ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | នាងអេសធើរ ១-៥
នាងអេសធើរបានការពាររាស្ត្រព្រះ
នាងអេសធើរបានបង្ហាញជំនឿនិងចិត្តក្លាហាន ពេលការពាររាស្ត្រព្រះ
ការបង្ហាញខ្លួននៅមុខស្តេចដោយគ្មានការអញ្ជើញ អាចមានទោសដល់ស្លាប់។ នាងអេសធើរមិនបានត្រូវស្តេចហៅទៅជួបអស់៣០ថ្ងៃហើយ
ស្តេចអ័ហាស៊ូរុសដែលតាមមើលទៅជាស៊ើកសេសទី១ ជាមនុស្សឆាប់ច្រឡោត ហើយឃោរឃៅ។ មានពេលមួយ ស្តេចនេះបានបញ្ជាឲ្យគេកាត់បុរសម្នាក់ជាពីរកំណាត់ ហើយដាក់បង្ហាញទុកជាការព្រមានដល់មនុស្សឯទៀត។ គាត់ក៏បានដកតំណែងអគ្គមហេសីពីវ៉ាសធីដែរ ពេលដែលនាងមិនបានស្ដាប់បង្គាប់គាត់
នាងអេសធើរត្រូវប្រាប់ការពិតថាខ្លួនជាជនជាតិយូដា ហើយនាងបញ្ជាក់ឲ្យស្តេចដឹងថាទីប្រឹក្សាដែលស្តេចទុកចិត្តនោះបានបោកបញ្ឆោតគាត់