត៖ ដើម្បី​ឲ្យ​ឈ្នះ​លើ​ភាព​​ទន់ខ្សោយ​ខាង​វិញ្ញាណ​ព្រម​ទាំង​គុណ​វិបត្ដិ​ប្រចាំ​ខ្លួន​យើងៗ ត្រូវ​ស្វែង​រក​ព្រះ​យេហូវ៉ា​ដោយ​ការ​អធិ​ស្ថាន បញ្ចេញ​ប្រាប់​ទ្រង់​ពី​គំនិត​ដ៏​ជ្រៅ​របស់​អ្នក ព្រម​ទាំង​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ព្រួយ​បារម្ភ។ អ្នក​ថ្មីថ្មោង​ត្រូវ​រៀន​ថា ដោយ​ការ​អង្វរ​ឲ្យ​​ព្រះ​យេហូវ៉ា​ជួយ ដូច​ជា​ប៉ុល​បាន​ជំរុញ​លើក​ទឹក​ចិត្ត​មក​ថា គេ​មិន​ចាំបាច់​មាន​ចិត្ត​រអាក់រអួល​ឡើយ។ (ហេព្រើរ ៤:១៥, ១៦; ១០:២២) ប្រាប់​គេ​ពី​ការ​ពិសោធ​របស់​អ្នក​ក្នុង​រឿង​នេះ នឹង​ជួយ​ពង្រឹង​ការ​ទុក​ចិត្ត​អ្នក​ថ្មីថ្មោង ថា​ព្រះ​យេហូវ៉ា​ឮ​ពាក្យ​អធិស្ឋាន​ដែល​មាន​ក្នុង​ចិត្ត​គេ។

៦ លៃ​ទុក​ពេល​សំរាប់​កិច្ច​បំរើ​ផ្សាយ៖ ប៉ុល​ក៏​បាន​បង្ហាញ​ថា នៅ​ពេល​ដែល​យើង​‹ថ្វាយ​ពាក្យ​សរសើរ​ទុក​ជា​គ្រឿង​បូជា​ដល់​ព្រះ​ជានិច្ច› នេះ​ជា​អ្វី​ដែល​ពង្រឹង​ខាង​វិញ្ញាណ។ (ហេព្រើរ ១៣:១៥) តើ​អ្នក​អាច​អញ្ជើញ​សិស្ស​ថ្មី​ឲ្យ​ចូល​រួម​ជា​មួយ​អ្នក​ក្នុង​ការ​រៀប​ចំ​របស់​អ្នក​ប្រចាំ​សប្ដាហ៍​សំរាប់​កិច្ច​ផ្សាយ​បំរើ​បាន​ទេ? ប្រហែល​ជា​អ្នក​ទាំង​ពីរ​អាច​ហាត់​ការ​ផ្ដើម​និយាយ​សំរាប់​ការ​ផ្ដល់​ប្រកាសនវត្ថុ ឬ​ពិចារណា​លក្ខណៈ​ផ្សេង​ទៀត​នៃ​កិច្ច​បំរើ​ផ្សាយ ដែល​ពួក​អ្នក​ផ្សាយ​ថ្មី​មិន​ទាន់​បាន​សាកល្បង។

៧ ហ្វូង​មនុស្ស​ដែល​កំពុង​តែ​ចូល​មក​នោះ ជា​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​សេចក្ដី​អរ​ណាស់។ ដោយសារ​យើង​ចំណាយ​ខ្លួន​យើង​ក្នុង​ការ​អប់រំ​ហើយ​ដាស់​តឿន​ពួក​សមាជិក​ថ្មី​ក្នុង​ក្រុមជំនុំ នោះ​នឹង​ជួយ​ពួក​គេ​ឲ្យ​ស្ថាបនា​ជំនឿ​មុត​មាំ ដែល​ត្រូវ​ការ​ចាំបាច់​ដើម្បី​​‹ឲ្យ​បាន​សង្គ្រោះ​ជីវិត​របស់​គេ›។—ហេព្រើរ ៣:១២, ១៣; ១០:៣៩

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក