បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៧/៩៧ ទំ. ៣-៤
  • ជួយអ្នកដទៃស្វែងរកការសម្រាលទុក្ខ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ជួយអ្នកដទៃស្វែងរកការសម្រាលទុក្ខ
  • ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • របៀបប្រើសៀវភៅស្ដើងព្រះមានដំណឹងល្អសម្រាប់យើង!
    ២០១៣ កិច្ចបម្រើព្រះ
  • សៀវភៅស្ដើងថ្មីនឹងត្រូវស្នើផ្ដល់!
    ២០១០ កិច្ចបម្រើព្រះ
  • តើអ្នកកំពុងប្រើសៀវភៅស្ដើងទាំងនេះឬទេ?
    ២០១២ កិច្ចបម្រើព្រះ
  • សូមទុកចិត្ដលើព្រះយេហូវ៉ាបង្កើតឲ្យមានការលូតលាស់
    ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៧/៩៧ ទំ. ៣-៤

ជួយ​អ្នក​ដទៃ​ស្វែង​រក​ការ​សម្រាល​ទុក្ខ

១ មនុស្ស​ជា​ច្រើន​ធុញទ្រាន់​ឮ​អំពី​មហន្តរាយ សង្គ្រាម បទ​ឧក្រិដ្ឋ និង​ការ​ឈឺ​ចាប់។ ការ​សម្រាល​ទុក្ខ ថ្វី​បើ​គ្មាន​នៅ​ក្នុង​របាយ​ការណ៍​សព្វ​ថ្ងៃ​នេះ គឺ​ជា​អ្វី​ដែល​មនុស្ស​ជាតិ​ត្រូវ​ការ​ជា​ខ្លាំង។ ការ​សម្រាល​ទុក្ខ​គឺ​មាន​ន័យ​ថា «ផ្ដល់​កម្លាំង​និង​សេចក្ដី​សង្ឃឹម» និង «សម្រាល​ការ​ទុក្ខ​ព្រួយ​ឬ​បញ្ហា»​នៃ​អ្នក​ឯ​ទៀត។ ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា យើង​មាន​សមត្ថ​ភាព​ជួយ​មនុស្ស​ជាតិ​តាម​របៀប​នេះ។ (កូរិនថូសទី២ ១:៣, ៤) សៀវភៅ​ស្តើង​នានា​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ​របស់​យើង ដែល​យើង​នឹង​ប្រើ​ក្នុង​ខែ​កក្កដា​និង​សីហា មាន​សារ​ដ៏​សម្រាល​ទុក្ខ​នៃ​សេចក្ដី​ពិត។ (រ៉ូម ១៥:៤) នេះ​ជា​យោបល់​ខ្លះ​ដែល​អាច​ប្រើ​ក្នុង​កាលៈទេសៈ​ផ្សេងៗ៖

២ ពត៌​មាន​ដ៏​ខ្លោចផ្សា​មួយ​អាច​ហុច​ឲ្យ​ឱកាស សំរាប់​ផ្សាយ​ហើយ​ជួយ​សម្រាល​ទុក្ខ​អ្នក​ដទៃ ប្រហែល​ជា​អ្នក​អាច​និយាយ​បែប​នេះ៖

