របៀបរស់នៅជាគ្រិស្តសាសនិក
របៀបឆ្លើយយ៉ាងល្អនៅកិច្ចប្រជុំ
ចម្លើយល្អៗលើកទឹកចិត្តបងប្អូនក្នុងក្រុមជំនុំ។ (រ៉ូម ១៤:១៩) ម្យ៉ាងទៀត អ្នកដែលឆ្លើយក៏ទទួលប្រយោជន៍ផងដែរ។ (សុភ. ១៥:២៣, ២៨) ម្ល៉ោះហើយ យើងគួរឆ្លើយយ៉ាងហោចណាស់ម្ដងនៅកិច្ចប្រជុំនីមួយៗ។ យើងនឹងមិនត្រូវហៅឲ្យឆ្លើយរៀងរាល់ដងដែលយើងលើកដៃនោះទេ។ ដូច្នេះ គឺជាការល្អឲ្យយើងត្រៀមទុកចម្លើយច្រើនជាងមួយ។
ចម្លើយល្អគឺ . . .
ចំៗ ខ្លី និងច្បាស់។ ជាទូទៅ ចម្លើយនោះមានរយៈពេល៣០វិនាទីឬខ្លីជាង
ឆ្លើយចេញពីចិត្ត
មិនឆ្លើយអ្វីដែលអ្នកឯទៀតឆ្លើយហើយ
បើអ្នកឆ្លើយមុនគេ . . .
សូមឆ្លើយចំៗនឹងសំណួរ
បើអ្នកឯទៀតឆ្លើយសំណួរនោះរួចហើយ អ្នកអាច . . .
ឆ្លើយអំពីខគម្ពីរដែលទាក់ទងនឹងអ្វីដែលកំពុងពិគ្រោះ
បញ្ជាក់ថារឿងនោះមានឥទ្ធិពលយ៉ាងណាមកលើជីវិតយើង
ពន្យល់អំពីរបៀបប្រើព័ត៌មាននោះ
រៀបរាប់យ៉ាងខ្លីអំពីបទពិសោធន៍ណាមួយដែលទាក់ទងនឹងចំណុចសំខាន់