ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ទំនុកតម្កើង ៨៧-៩១
ចូរនៅជាប់ក្នុងទីកំបាំងនៃព្រះដ៏ខ្ពស់បំផុត
«ទីកំបាំង»របស់ព្រះយេហូវ៉ាផ្ដល់នូវសុវត្ថិភាព
នៅសព្វថ្ងៃនេះ ដើម្បីនៅក្នុងទីកំបាំងរបស់ព្រះយេហូវ៉ា យើងត្រូវប្រគល់ខ្លួនជូនលោក ហើយទទួលការជ្រមុជទឹក
ចំពោះអ្នកដែលមិនទុកចិត្តព្រះ ពួកគេមិនស្គាល់កន្លែងនេះឡើយ
អ្នកដែលនៅក្នុងទីកំបាំងរបស់ព្រះយេហូវ៉ា មិនទទួលឥទ្ធិពលពីអ្នកណាម្នាក់ឬពីអ្វីមួយ ដែលអាចធ្វើឲ្យជំនឿនិងសេចក្ដីស្រឡាញ់របស់ពួកគេចំពោះលោករសាយទៅនោះទេ
«នាយព្រាន»ប៉ុនប៉ងដាក់អន្ទាក់ដើម្បីចាប់យើង
សត្វស្លាបពូកែប្រុងប្រយ័ត្ន ដូច្នេះពិបាកដាក់អន្ទាក់ចាប់វាណាស់
នាយព្រានខំសិក្សាស្វែងយល់អំពីទម្លាប់របស់សត្វស្លាប ហើយរិះរកវិធីដាក់អន្ទាក់ចាប់ពួកវា
ដូច«នាយព្រាន»ដែរ សាថានខំស្វែងយល់អំពីរាស្ត្ររបស់ព្រះយេហូវ៉ា ហើយរៀបចំអន្ទាក់ផ្សេងៗដើម្បីបំផ្លាញចំណងមិត្តភាពរវាងពួកគេនិងលោក
សាថានបានប្រើអន្ទាក់បួនយ៉ាង ដូចជា៖
ការខ្លាចមនុស្ស
ការស្រឡាញ់ទ្រព្យសម្បត្ដិ
ការកម្សាន្តមិនសមរម្យ
ការខ្វែងគំនិតគ្នា