▪ «ពេល​ដែល​មាន​សកម្មភាព​ទាំង​នោះ​កើត​ឡើង អ្នក​ខ្លះ​ឆ្ងល់ ថា​តើ​មាន​ព្រះ​ពិត​ឬ​ក៏​យ៉ាង​ណា ហើយ​ប្រសិន​បើ​មាន​មែន ថា​តើ​ទ្រង់​ពិត​ជា​ខ្វល់ខ្វាយ​នឹង​យើង​ទេ​មើល​ទៅ។ តើ​អ្នក​គិត​យ៉ាង​ណា​ដែរ? [អនុញ្ញាត​ឲ្យ​គេ​ឆ្លើយ] របៀប​មួយ​ដែល​អាច​កត់​សម្គាល់​ថា​តើ​មាន​ព្រះ គឺ​ដោយ​អនុវត្ត​តាម​គោលការណ៍​ដែល​បាន​ស្ថាបនា​យ៉ាង​ជាក់​ស្តែង​នេះ»។ សូម​អាន​ហេព្រើរ ៣:៤ ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា​របស់​របរ​នៅ​ជុំវិញ​យើង​ត្រូវ​ការ​អ្នក​បង្កើត។ រួច​និយាយ​ទៀត​ថា៖ «ខ្ញុំ​មាន​សៀវភៅ​ស្តើង​មួយ​ដែល​ខ្ញុំ​ដឹង​ថា អ្នក​នឹង​អាច​ទទួល​ការ​សម្រាល​ទុក្ខ​បាន។ គឺ​មាន​ចំណង​ជើង​ថា តើ​ព្រះ​ពិត​ជា​ស្រឡាញ់​យើង​មែន​ឬ? [សូម​អាន​សំនួរ​នៅ​លើ​ក្រប] គឺ​ជា​ភស្តុតាង​ដ៏​គួរ​ជឿ​ថា ព្រះ​មិន​គ្រាន់​តែ​មាន​ពិត​ទេ ប៉ុន្តែ​ទ្រង់​នឹង​បញ្ចប់​សភាព​អយុត្ដិធម៌​ដែល​យើង​ជួប​ប្រទះ​សព្វ​ថ្ងៃ​នេះ។ តើ​អ្នក​ចង់​ទុក​មើល​ទេ»? រៀប​ចំ​ការ​ត្រឡប់​ទៅ​ជួប​វិញ។

៣ ពេល​ត្រឡប់​ទៅ​ជួប​វិញ អ្នក​អាច​និយាយ​ថា៖

▪ «យើង​បាន​និយាយ​អំពី​ភស្តុតាង​នៃ​វិជ្ជមាន​របស់​ព្រះ ពេល​ដែល​ខ្ញុំ​បាន​ឲ្យ​សៀវភៅ​ស្តើង​តើ​ព្រះ​ពិត​ជា​ស្រឡាញ់​យើង​មែន​ឬ? ប្រហែល​ជា​អ្នក​បាន​ចាប់​ភ្លឹក​នូវ​ចំណុច​នេះ ក្នុង​ទំព័រ​៧។ [បង្ហាញ​រូបភាព​ហើយ​សង្ខេប​វគ្គ​១៥] នេះ​គឺ​គ្រាន់​តែ​ជា​ឧទាហរណ៍​មួយ ថា​ព្រះ​ដែល​មាន​ព្រះទ័យ​ខ្វល់ខ្វាយ គឺ​ពិត​ជា​មាន​មែន។ [សូម​អាន​វគ្គ​២៧ នៅ​ទំព័រ​៩] ការ​សិក្សា​ព្រះ​គម្ពីរ​ផ្ទាល់​ខ្លួន បាន​ជួយ​ខ្ញុំ​ដោះ​ស្រាយ​បញ្ហា​នៃ​ជីវិត​ដែល​មាន​រាល់​ថ្ងៃ ពីព្រោះ​នេះ​ផ្ដល់​នូវ​ទស្សនៈ​របស់​ព្រះ​ចំពោះ​រឿង​ទាំង​ឡាយ»។ បង្ហាញ​នូវ​របៀប​ដែល​យើង​បង្រៀន។

៤ ការ​ផ្សាយ​តាម​ទូរស័ព្ទ​អាច​ធ្វើ​ទៅ​បាន ដោយ​ប្រើ​សៀវភៅ​ស្តើង «តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត​—តើ​អ្នក​អាច​រក​ឃើញ​យ៉ាង​ដូច​ម្ដេច»? ក្រោយ​ពី​ជំ​រាប​សួរ​រួច​ហើយ អ្នក​អាច​និយាយ​ថា៖

▪ «ខ្ញុំ​ទូរស័ព្ទ​មក​អ្នក ដោយ​មាន​សារ​ដ៏​សំខាន់​មួយ ពីព្រោះ​ខ្ញុំ​មិន​អាច​ទៅ​ជួប​អ្នក​ដោយ​ផ្ទាល់​ខ្លួន​ទេ»។ សូម​អាន​វគ្គ​ទី​មួយ​នៅ​ទំព័រ​៤​ពី​សៀវភៅ​ស្តើង អាន​ដូច​ជា​អ្នក​និយាយ​ធម្មតា។ សួរ​គាត់​ថា​តើ​គាត់​គិត​យ៉ាង​ណា​ដែរ ហើយ​អនុញ្ញាត​ឲ្យ​ឆ្លើយ។ «ខ្ញុំ​បាន​បើក​ព្រះ​គម្ពីរ​របស់​ខ្ញុំ​ទៅ​អេសាយ ៤៥:១៨។ ខ​នេះ​បង្ហាញ​ថា ផែនដី​ដែល​បាន​ត្រូវ​បង្កើត​មក គឺ​សម្រាប់​យើង។ តើ​ចង់​ឲ្យ​ខ្ញុំ​អាន​ជូន​អ្នក​បាន​ទេ»? ក្រោយ​មក ចូរ​ពន្យល់​នូវ​គោល​បំណង​នៃ​​សៀវភៅ​ស្តើង​នេះ ហើយ​សួរ​ពី​របៀប​ដែល​អ្នក​អាច​យក​សៀវភៅ​ស្តើង​នេះ​ទៅ​ឲ្យ​គាត់។

៥ នៅ​ពេល​ត្រឡប់​ទៅ​ជួប​លើក​ក្រោយ អ្នក​ប្រហែល​ចង់​ប្រើ​របៀប​នេះ​ដើម្បី​ចាប់​ផ្ដើម​ការ​សិក្សា៖

▪ «ខ្ញុំ​ចង់​បន្ថែម​លើ​ការ​សន្ទនា​ដែល​បាន​​ពិគ្រោះ​ពី​លើក​មុន ដោយ​បង្ហាញ​ពី​អ្នក​ណា​ដែល​អាច​ប្រាប់​យើង​អំពី​គោល​បំណង​នៃ​ជីវិត​។ [ចូរ​បង្រួម​វគ្គ​១​និង​២​នៅ​ទំព័រ​៦ ក្នុង​សៀវភៅ​ស្តើង​គោល​បំណង​នៃ​ជីវិត​] វិវរណៈ ៤:១១ ពន្យល់​ថា ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​យើង។ [សូម​អាន] ទ្រង់​ពិត​ជា​មាន​មូលហេតុ​ណា​មួយ​ហើយ​ពេល​បង្កើត​យើង​មក។ មនុស្ស​ជា​ច្រើន​ដែល​បាន​ដឹង​នូវ​មូលហេតុ​នេះ បាន​សិក្សា​បន្ទូល​របស់​ព្រះ ព្រះ​គម្ពីរ។ ខ្ញុំ​ចង់​ផ្ដល់​ឲ្យ​ឱកាស​នេះ​ដល់​អ្នក​ដែរ»។ ចូរ​ពន្យល់​ពី​របៀប​សិក្សា​តាម​ផ្ទះ​ដោយ​ឥត​គិត​ថ្លៃ ហើយ​រៀប​ចំ​ដើម្បី​ចាប់​ផ្ដើម​ការ​សិក្សា។

