របៀបរស់នៅជាគ្រិស្តសាសនិក
របៀបប្រើកម្មវិធីJWបណ្ណាល័យ
សម្រាប់សិក្សា:
អានគម្ពីរនិងបទគម្ពីរប្រចាំថ្ងៃ
អានសៀវភៅប្រចាំឆ្នាំ ទស្សនាវដ្ដី និងសៀវភៅផ្សេងៗទៀត។ សូមចុចសញ្ញាចំណាំដើម្បីចំណាំកន្លែងដែលឈប់អាន
រៀបចំសម្រាប់កិច្ចប្រជុំ និងគូសចម្លើយលើអត្ថបទនានា
មើលវីដេអូ
នៅកិច្ចប្រជុំ:
បើកមើលបទគម្ពីរពេលអ្នកថ្លែងប្រាប់។ សូមបើកកន្លែង«ធ្លាប់មើល» ដើម្បីបើកមើលបទគម្ពីរដែលបានអានពីមុន
ជាជាងយកសៀវភៅជាច្រើនមកកិច្ចប្រជុំ សូមប្រើគ្រឿងអេឡិចត្រូនិករបស់អ្នកដើម្បីផ្ទៀងមើលព័ត៌មាននៅកិច្ចប្រជុំ និងដើម្បីច្រៀងចម្រៀង។ កម្មវិធីJWបណ្ណាល័យមានចម្រៀងថ្មីៗដែលមិនទាន់មានក្នុងសៀវភៅចម្រៀងនៅឡើយ
នៅកិច្ចបម្រើផ្សាយ:
បង្ហាញអ្នកចាប់អារម្មណ៍អ្វីមួយក្នុងកម្មវិធីJWបណ្ណាល័យ ហើយបង្ហាញគាត់របៀបថតចម្លងកម្មវិធីនេះ និងសៀវភៅផ្សេងៗចូលក្នុងគ្រឿងអេឡិចត្រូនិករបស់គាត់
ចុចសញ្ញាស្វែងរកដើម្បីរកខគម្ពីរណាមួយ។ បើខំរកពាក្យជាភាសាអង់គ្លេស តែមិនមានក្នុងសេចក្ដីបកប្រែពិភពលោកថ្មីកំណែថ្មីទេ សូមប្ដូរទៅគម្ពីរយោង (Reference Bible) រួចចុចស្វែងរកម្ដងទៀត
បង្ហាញវីដេអូ។ បើម្ចាស់ផ្ទះមានកូន អ្នកអាចបង្ហាញវីដេអូចូរធ្វើជាមិត្តសម្លាញ់ព្រះយេហូវ៉ា។ អ្នកក៏អាចបង្ហាញវីដេអូហេតុអ្វីគួររៀនគម្ពីរ? ដើម្បីបង្កើនចំណាប់អារម្មណ៍ម្ចាស់ផ្ទះឲ្យរៀនគម្ពីរដែរ។ បើអ្នកណាម្នាក់និយាយភាសាផ្សេង សូមបង្ហាញវីដេអូជាភាសារបស់គាត់
បង្ហាញបទគម្ពីរដល់បុគ្គលម្នាក់ក្នុងភាសាផ្សេងទៀតដោយប្រើសេចក្ដីបកប្រែដែលអ្នកបានថតចម្លងរួចហើយ ដោយចុចបើកបទគម្ពីរ និងចុចលើលេខខ រួចចុចលើសញ្ញា«គម្ពីរផ្សេងទៀត» ដើម្បីមើលខនោះជាភាសាឯទៀត