ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | នាងអេសធើរ ៦-១០
នាងអេសធើរបានចាត់វិធានការដោយមិនគិតពីប្រយោជន៍ខ្លួនដើម្បីព្រះយេហូវ៉ានិងរាស្ត្ររបស់លោក
នាងអេសធើរបានការពារនាមព្រះយេហូវ៉ានិងរាស្ត្ររបស់លោក ដោយចិត្តក្លាហាននិងស្មារតីលះបង់ប្រយោជន៍ខ្លួន
ទោះជានាងអេសធើរនិងម៉ាដេកាយមានសុវត្ថិភាពក៏ពិតមែន តែជនជាតិយូដាស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ដោយសារហាម៉ានបានបញ្ជាឲ្យគេសម្លាប់ពួកគេទាំងអស់នៅគ្រប់កន្លែងក្នុងចក្រភពនោះ
នាងអេសធើរបានប្រថុយជីវិតទៅជួបស្តេចដោយគ្មានការអញ្ជើញ។ នាងបានយំសោកដោយគិតអំពីសាសន៍របស់នាង ហើយបានសុំស្តេចឲ្យដកការបញ្ជាប្រល័យពូជសាសន៍ចេញ
ច្បាប់ណាដែលចុះដោយឈ្មោះស្តេច មិនអាចលុបចោលបានទេ។ ដូច្នេះ ស្តេចបានផ្ដល់អំណាចឲ្យនាងអេសធើរនិងម៉ាដេកាយចេញច្បាប់ថ្មីមួយទៀត
ព្រះយេហូវ៉ាបានជួយរាស្ត្រលោកឲ្យទទួលជ័យជម្នះដ៏ធំ
សេចក្ដីប្រកាសទី២បានត្រូវចេញ ដើម្បីផ្ដល់សិទ្ធិឲ្យជនជាតិយូដាការពារខ្លួន
អ្នកជិះសេះយកសេចក្ដីប្រកាសទៅគ្រប់ខេត្តក្រុងក្នុងចក្រភព ហើយជនជាតិយូដាបានត្រៀមខ្លួនប្រយុទ្ធ
មនុស្សជាច្រើនឃើញទីសំអាងថាព្រះពេញចិត្តនឹងជនជាតិយូដា ហើយពួកគេបានចូលសាសនាយូដា