៦ របៀប​នេះ​ប្រហែល​ជា​មាន​ប្រយោជន៍​ដល់​អ្នក​ណា​ដែល​ខ្លាច​មនុស្ស​ស្លាប់៖

▪ «មនុស្ស​នៅ​ជុំវិញ​យើង មាន​ជំនឿ​ថា​មាន​ជីវិត​រស់​ក្រោយ​ពី​ស្លាប់។ មនុស្ស​ជា​ច្រើន​ជឿ​ថា វិញ្ញាណ​ដែល​ចេញ​ពី​រូប​កាយ​ពេល​ស្លាប់ ប្រហែល​ជា​ទៅ​ស្ថានសួគ៌​ឬ​អបាយភូមិ។ អ្នក​ខ្លះ​ខ្លាច​វិញ្ញាណ​បែប​នេះ ហើយ​ខំ​បណ្ដេញ​វា​ចេញ។ អ្នក​ខ្លះ​ទៀត​ខំ​ប្រឹង​ទាក់ទង​ជា​មួយ​វា។ តើ​អ្នក​គិត​យ៉ាង​ណា​ដែរ តើ​វា​អាច​ជួយ​អ្នក​ឬ​ក៏​ធ្វើ​ទុក្ខ​ដល់​អ្នក? តើ​ពិត​ជា​មាន​វិញ្ញាណ​នៃ​មនុស្ស​ស្លាប់​មែន​ឬ? [អនុញ្ញាត​ឲ្យ​ឆ្លើយ] ដើម្បី​ឆ្លើយ​សំនួរ​ទាំង​អស់​នេះ សៀវភៅ​ស្តើង វិញ្ញាណ​នៃ​មនុស្ស​ស្លាប់ នេះ​បាន​រៀប​ចំ​មក។ [ចូរ​បង្ហាញ​រូបភាព​និង​ចំណង​ជើង នៅ​ទំព័រ​៦​និង​១២] ដើម្បី​ឲ្យ​អ្នក​ជឿ​ពិត​ប្រាកដ​ចំពោះ​រឿង​ទាំង​អស់​នេះ ចូរ​រៀន​ពី​មូលហេតុ​ទាំង​ឡាយ​ដែល​បាន​ចែង​ប្រាប់​ក្នុង​សៀវភៅ​ស្តើង​នេះ។ អ្នក​អាច​ទទួល​សៀវភៅ​ស្តើង​មួយ​ក្បាល​សំរាប់​ខ្លួន​អ្នក ដោយ​ផ្ដល់​វិភាគទាន​តែ​បន្ដិច​បន្តួច​ប៉ុណ្ណោះ»។

៧ ពេល​ដែល​អ្នក​ត្រឡប់​ទៅ​ជួប​វិញ អ្នក​អាច​បង្ហាញ​រូបភាព នៅ​ទំព័រ​៦​ម្ដង​ទៀត នៃ​សៀវភៅ​ស្តើង «វិញ្ញាណ​នៃ​មនុស្ស​ស្លាប់» ហើយ​និយាយ​ថា៖

▪ «ខ្ញុំ​ជឿជាក់​ថា ក្នុង​ពេល​ដែល​អ្នក​រៀន​ពី​សៀវភៅ​ស្តើង​នេះ អ្នក​នឹង​ដឹង​នូវ​មូលហេតុ​ដែល​យើង​បាន​ដឹង​ជា​ប្រាកដ​ថា មនុស្ស​ស្លាប់​មិន​អាច​ធ្វើ​ទុក្ខ​ឬ​ក៏​ជួយ​យើង​បាន​ឡើយ។ ប៉ុន្តែ តើ​អ្នក​ចាប់​ភ្លឹក​នឹង​រូបភាព​នៅ​ទំព័រ​២៩​ទេ? [បើក​ទៅ​ទំព័រ​២៩ ហើយ​ពន្យល់​សង្ខេប​ពី​រូបភាព រួច​ហើយ​អាន​យ៉ូហាន ៥:២៨, ២៩​ពី​សៀវភៅ​ស្តើង] ប្រសិន​បើ​អ្នក​មាន​ចិត្ត​ចង់​ជួប​បុគ្គល​ដ៏​ជា​ទី​ស្រឡាញ់​របស់​អ្នក​ម្ដង​ទៀត សូម​ឲ្យ​ខ្ញុំ​ជួយ​អ្នក​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​លើ​ដំណើរ​រស់​ឡើង​វិញ»។ សុំ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ​ជា​មួយ​គាត់។

៨ សូម​ឲ្យ​យើង​ខំ​ប្រឹង​អស់​ពី​សមត្ថ​ភាព​ក្នុង​ខែ​ខាង​មុខ​នេះ ដើម្បី​យក​ត្រាប់​តាម​ព្រះ​យេស៊ូ ដោយ​​‹សម្រាល​ទុក្ខ​នៃ​អស់​អ្នក​ដែល​កាន់ទុក្ខ›។—អេសាយ ៦១:២

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក