បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb16 សីហា ទំ. ៨
  • ចូរបង្រៀនសេចក្ដីពិត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរបង្រៀនសេចក្ដីពិត
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៦)
  • អត្ថបទស្រដៀងគ្នា
  • ការសន្ទនាគំរូ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
  • ពាក្យផ្សាយគំរូ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៦)
  • ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយបង្កើតពាក្យផ្សាយរបស់ខ្លួនសម្រាប់ស្នើផ្ដល់ទស្សនាវដ្ដី
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៦)
  • ពាក្យផ្សាយគំរូ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៦)
mwb16 សីហា ទំ. ៨

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចូរ​បង្រៀន​សេចក្ដី​ពិត

ចាប់​ពី​ខែ​កញ្ញា​ទៅ កិច្ច​បម្រើ​និង​ជីវិត កំណត់​សម្រាប់​កិច្ច​ប្រជុំ នឹង​មាន​ពាក្យ​ផ្សាយ​គំរូ​ប្រភេទ​ថ្មី​មួយ​ទៀត ដែល​មាន​ចំណង​ជើង​ថា​«​ចូរ​បង្រៀន​សេចក្ដី​ពិត​»។ គោល​ដៅ​របស់​យើង​គឺ​ពន្យល់​សេចក្ដី​ពិត​ក្នុង​គម្ពីរ ដោយ​ប្រើ​សំណួរ​មួយ​និង​បទ​គម្ពីរ​មួយ។

បើ​យើង​ឃើញ​ថា​ម្ចាស់​ផ្ទះ​ចាប់​អារម្មណ៍ យើង​អាច​ធ្វើ​ឲ្យ​គាត់​មាន​ចិត្ត​រំភើប ទន្ទឹង​ចាំ​ជួប​យើង​ម្ដង​ទៀត ដោយ​ជូន​សៀវភៅ​មួយ ឬ​បង្ហាញ​វីដេអូ​មួយ​ពី​jw.org។ យើង​គួរ​ព្យាយាម​ត្រឡប់​ទៅ​ជួប ក្នុង​អំឡុង​ពីរ​បី​ថ្ងៃ​ក្រោយ​មក ដើម្បី​បន្ត​ការ​ពិគ្រោះ​ពី​លើក​មុន។ ពាក្យ​ផ្សាយ​ថ្មី​ៗ​និង​សុន្ទរកថា​ក្នុង​ផ្នែក​ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ នឹង​មាន​មូលដ្ឋាន​លើ​សេចក្ដី​សង្ខេប​នៃ​ជំពូក​នីមួយ​ៗ​ក្នុង​សៀវភៅ​តើ​គម្ពីរ​អាច​បង្រៀន​យើង​អំពី​អ្វី? ក្នុង​សេចក្ដី​សង្ខេប​ទាំង​នោះ មាន​សំណួរ​និង​បទ​គម្ពីរ​ថែម​ទៀត ដែល​យើង​អាច​ប្រើ​សម្រាប់​ការ​ត្រឡប់​ទៅ​ជួប​ឬ​ការ​បង្រៀន ដោយ​ប្រើ​តែ​គម្ពីរ​ប៉ុណ្ណោះ។

មាន​ផ្លូវ​តែ​មួយ​ប៉ុណ្ណោះ​ដែល​នាំ​ទៅ​ឯ​ជីវិត។ (​ម៉ាថ. ៧:១៣, ១៤​) ដោយ​សារ​យើង​ជួប​មនុស្ស​ដែល​មាន​សាសនា​និង​មជ្ឈដ្ឋាន​ផ្សេង​ៗ យើង​ត្រូវ​ពន្យល់​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ដែល​ទាក់​ទាញ​ចិត្ត​ពួក​គេ​ម្នាក់​ៗ។ (​១ធី. ២:៤​) ពេល​ដែល​យើង​ចេះ​ពិគ្រោះ​អំពី​ប្រធានបទ​ផ្សេង​ៗ​ក្នុង​គម្ពីរ ហើយ​មាន​ភាព​ប៉ិន​ប្រសប់​ជាង​ក្នុង​ការ​«​បង្រៀន​និង​ពន្យល់​បណ្ដាំ​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ​»​ យើង​នឹង​មាន​អំណរ​កាន់​តែ​ខ្លាំង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ យើង​នឹង​ទទួល​លទ្ធផល​ល្អ​ក្នុង​ការ​បង្រៀន​សេចក្ដី​ពិត​ដល់​អ្នក​ឯ​ទៀត។—២ធី. ២:១៥

បងប្រុសម្នាក់ដែលជាអ្នកផ្សាយកំពុងបង្ហាញបទគម្ពីរដល់យុវជនម្នាក់

សូម​ប្រើ​ពាក្យ​ផ្សាយ​ថ្មី​នេះ

  • ពេល​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ

  • ពេល​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ

  • ពេល​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក